“គ្មានអ្វីដែលមានទម្ងន់ធ្ងន់នៅលើជញ្ជីង(ថ្លឹងទង្វើ)របស់អ្នកមានជំនឿនៅថ្ងៃបរលោកជាងសីលធម៌ល្អឡើយ ហើយអល់ឡោះជាម្ចាស់ទ្រង់ពិតជាស្អប់អ្នកដែលមានពាក្យសម្ដីអាក្រក់ និងអសីលធម៌”។
អំពី អាពូអាត់ទើរហ្ទាក رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“គ្មានអ្វីដែលមានទម្ងន់ធ្ងន់នៅលើជញ្ជីង(ថ្លឹងទង្វើ)របស់អ្នកមានជំនឿនៅថ្ងៃបរលោកជាងសីលធម៌ល្អឡើយ ហើយអល់ឡោះជាម្ចាស់ទ្រង់ពិតជាស្អប់អ្នកដែលមានពាក្យសម្ដីអាក្រក់ និងអសីលធម៌”។
«مَا شَيْءٌ أَثْقَلُ فِي مِيزَانِ الْمُؤْمِنِ يَوْمَ القِيَامَةِ مِنْ خُلُقٍ حَسَنٍ، وَإِنَّ اللَّهَ لَيُبْغِضُ الفَاحِشَ البَذِيءَ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្វីដែលមានទម្ងន់ធ្ងន់ជាងគេបំផុតនៅលើជញ្ជីងថ្លឹងទង្វើរបស់អ្នកមានជំនឿនៅថ្ងៃបរលោកក្នុងចំណោមទង្វើនិងពាក្យសម្ដីទាំងឡាយ គឺការមានសីលធម៌ល្អ ពោលគឺតាមរយៈការញញឹមរាក់ទាក់ មិនបៀតបៀនអ្នកដទៃ និងការបង្ហាញនូវសេចក្តីសប្បុរស។ ហើយអល់ឡោះស្អប់អ្នកដែលអាក្រក់ ទាំងនៅក្នុងទង្វើនិងនៅក្នុងពាក្យសម្ដី ហើយនិងអ្នកដែលនិយាយពាក្យសម្តីអាក្រក់ និងអសីលធម៌។
...:
ឧត្តមភាពនៃសីលធម៌ល្អ ព្រោះវាធ្វើឲ្យបុគ្គលនោះទទួលបាននូវការស្រឡាញ់ពីអល់ឡោះ និងការស្រឡាញ់ពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយវាជាអ្វីដែលមានទម្ងន់ធ្ងន់ជាងគេបំផុតនៅថ្ងៃបរលោក។
ស៊ូណាន់ អាពូទើវូទ (7/ 177) (4799).
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (3/ 535) (2002).
បន្ថែមទៀត (10)
توضيح الأحكام من بلوغ المرام.
لعبد الله البسام (7/ 487).
منحة العلام شرح بلوغ المرام.
لعبد الله الفوزان (10/ 264).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 673).
تطريز رياض الصالحين.
لفيصل آل مبارك (ص410).
نزهة المتقين شرح رياض الصالحين.
مجموعة من الباحثين (1/ 526).