“ពួកជ្វីហ្វ គឺជាពួកដែលត្រូវបានគេខឹងសម្បា។ រីឯពួកគ្រឹស្ទាន គឺជាពួកដែលវង្វេង”។
អំពី អាទី ពិន ហាតិម អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ពួកជ្វីហ្វ គឺជាពួកដែលត្រូវបានគេខឹងសម្បា។ រីឯពួកគ្រឹស្ទាន គឺជាពួកដែលវង្វេង”។
«الْيَهُودُ مَغْضُوبٌ عَلَيْهِمْ، وَالنَّصَارَى ضُلَّالٌ».
ណាពី ﷺ លោកបានប្រាប់ថា ពួកជ្វីហ្វឬពួកយូដា(យ៉ាហ៊ូទី) គឺជាក្រុមដែលអល់ឡោះជាម្ចាស់ទ្រង់ខឹងចំពោះពួកគេ ពីព្រោះពួកគេបានដឹងពីសេចក្តីពិត តែមិនអនុវត្តតាម។ ចំណែកឯពួកគ្រឹស្ទាន(ណាសរ៉នី)វិញ គឺជាក្រុមដែលវង្វេង ពីព្រោះពួកគេអនុវត្តដោយគ្មានចំណេះដឹង។
...:
ការមានចំណេះដឹង ហើយអនុវត្តតាមចំណេះដឹងនោះ ធ្វើឲ្យរួចផុតពីផ្លូវនៃអ្នកដែលត្រូវបានគេខឹងសម្បា និងអ្នកដែលវង្វេង។
ព្រមានពីមាគ៌ារបស់ពួកជ្វីហ្វនិងពួកគ្រឹស្ទាន ហើយប្រកាន់ខ្ជាប់នូវមាគ៌ាដែលត្រង់ ត្រឹមត្រូវ នោះគឺសាសនាអ៊ីស្លាម។
ពួកជ្វីហ្វនិងពួកគ្រឹស្ទានទាំងអស់ គឺជាពួកដែលវង្វេងនិងជាពួកដែលត្រូវបានគេខឹងសម្បា គ្រាន់តែលក្ខណៈដោយឡែករបស់ពួកជ្វីហ្វ គឺជាពួកដែលគេខឹងសម្បា ហើយលក្ខណៈដោយឡែករបស់ពួកគ្រឹស្ទាន គឺជាពួកដែលវង្វេង។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (5/ 71) (2954).
បន្ថែមទៀត (3)
النهاية في غريب الحديث و الأثر ( ص 548).
المنهل العذب المورود (5/250).
البحر المحيط الثجاج (9/248).