“លុយមួយទីណើរដែលល្អជាងគេបំផុតដែលបុរសចំណាយ គឺទីណើរដែលគេចំណាយទៅលើក្រុមគ្រួសាររបស់ខ្លួន និងទីណើរដែលគេចំណាយទៅលើជំនិះរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ ហើយនិងទីណើរដែលគេចំណាយទៅលើមិត្ដភក្ដិរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ”។
អំពី សាវហ្ពាន رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“លុយមួយទីណើរដែលល្អជាងគេបំផុតដែលបុរសចំណាយ គឺទីណើរដែលគេចំណាយទៅលើក្រុមគ្រួសាររបស់ខ្លួន និងទីណើរដែលគេចំណាយទៅលើជំនិះរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ ហើយនិងទីណើរដែលគេចំណាយទៅលើមិត្ដភក្ដិរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ”។ អាពូគីឡាហ្ពះ បាននិយាយថា៖ លោកបានចាប់ផ្តើមដោយគ្រួសារមុន។ បន្ទាប់មក អាពូគីឡាហ្ពះ បានបន្តថា៖ តើបុរសណាដែលទទួលបានផលបុណ្យធំធេងជាងបុរសដែលចំណាយទៅលើកូនតូចៗរបស់ខ្លួន ដោយអល់ឡោះនឹងធ្វើឲ្យពួកគេស្អាតស្អំមិនត្រូវការសុំអ្នកដ៏ទៃតាមរយៈរូបគេ ឬអល់ឡោះផ្តល់ប្រយោជន៍ដល់ពួកគេ និងធ្វើឱ្យពួកគេកាន់តែមានជីវភាពធូរធារនោះ?
«أَفْضَلُ دِينَارٍ يُنْفِقُهُ الرَّجُلُ، دِينَارٌ يُنْفِقُهُ عَلَى عِيَالِهِ، وَدِينَارٌ يُنْفِقُهُ الرَّجُلُ عَلَى دَابَّتِهِ فِي سَبِيلِ اللهِ، وَدِينَارٌ يُنْفِقُهُ عَلَى أَصْحَابِهِ فِي سَبِيلِ اللهِ» قَالَ أَبُو قِلَابَةَ: وَبَدَأَ بِالْعِيَالِ، ثُمَّ قَالَ أَبُو قِلَابَةَ: وَأَيُّ رَجُلٍ أَعْظَمُ أَجْرًا مِنْ رَجُلٍ يُنْفِقُ عَلَى عِيَالٍ صِغَارٍ، يُعِفُّهُمْ أَوْ يَنْفَعُهُمُ اللهُ بِهِ وَيُغْنِيهِمْ.
ណាពី ﷺ លោកបានបញ្ជាក់ពីរូបភាពនៃការចំណាយ និងបានរៀបចំវាតាមលំដាប់នៅពេលដែលការចំណាយមានច្រើនផ្នែក អាស្រ័យលើកាតព្វកិច្ចរបស់វាមកចំពោះអ្នក ដោយលោកបានចាប់ផ្តើមពីអ្វីដែលសំខាន់ជាងគេបំផុតមុន។ លោកបានប្រាប់ថា ទ្រព្យសម្បត្តិដែលទទួលបានផលបុណ្យច្រើនជាងគេបំផុត គឺទ្រព្យសម្បត្តិដែលជនមូស្លីមចំណាយវាទៅលើអ្នកដែលរូបគេមានកាតព្វកិច្ចផ្គត់ផ្គង់ជីវភាពពួកគេ ដូចជាប្រពន្ធ និងកូនជាដើម។ បន្ទាប់មក គឺការចំណាយទៅលើសត្វជំនិះដែលត្រៀមសម្រាប់សង្រ្គាមក្នុងមាគ៌ារបស់អល់ឡោះ។ បន្ទាប់មកទៀត គឺការចំណាយទៅលើមិត្តភក្តិនិងគូកនរបស់ខ្លួនដែលកំពុងតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ។
បញ្ជាក់ពីគុណតម្លៃនៃការចំណាយតាមលំដាប់លំដោយដូចបានរៀបរាប់ខាងលើដែលគេត្រូវពិចារណានៅពេលដែលត្រូវចំណាយព្រមគ្នា។
បញ្ជាក់ពីអាទិភាពនៃការចំណាយទៅលើក្រុមគ្រួសារដែលមានគុណតម្លៃលើសការចំណាយលើផ្នែកផ្សេងៗ។
ការចំណាយលើការតស៊ូក្នុងមាគ៌ារបស់អល់ឡោះ គឺជាការចំណាយដ៏ចម្បងបំផុតមួយ ដូចជាការរៀបចំសព្វាវុធ និងទ័ពសម្រាប់ការប្រយុទ្ធជាដើម។
អ្នកខ្លះយល់ថា៖ អត្ថន័យនៃពាក្យថា “មាគ៌ារបស់អល់ឡោះ” គឺរួមបញ្ចូលគ្រប់ការគោរពប្រតិបត្តិទាំងអស់ ដូចជាការធ្វើហាជ្ជីជាដើម។
សហេស មូស្លីម (2/ 691) (994).
បន្ថែមទៀត (8)
كنوز رياض الصالحين.
لمجموعة من الباحثين (5/ 315).
شرح رياض الصالحين.
لابن عثيمين (3/ 156).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 291).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 374).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (2)
- رسالة موجزة عن الإسلام كما جاء في القرآن الكريم والسنة النبوية (مشتملة على الأدلة)رِسَالَةٌُ مُوجَزَةٌُ عَنِ الْإِسْلَامِ كَمَا جَاءَ فِي الْقُرْآنِ الْكَرِيمِ وَالسَّنَةِ النَّبَوِيَّة-مشتملة على الأدلة -للحرمين-«أَفْضَلُ دِينَارٍ يُنْفِقُهُ الرَّجُلُ: دِينَارٌ يُنْفِقُهُ عَلَى عِيَالِهِ، وَدِينَارٌ يُنْفِقُهُ الرَّجُلُ عَلَى دَابَّتِهِ فِي سَبِيلِ اللهِ، وَدِينَارٌ يُنْفِقُهُ عَلَى أَصْحَابِهِ فِي سَبِيلِ اللهِ» قَالَ أَبُو قِلَابَةَ: "وَبَدَأَ بِ
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«أَفْضلُ دِينَارٍ يُنْفِقُهُ الرَّجُلُ دينَارٌ يُنْفِقُهُ عَلَىٰ عِيَالِهِ، وَدِينَارٌ يُنْفِقُهُ عَلَىٰ دَابَّتِهِ في سَبيلِ الله، وَدِينَارٌ يُنفِقُهُ عَلَىٰ أصْحَابِهِ في سَبِيلِ الله».