អ្នកណាដែលអនុវត្តសឡាតទាំងពីរពេលត្រជាក់ នឹងបានចូលឋានសួគ៌
អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
"អ្នកណាដែលអនុវត្តសឡាតទាំងពីរពេលត្រជាក់ នឹងបានចូលឋានសួគ៌"
«مَنْ صَلَّى الْبَرْدَيْنِ دَخَلَ الْجَنَّةَ»
ណាពី ﷺ លោកបានជំរុញឱ្យយកចិត្តទុកដាក់លើការសឡាតពេលត្រជាក់ទាំងពីរ ពោលគឺសឡាតស៊ូពុស និងសឡាតអាសើរ ហើយលោកបានផ្តល់ដំណឹងរីករាយថា ជនណាដែលអនុវត្តសឡាតទាំងពីរនេះបានត្រឹមត្រូវតាមពេលវេលារបស់វា និងជាលក្ខណៈរួមគ្នា(ជើម៉ាអះ) ក៏ដូចជាលក្ខខណ្ឌផ្សេងៗទៀត នោះវានឹងក្លាយជាមូលហេតុមួយនាំឲ្យរូបគេបានចូលឋានសួគ៌។
បញ្ជាក់ពីឧត្តមភាពនៃការថែរក្សាលើការសឡាតស៊ូពុស និងសឡាតអាសើរ ពីព្រោះពេលស៊ូពុស(ពេលទៀបភ្លឺ) គឺជាពេលដែលមនុស្សគេងលក់ស្រួល ហើយពេលអាសើរ(ពេលរសៀល) គឺជាពេលដែលមនុស្សរវល់ជាមួយនឹងការងាររបស់ខ្លួន។ ដូច្នេះ ជនណាដែលអាចថែរក្សាសឡាតទាំងពីរនេះបាន ជននោះកាន់តែងាយស្រួលក្នុងការថែរក្សាសឡាតផ្សេងៗទៀត។
គេឲ្យឈ្មោះសឡាតទាំងពីរនេះថា សឡាតពេលត្រជាក់ទាំងពីរ(البردين) ដោយសារសឡាតស៊ូពុស គឺប្រឈមនឹងភាពត្រជាក់នៃពេលយប់។ ចំណែកឯសឡាតអាសើរ គឺប្រឈមនឹងភាពត្រជាក់នៃពេលថ្ងៃ ទោះបីជានៅក្នុងពេលក្តៅក៏ដោយ ប៉ុន្តែវាត្រជាក់ជាងពេលមុននោះ ឬក៏គេហៅបែបនេះ ដោយសារ(ក្នុងភាសាអារ៉ាប់)គេនិយមប្រើពាក្យរួម ដូចជាពាក្យ “ព្រះចន្ទទាំងពីរ”(القمران) ដែលសំដៅលើព្រះអាទិត្យនិងព្រះចន្ទ។
សហេស អាល់ពូខរី (1/ 119) (574).
សហេស មូស្លីម (1/ 440) (635).
បន្ថែមទៀត (4)
نزهة المتقين.
لمجموعة من الباحثين (1/ 159).
شرح رياض الصالحين.
لابن عثيمين (2/ 187).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“من صلى البردين دخل الجنة”.
- رياض الصالحينرياض الصالحين مع فوائد وهدايات - 1 «مَنْ صَلَّىٰ الْبَرْدَيْنِ دَخَلَ الْجَنَّةَ».
- رياض الصالحينرياض الصالحين مع فوائد وهدايات - 5«مَن صلَّىٰ البَرْدَيْنِ دَخَلَ الجَنَّةَ».