Skip to content

“គ្មានអ្វីមួយដែលឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ជាងការបួងសួងឡើយ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“គ្មានអ្វីមួយដែលឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ជាងការបួងសួងឡើយ”។

«لَيْسَ شَيْءٌ أَكْرَمَ عَلَى اللهِ تَعَالَى مِنَ الدُّعَاءِ».

រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហហាសាន់
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ គ្មានអ្វីមួយនៅក្នុងការគោរពសក្ការៈដែលប្រសើរថ្លៃថ្លាចំពោះអល់ឡោះជាម្ចាស់ជាងការបួងសួងនោះឡើយ ព្រោះការបួងសួងទៅកាន់អល់ឡោះ គឺជាការទទួលស្គាល់នូវភាពមានបានមិនត្រូវអ្នកដទៃរបស់អល់ឡោះជាម្ចាស់ និងទទួលស្គាល់នូវការអសមត្ថភាព និងភាពខ្សត់ខ្សោយខ្វះខាតរបស់ខ្ញុំបម្រើអល់ឡោះដែលត្រូវការទ្រង់។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ឧត្តមភាពនៃការបួងសួង។ ជាការពិតណាស់ ជនណាដែលបួងសួងទៅកាន់អល់ឡោះ គឺរូបគេបានលើកតម្កើងទ្រង់ និងទទួលស្គាល់ថា៖  ទ្រង់ជាម្ចាស់ដែលមហាមានលើសលប់មិនត្រូវការអ្វីឡើយ ពីព្រោះគេមិនបួងសួងសុំពីអ្នកដែលខ្វះខាតនោះឡើយ។  ទ្រង់ជាម្ចាស់ដែលមហាឮបំផុត ពីព្រោះគេមិនបួងសួងសុំពីអ្នកដែលស្តាប់មិនឮនោះឡើយ។  ទ្រង់ជាម្ចាស់មហាសប្បុរសបំផុត ពីព្រោះគេមិនបួងសួងសុំពីអ្នកដែលកំណាញ់នោះឡើយ។  ទ្រង់ជាម្ចាស់មហាករុណាបំផុត ពីព្រោះគេមិនបួងសួងសុំពីអ្នកដែលគ្រោតគ្រាត រឹងទទឹងនោះឡើយ។  ទ្រង់ជាម្ចាស់ដែលមានសមត្ថភាពបំផុត ពីព្រោះគេមិនបួងសួងសុំពីអ្នកដែលអសមត្ថភាពនោះឡើយ។  ទ្រង់ជាម្ចាស់ដែលនៅជិតបំផុត ពីព្រោះអ្នកដែលនៅឆ្ងាយ គឺស្តាប់មិនឮនោះឡើយ ក៏ដូចជាទទួលស្គាល់នូវលក្ខណៈសម្បត្តិផ្សេងទៀតដែលជាលក្ខណៈសម្បត្តិដ៏ឧត្តុង្គឧត្តម និងប្រពៃថ្លៃថ្លាបំផុតសម្រាប់អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់។

ឯកសារយោង

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (5/ 385) (3370).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (5/ 6) (3829).

មុសណាត់អះម៉ាត់ (14/ 360) (8748).

បន្ថែមទៀត (8)

توضيح الأحكام من بلوغ المرام.

للبسام (7/ 546).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 416).

فتح ذي الجلال والإكرام.

لابن عثيمين (6/ 481).

سبل السلام بشرح بلوغ المرام.

للصنعاني (2/ 707).