Skip to content

“នៅពេលដែលបុរសម្នាក់ចូលក្នុងផ្ទះរបស់ខ្លួន ហើយបានរលឹកដល់អល់ឡោះទាំងនៅពេលចូល និងនៅពេលទទួលទានអាហារ នោះស្ហៃតននឹងនិយាយថា៖ គ្មានកន្លែងស្នាក់នៅ និងអាហារសម្រាប់ពួកអ្នកឡើយ

អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“នៅពេលដែលបុរសម្នាក់ចូលក្នុងផ្ទះរបស់ខ្លួន ហើយបានរលឹកដល់អល់ឡោះទាំងនៅពេលចូល និងនៅពេលទទួលទានអាហារ នោះស្ហៃតននឹងនិយាយថា៖ គ្មានកន្លែងស្នាក់នៅ និងអាហារសម្រាប់ពួកអ្នកឡើយ។ តែប្រសិនបើគេចូលដោយមិនបានរលឹកដល់អល់ឡោះនៅពេលចូលទេនោះ ស្ហៃតននឹងនិយាយថា៖ ពួកអ្នកមានកន្លែងស្នាក់នៅហើយយប់នេះ។ ហើយប្រសិនបើគេមិនរលឹកដល់អល់ឡោះនៅពេលទទួលទានអាហារទៀត វា នឹងនិយាយថា៖ ពួកអ្នកមានទាំងកន្លែងស្នាក់នៅ និងអាហារ”។

«إِذَا دَخَلَ الرَّجُلُ بَيْتَهُ، فَذَكَرَ اللهَ عِنْدَ دُخُولِهِ وَعِنْدَ طَعَامِهِ، قَالَ الشَّيْطَانُ: لَا مَبِيتَ لَكُمْ، وَلَا عَشَاءَ، وَإِذَا دَخَلَ، فَلَمْ يَذْكُرِ اللهَ عِنْدَ دُخُولِهِ، قَالَ الشَّيْطَانُ: أَدْرَكْتُمُ الْمَبِيتَ، وَإِذَا لَمْ يَذْكُرِ اللهَ عِنْدَ طَعَامِهِ، قَالَ: أَدْرَكْتُمُ الْمَبِيتَ وَالْعَشَاءَ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបង្គាប់ប្រើឱ្យហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់នៅពេលចូលផ្ទះ និងមុនពេលទទួលទានអាហារ។ ជាការពិតណាស់ នៅពេលដែលគេរឭកដល់អល់ឡោះជាម្ចាស់ដោយសូត្រថា៖ “بسم الله” (ក្នុងនាមអល់ឡោះ)នៅពេលចូលផ្ទះ និងមុនពេលចាប់ផ្តើមទទួលទានអាហារនោះ ស្ហៃតននឹងប្រាប់ទៅកាន់បរិវាររបស់វាថា ពួកអ្នកគ្មានសំណាងទទួលបានកន្លែងស្នាក់នៅ និងអាហារទទួលទាននៅក្នុងផ្ទះនេះឡើយ ព្រោះម្ចាស់ផ្ទះបានការពារខ្លួនពីពួកអ្នកដោយការហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់។ ប៉ុន្តែប្រសិនបើគេចូលផ្ទះរបស់ខ្លួនដោយមិនរឭកដល់អល់ឡោះជាម្ចាស់នៅពេលចូល និងនៅពេលទទួលទានអាហារទេនោះ ស្ហៃតននឹងប្រាប់បរិវាររបស់វាថា ជាការពិតណាស់ ពួកគេមានទាំងកន្លែងស្នាក់នៅ និងអាហារហូបចុកនៅក្នុងផ្ទះនេះ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ស៊ូណិតសូត្រហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់នៅពេលចូលផ្ទះ និងនៅពេលទទួលទានអាហារ ព្រោះស្ហៃតនវាអាចស្នាក់នៅក្នុងផ្ទះ និងស៊ីអាហាររបស់ពួកគេបាន ប្រសិនបើពួកគេមិនបានរំឭកនាមរបស់អល់ឡោះជាម្ចាស់(សូត្រ بسم الله)ទេនោះ។

ស្ហៃតនតាមដានកូនចៅអាហ្ទាំក្នុងការងារ សកម្មភាព និងគ្រប់កិច្ចការទាំងអស់របស់ពួកគេ។ ដូចនេះ នៅពេលដែលពួកគេភ្លេចរឭកដល់អល់ឡោះជាម្ចាស់ នោះស្ហៃតននឹងសម្រេចអ្វីមួយដែលវាចង់បានពីបុគ្គលនោះ។

ការហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់អាចបណ្តេញស្ហៃតន។

ស្ហៃតនគ្រប់រូបមានអ្នកដើរតាម និងបរិវាររបស់ខ្លួន ដែលរីករាយចំពោះពាក្យដែលស្ហៃតននោះប្រាប់ និងធ្វើតាមបញ្ជារបស់វា។

ឯកសារយោង

សហេស មូស្លីម (3/ 1598) (2018).

បន្ថែមទៀត (8)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 50).

تطريز رياض الصالحين.

لفيصل المبارك (ص467).

شرح رياض الصالحين.

لابن عثيمين (4/ 190).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 700).