Skip to content

“ក្រុមណាមួយដែលក្រោកចេញពីកន្លែងជួបជុំដោយមិនបានរំលឹកទៅចំពោះអល់ឡោះជាម្ចាស់នៅកន្លែងនោះទេនោះ គឺពួកគេក្រោកចេញ(ពីទីនោះ)ដូចជាក្រោកចេញពីសពសត្វលា ហើយពួកគេនឹងមានការស្ដាយក្រោយជាមិនខាន”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ក្រុមណាមួយដែលក្រោកចេញពីកន្លែងជួបជុំដោយមិនបានរំលឹកទៅចំពោះអល់ឡោះជាម្ចាស់នៅកន្លែងនោះទេនោះ គឺពួកគេក្រោកចេញ(ពីទីនោះ)ដូចជាក្រោកចេញពីសពសត្វលា ហើយពួកគេនឹងមានការស្ដាយក្រោយជាមិនខាន”។

«مَا مِنْ قَوْمٍ يَقُومُونَ مِنْ مَجْلِسٍ لَا يَذْكُرُونَ اللَّهَ فِيهِ إِلَّا قَامُوا عَنْ مِثْلِ جِيفَةِ حِمَارٍ، وَكَانَ لَهُمْ حَسْرَةً».

រាយការណ៍ដោយ អាពូហ្ទាវូទ
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ក្រុមណាមួយដែលអង្គុយនៅកន្លែងជួបជុំណាមួយ ក្រោយមក ពួកគេក្រោកចេញពីកន្លែងជួបជុំនោះដោយមិនបានហ្ស៊ីកៀរ រលឹកទៅចំពោះអល់ឡោះជាម្ចាស់នៅកន្លែងនោះទេនោះ គឺពួកគេក្រោកចេញដូចជាអ្នកដែលអង្គុយជួបជុំគ្នានៅកន្លែងសាកសពសត្វលាដែលស្អុយនិងកខ្វក់។ នោះគឺដោយសារតែពួកគេរវល់និយាយជជែកគ្នាដោយមិនបានហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់ ហើយការជួបជុំនោះនឹងក្លាយជាការសោកស្តាយមួយសម្រាប់ពួកគេនៅថ្ងៃបរលោក ព្រមទាំងជាការខាតបង់ និងជាវិប្បដិសារីដែលនឹងជាប់ជាមួយពួកគេ។

មេរៀនដែលទាញបានពីហាទីស្ហ

ការព្រមានអំពីការព្រងើយកន្តើយពីការហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់មិនកំណត់ត្រឹមតែនៅពេលជួបជុំគ្នាប៉ុណ្ណោះទេ តែវាក៏រួមបញ្ចូលស្ថានភាពផ្សេងទៀតផងដែរ។ អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ គេមិនពេញចិត្ត(ម៉ាក្រុះ)ចំពោះអ្នកដែលអង្គុយនៅកន្លែងណាមួយ ហើយក្រោកចេញពីកន្លែងនោះមុនពេលដែលគេហ្ស៊ីកៀរទៅចំពោះអល់ឡោះជាម្ចាស់។

ការសោកស្តាយដែលកើតមានចំពោះពួកគេនៅថ្ងៃបរលោក អាចតាមរយៈការមិនទទួលបាននូវផលបុណ្យព្រោះតែគេមិនបានប្រើប្រាស់ពេលវេលាក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ ឬអាចតាមរយៈការទទួលនូវបាបកម្ម និងទណ្ឌកម្មដោយសារប្រើប្រាស់ពេលវេលាក្នុងការប្រព្រឹត្តអំពើល្មើសចំពោះអល់ឡោះ។

ប្រសិនបើការព្រមាននេះ គឺចំពោះការភ្លេចភ្លាំងក្នុងកិច្ចការដែលច្បាប់អនុញ្ញាត ចុះយ៉ាងណាទៅវិញសម្រាប់ការជួបជុំដែលមានអំពើបាបនៅក្នុងនោះ ដូចជាការនិយាយដើមគេ ការនិយាយញុះញង់ និងអំពើអាក្រក់ផ្សេងៗទៀតនោះ?!

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (7/ 221) (4855).

បន្ថែមទៀត (4)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 120).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 654).