“ជនកំណាញ់ គឺជនដែលមានគេរំលឹកពីខ្ញុំនៅចំពោះមុខខ្លួន ប៉ុន្ដែគេមិនសឡាវ៉ាតមកចំពោះខ្ញុំ”។
អំពី អាល់ហូសេន ពិន អាលី ពិន អាពីត៏ឡឹប رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជនកំណាញ់ គឺជនដែលមានគេរំលឹកពីខ្ញុំនៅចំពោះមុខខ្លួន ប៉ុន្ដែគេមិនសឡាវ៉ាតមកចំពោះខ្ញុំ”។
«الْبَخِيلُ مَنْ ذُكِرْتُ عِنْدَهُ فَلَمْ يُصَلِّ عَلَيَّ».
ណាពី ﷺ លោកបានព្រមានចំពោះការមិនព្រមសឡាវ៉ាត(ប្រសិទ្ធិពរជ័យ)ដល់រូបលោកនៅពេលដែលគេបានឮឈ្មោះ ឬងារ ឬលក្ខណៈសម្បត្តិរបស់លោក។ លោកបានមានប្រសាសន៍ថា៖ អ្នកដែលកំណាញ់ពិតប្រាកដ គឺអ្នកដែលមានគេរំលឹកពីខ្ញុំនៅចំពោះមុខគេ តែគេមិនសឡាវ៉ាតមកចំពោះរូបខ្ញុំ។ នោះគឺដោយសារហេតុផលមួយចំនួន៖ ទីមួយ៖ វាជាភាពកំណាញ់ចំពោះប្រការមួយដែលមិនធ្វើឱ្យគេខាតបង់អ្វីបន្តិចទាល់តែសោះ ហើយក៏មិនត្រូវចំណាយទ្រព្យសម្បត្តិ ឬកម្លាំងពលកម្មអ្វីឡើយ។ ទីពីរ៖ គឺគេកំណាញ់ចំពោះខ្លួនឯង និងហាមឃាត់ខ្លួនឯងពីផលបុណ្យនៃការសឡាវ៉ាតលើណាពី ﷺ ព្រោះតែការមិនសឡាវ៉ាតលើណាពី ﷺ ។ គេមានចិត្តកំណាញ់ និងមិនចង់បំពេញនូវកាតព្វកិច្ចនៃការអនុវត្តតាមបទបញ្ជា ដើម្បីទទួលបានផលបុណ្យឡើយ។ ទីបី៖ ការសឡាវ៉ាតលើណាពី ﷺ គឺជាការបំពេញសិទ្ធិមួយចំនួនរបស់ណាពី ﷺ ។ ជាការពិតណាស់ លោកជាអ្នកបង្រៀនពួកយើង ជាអ្នកណែនាំពួកយើង និងជាអ្នកអំពាវនាវពួកយើងទៅកាន់អល់ឡោះជាម្ចាស់។ លោកបាននាំមកនូវវ៉ាហ៊ីនេះ និងច្បាប់សាសនានេះមកកាន់ពួកយើង។ លោកគឺជាមូលហេតុនៃការទទួលបានការចង្អុលបង្ហាញរបស់ពួកយើង(បន្ទាប់ពីអល់ឡោះជាម្ចាស់)។ ជនណាដែលមិនសឡាវ៉ាតលើលោក គឺគេពិតជាបានកំណាញ់ចំពោះខ្លួនឯង និងកំណាញ់ចំពោះណាពី ﷺ ដោយសារតែពួកគេមិនបានបំពេញសិទ្ធិដ៏តូចបំផុតក្នុងចំណោមបណ្តាសិទ្ធិទាំងឡាយរបស់លោក។
ការមិនសឡាវ៉ាត(ប្រសិទ្ធិពរជ័យ)លើណាពី ﷺ គឺជាសញ្ញានៃភាពកំណាញ់។
ការសឡាវ៉ាត(ប្រសិទ្ធិពរជ័យ)លើណាពី ﷺ ស្ថិតក្នុងចំណោមទង្វើកុសលដ៏ប្រសើរបំផុតនៅគ្រប់ពេលវេលាទាំងអស់ ជាពិសេស នៅពេលដែលមានគេរំឭកដល់រូបលោក។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ នៅពេលគេសឡាវ៉ាតលើណាពី ﷺ ចូរឲ្យគេសឡាវ៉ាតផង និងឲ្យសាឡាម មិនគួរកំណត់ត្រឹមតែមួយណានោះទេ។ ដូចនេះ គេមិនគួរនិយាយថា៖ “صلى الله عليه” ឬក៏ “عليه السلام” តែមួយនោះឡើយ។
អាពូអាលីយ៉ះ បានបកស្រាយបន្ទូលរបស់អល់ឡោះ៖ “إن الله وملائكته يصلون على النبي” (ជាការពិតណាស់ អល់ឡោះនិងម៉ាឡាអ៊ីកាត់របស់ទ្រង់កំពុងតែសឡាវ៉ាតលើណាពី)ថា៖ ការសឡាវ៉ាតរបស់អល់ឡោះជាម្ចាស់ចំពោះណាពីរបស់ទ្រង់ គឺទ្រង់កោតសរសើរដល់លោក។ ចំណែកឯការសឡាវ៉ាតរបស់ម៉ាឡាអ៊ីកាត់និងមនុស្សលោក គឺការបួងសួង។
អ៊ីម៉ាំ ហាលីមី បាននិយាយថា៖ អត្ថន័យនៃឃ្លា៖ “اللهم صلّ على محمد” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសឡាវ៉ាតលើណាពីមូហាំម៉ាត់) គឺមានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាលើកតម្កើងដល់លោកនៅក្នុងលោកិយនេះតាមរយៈការលើកតម្កើងកិត្តិនាមរបស់លោក ធ្វើឲ្យសាសនារបស់លោកលេចធ្លោឡើង និងថែរក្សាក្បួនច្បាប់បញ្ញត្តិរបស់លោក។ ហើយនៅថ្ងៃបរលោក សូមទ្រង់មេត្តាលើកតម្កើងដល់លោកដោយផ្តល់ឱ្យលោកអាចធ្វើអន្តរាគមន៍ដល់ប្រជាជាតិរបស់លោក ហើយបន្ថែមផលបុណ្យ និងឋានៈដល់លោក បង្ហាញពីឧត្តមភាពរបស់លោកចំពោះមនុស្សជំនាន់មុននិងជំនាន់ក្រោយ ដោយ អាល់ម៉ាកម អាល់ម៉ះម៉ូត(ឋានៈដែលត្រូវបានគេកោតសរសើរ) ហើយផ្តល់អាទិភាពដល់លោកលើអ្នកបម្រើទាំងអស់ដែលត្រូវបាននាំមកជិតជាសាក្សី។
អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាន់ណាសាអ៊ី (7/ 291) (8046).
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (5/ 513) (3546).
មុសណាត់អះម៉ាត់ (3/ 257) (1736).
បន្ថែមទៀត (8)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 486).
فيض القدير شرح الجامع الصغير.
لعبدالرؤوف المناوي (2/ 404).
مشكاة المصابيح.
لمحمد التبريزي (1/ 294).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (2/ 965).
បានដកស្រង់ក្នុងសៀវភៅ
4 សៀវភៅបន្ថែមទៀត (4)
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"البخيل من ذُكرت عنده فلم يصلِّ علي" .
- حصن المسلم من أذكار الكتاب والسنةحصن المسلم«البَخِيلُ مَنْ ذُكِرْتُ عِنْدَهُ فَلَمْ يُصَلِّ عَلَيَّ»[267].
- رسالة في الأذكار1«الْبَخِيلُ الَّذِي مَنْ ذُكِرْتُ عِنْدَهُ فَلَمْ يُصَلِّ عَلَيَّ».
- رياض الصالحينرياض الصالحين مع فوائد وهدايات - 7«البَخيلُ مَن ذُكرتُ عندَهُ فلم يُصَلِّ عليَّ».