Skip to content

“អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។

អំពី អាន់ណាវវ៉ាស ពិន ស៊ិមអាន អាល់អាន់សរី رضي الله عنه បាននិយាយថា៖

ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ ពីអំពើល្អ និងអំពើបាប។ ពេលនោះ លោកបានឆ្លើយថា៖ “អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។

سَأَلْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَنِ الْبِرِّ وَالْإِثْمِ، فَقَالَ: «الْبِرُّ حُسْنُ الْخُلُقِ، وَالْإِثْمُ مَا حَاكَ فِي صَدْرِكَ، وَكَرِهْتَ أَنْ يَطَّلِعَ عَلَيْهِ النَّاسُ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

មានគេសួរណាពី ﷺ ពីអំពើល្អ និងអំពើបាប លោកបានឆ្លើយថា៖ អំពើល្អដ៏ចម្បងបំផុត គឺការមានសីលធម៌ល្អចំពោះអល់ឡោះជាម្ចាស់តាមរយៈការកោតខ្លាចចំពោះទ្រង់ និងមានសីលធម៌ចំពោះមនុស្សតាមរយៈការទ្រាំទ្រចំពោះការឈឺចាប់ មិនងាយខឹង ទឹកមុខស្រស់បស់ និយាយពាក្យសម្តីល្អ ភ្ជាប់ទំនាក់ទំនង ស្តាប់បង្គាប់ ទន់ភ្លន់ សប្បុរសធម៌ និងរួមរស់នៅជាមួយគ្នាដោយល្អប្រសើរ។ រីឯអំពើបាបវិញ គឺជារឿងដែលគួរឲ្យមានការសង្ស័យដែលវិលវល់នៅក្នុងចិត្ត និងមានការសង្ស័យដោយមិនស្រណុកក្នុងចិត្ត។ វាធ្វើឲ្យមិនស្រណុកក្នុងចិត្ត នាំឲ្យមានមន្ទិល និងបារម្ភខ្លាចថា វាជាអំពើបាប។ ហើយអ្នកមិនចង់បង្ហាញវាចេញមកក្រៅឡើយ ដោយសារវាជារឿងអាក្រក់ចំពោះភ្នែកមនុស្សល្អៗ និងមនុស្សដែលមានភាពជាគំរូខ្ពស់។ នេះគឺដោយសារធម្មជាតិរបស់ចិត្ត គឺវាចូលចិត្តបង្ហាញឱ្យអ្នកដទៃដឹងពីអំពើល្អរបស់ខ្លួន។ ដូចនេះ ប្រសិនបើចិត្តមិនពេញចិត្តឱ្យគេដឹងពីទង្វើណាមួយរបស់ខ្លួន នោះមានន័យថា ទង្វើនោះជាអំពើបាបដែលគ្មានភាពល្អនៅក្នុងនោះឡើយ។

មេរៀនដែលទាញបានពីហាទីស្ហ

ជំរុញឲ្យប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ព្រោះសីលធម៌ល្អ គឺជាអំពើល្អដ៏ចម្បងមួយ។

អ្នកមានជំនឿមិនភាន់ច្រឡំរវាងការពិត និងមិនពិតនោះឡើយ ព្រោះគេស្គាល់ការពិតតាមរយៈពន្លឺនៅក្នុងចិត្តរបស់គេ ហើយរត់ចេញពីប្រការមិនពិត។

ក្នុងចំណោមសញ្ញានៃអំពើបាប គឺចិត្តមិនស្ងប់ ស្ទាក់ស្ទើរ ហើយមិនចង់ឱ្យគេដឹង។

អ៊ីម៉ាំ អាស្ស៊ិនទី បាននិយាយថា៖ នេះគឺអនុវត្តចំពោះប្រការដែលមិនមានភាពច្បាស់លាស់ នៅពេលដែលមនុស្សមិនមានចំណេះដឹងអាចកំណត់បានច្បាស់ថាត្រូវ ឬខុស។ តែអ្វីដែលច្បាប់ឥស្លាមបញ្ជាឱ្យធ្វើ ហើយគ្មានភស្តុតាងដែលផ្ទុយនោះ គឺជាអំពើល្អ ហើយអ្វីដែលត្រូវបានហាមឃាត់នោះ គឺជាអំពើបាប ដោយមិនចាំបាច់សួរអំពីចិត្ត និងភាពនឹងនររបស់វានៅក្នុងករណីទាំងពីរនោះឡើយ។លើកលែងតែអ្វីដែលមានចេតនានៅក្នុងចិត្តប៉ុណ្ណោះ។

ហាទីស្ហនេះឆ្លើយតបទៅកាន់អ្នកដែលមានចិត្តបរិសុទ្ធ មិនមែនអ្នកដែលមានចិត្តខូច ដែលមិនស្គាល់ល្អអាក្រក់ និងធ្វើតាមតែអារម្មណ៍របស់ខ្លួនឯងនោះឡើយ។

អ៊ីមុំា អាត់តៃពី បាននិយាយថា៖ មានគេនិយាយថា ពាក្យថាអំពើល្អនៅក្នុងហាទីស្ហត្រូវបានពន្យល់តាមន័យផ្សេងៗគ្នា។ នៅកន្លែងខ្លះថា វាជាអ្វីដែលធ្វើឱ្យចិត្តស្ងប់ នៅកន្លែងខ្លះថា ជាជំនឿ កន្លែងខ្លះទៀតថា ជាអ្វីដែលនាំឱ្យខិតជិតអល់ឡោះជាម្ចាស់។ ចំណែកឯនៅកន្លែនេះថា ជាសីលធម៌ល្អ។ ហើយសីលធម៌ល្អត្រូវបានពន្យល់ថា ជាការទ្រាំទ្រចំពោះការឈឺចាប់ មិនងាយខឹង ទឹកមុខស្រស់បស់ និយាយពាក្យសម្តីល្អ ហើយទាំងអស់នេះ គឺមានអត្ថន័យស្រដៀងគ្នា។

ឯកសារយោង

សហេស មូស្លីម (4/ 1980) (2553).

បន្ថែមទៀត (5)

التحفة الربانية في شرح الأربعين حديثًا النووية التحفة الربانية (ص62).

شرح الأربعين النووية.

لابن عثيمين (ص267).

فتح القوي المتين في شرح الأربعين وتتمة الخمسين.

للنووي وابن رجب رحمهما الله (ص92).