“ចូរពួកអ្នកទទួលទានអាហារបួសពេលទៀបភ្លឺ(សាហួរ) ព្រោះការទទួលទានអាហារបួស គឺមានពរជ័យ”។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរពួកអ្នកទទួលទានអាហារបួសពេលទៀបភ្លឺ(សាហួរ) ព្រោះការទទួលទានអាហារបួស គឺមានពរជ័យ”។
«تَسَحَّرُوا، فَإِنَّ فِي السَّحُورِ بَرَكَةً».
ណាពី ﷺ លោកបានជំរុញឱ្យបរិភោគអាហារបួសពេលទៀបភ្លឺ ពោលគឺការទទួលទានអាហារនៅចុងរាត្រីដើម្បីត្រៀមខ្លួនសម្រាប់ការបួស ព្រោះការទទួលទានអាហារបួស គឺផ្តល់នូវពរជ័យ និងប្រការល្អជាច្រើន ដូចជាផលបុណ្យ ជាឱកាសសម្រាប់ក្រោកសឡាតពេលយប់(គីយ៉ាមុលឡៃល៍)នៅចុងរាត្រី ពង្រឹងកម្លាំងសម្រាប់ការបួស ធ្វើឲ្យមានភាពសកម្មសម្រាប់ការបួស និងកាត់បន្ថយភាពលំបាកនៃការបួស។
លើកទឹកចិត្តឲ្យទទួលទានបាយបួស។
អ៊ិពនូហាជើរ បានលើកឡើងក្នុងសៀវភៅ ហ្វាត់ហ៊ុលហ្ពារី ថា៖ ពរជ័យនៅក្នុងការទទួលទានអាហារបួសទទួលបានតាមរយៈផ្នែកផ្សេងៗជាច្រើនដូចជា ការប្រតិបត្តិតាមស៊ុណ្ណះ ធ្វើឲ្យខុសនឹងពួកអះលីគីតាប ពង្រឹងថាមពលសម្រាប់ការគោរពសក្ការៈ បង្កើនស្មារតី ប្រយុទ្ធប្រឆាំនឹងសីលធម៌មិនល្អដែលបណ្តាលមកពីការស្រេកឃ្លាន ក្លាយជាហេតុផលសម្រាប់ការធ្វើទាន ចាប់យកឱកាសសម្រាប់ធ្វើការរំឭកទៅចំពោះអល់ឡោះ និងបួងសួងនៅក្នុងអំឡុងពេលដែលនឹងត្រូវបានឆ្លើយតប ចាប់យកឱកាសឡើងវិញសម្រាប់ការនៀតបួសសម្រាប់អ្នកដែលភ្លេចនៀតមុនពេលដេក។
ភាពស្រស់ស្អាតនៃពាក្យប្រៀនប្រដៅរបស់ណាពី ﷺ ដោយលោកផ្សារភ្ជាប់ក្បួនច្បាប់ជាមួយនឹងហេតុផល ដើម្បីឱ្យចិត្តបើកទូលាយ និងភាពឧត្តុង្គឧត្តមនៃច្បាប់សាសនាអ៊ីស្លាមត្រូវបានគេដឹងឮ។
អ៊ិពនូហាជើរ បាននិយាយថា៖ ត្រូវបានចាត់ទុកថាបានទទួលទានអាហារបួស(សាហួរ)ដោយការបរិភោគឬផឹកអ្វីក៏បាន សូម្បីតែបន្តិចក៏ដោយ។
សហេស អាល់ពូខរី (3/ 29) (1923).
សហេស មូស្លីម (2/ 770) (1095).
បន្ថែមទៀត (4)
تيسير العلام.
لعبد الله البسام (ص317).
تنبيه الأفهام شرح عمدة الإحكام.
لابن عثيمين (3/ 416).
បានដកស្រង់ក្នុងសៀវភៅ
8 សៀវភៅបន្ថែមទៀត (8)
- أسئلة وأجوبة عن شهر رمضان للصغار، ولا يستغني عنها الكبار«تَسَحَّرُوا؛ فَإِنَّ فِي السَّحُورِ بَرَكَةً»
- الصيام ومجموعة أسئلة في أحكامه«تَسَحَّرُوا فَإِنَّ فِي السَّحُورِ بَرَكَةً»[47].
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“تسحروا؛ فإن في السحور بركة”.
- تطبيق القرآن والأذكارسنن الصيام (تسحروا فإن في السحور بركة)[1].
- سنن الصيام - من كتاب الفقه الميسرسنن الصيام(تسحروا فإن في السحور بركة)[1].
- مجموعة زاد الفقه (3)الفقه 3«تسحَّروا فإنَّ في السحُور بركةً»
- من أحكام الصيام«تَسَحَّرُوا؛ فَإِنَّ فِي السَّحُورِ بَرَكَةً» [16].
- نبراس طالب (3)نبراس طالب 3«تَسَحَّرُوا؛ فَإِنَّ فِي السَّحُورِ بَرَكَةً»