“បុគ្គលណាម្នាក់ដែលហៅបងប្អូនរបស់ខ្លួនថា៖ នែអ្នកគ្មានជំនឿ(កាហ្វៀរ)! ពាក្យនេះនឹងត្រឡប់ទៅរកម្នាក់ក្នុងចំណោមពួកគេទាំងពីរ។ ប្រសិនបើវាពិតដូចដែលគេហៅ (នោះវានឹងធ្លាក់ទៅលើអ្នកដែលរូបគេហៅ)។ តែប្រសិនបើវាមិនពិតទេនោះ វានឹងត្រឡប់ទៅរកអ្នកដែលហៅនោះវិញ”។
អំពី អ៊ិពនូ អ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណាម្នាក់ដែលហៅបងប្អូនរបស់ខ្លួនថា៖ នែអ្នកគ្មានជំនឿ(កាហ្វៀរ)! ពាក្យនេះនឹងត្រឡប់ទៅរកម្នាក់ក្នុងចំណោមពួកគេទាំងពីរ។ ប្រសិនបើវាពិតដូចដែលគេហៅ (នោះវានឹងធ្លាក់ទៅលើអ្នកដែលរូបគេហៅ)។ តែប្រសិនបើវាមិនពិតទេនោះ វានឹងត្រឡប់ទៅរកអ្នកដែលហៅនោះវិញ”។
«أَيُّمَا امْرِئٍ قَالَ لِأَخِيهِ: يَا كَافِرُ، فَقَدْ بَاءَ بِهَا أَحَدُهُمَا، إِنْ كَانَ كَمَا قَالَ، وَإِلَّا رَجَعَتْ عَلَيْهِ».
ណាពី ﷺ លោកបានព្រមានមិនឱ្យអ្នកមូស្លីមហៅបងប្អូនមូស្លីមរបស់ខ្លួនថា នែអ្នកគ្មានជំនឿ(កាហ្វៀរ)នោះទេ ដ្បិតពាក្យគ្មានជំនឿនេះនឹងធ្លាក់ទៅលើម្នាក់ក្នុងចំណោមពួកគេទាំងពីរ។ ប្រសិនបើការចោទប្រកាន់នោះពិត វានឹងធ្លាក់ទៅលើអ្នកដែលត្រូវគេចោទ។ ប្រសិនបើមិនពិត វានឹងត្រឡប់ទៅរកអ្នកដែលចោទប្រកាន់នោះវិញ។
ហាមឃាត់មិនឱ្យជនមូស្លីមហៅបងប្អូនមូស្លីមរបស់ខ្លួននូវពាក្យទាំងឡាយខុសពីការពិត ដូចជាអ្នកគ្មានជំនឿ ឬជនទុច្ចរិតជាដើម។
ព្រមានអំពីពាក្យសម្ដីដ៏អាក្រក់នេះ និងគ្រោះថ្នាក់ដ៏ធំធេងចំពោះអ្នកដែលពោលពាក្យនេះទៅកាន់បងប្អូនរបស់ខ្លួន។ ដូច្នេះ គប្បីថែរក្សាអណ្ដាតឲ្យបានល្អ និងមិនត្រូវនិយាយអ្វីដោយចំណេះដឹងនោះឡើយ។
សហេស អាល់ពូខរី (8/ 26) (6104).
សហេស មូស្លីម (1/ 79) (60).
បន្ថែមទៀត (3)
البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (2/ 390).
إرشاد الساري لشرح صحيح البخاري (9/ 65).
النهاية في غريب الحديث والأثر (91).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- قاموس الكبائرموسوعة الكبائر - المجموعة الثانية«أَيُّمَا امْرِئٍ قَالَ لِأَخِيهِ: يَا كَافِرُ، فَقَدْ بَاءَ بِهَا أَحَدُهُمَا، إِنْ كَانَ كَمَا قَالَ، وَإِلَّا رَجَعَتْ عَلَيْهِ» [100].
- مادة العقيدة الإسلامية(أَيُّمَا امْرِئٍ قَالَ لِأَخِيهِ: يَا كَافِرُ، فَقَدْ بَاءَ بِهَا أَحَدُهُمَا، إِنْ كَانَ كَمَا قَالَ، وَإِلَّا رَجَعَتْ عَلَيْهِ).
- مجموعة زاد العقيده (4)العقيدة 4«أَيُّما امْرِئٍ قال لِأَخِيهِ: يا كافِرُ، فَقَدْ باءَ بِها أَحَدُهُما، إِنْ كانَ كَما قالَ، وَإِلَّا رَجَعَتْ عَلَيْهِ».