Skip to content

“ចូរពួកអ្នកកុំរារាំងទាសីរបស់អល់ឡោះទាំងឡាយពីម៉ាស្ជិត។ ក៏ប៉ុន្តែ ចូរឲ្យពួកនាងចាកចេញទៅដោយខ្លួនមិនមានក្លិនក្រអូប”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ចូរពួកអ្នកកុំរារាំងទាសីរបស់អល់ឡោះទាំងឡាយពីម៉ាស្ជិត។ ក៏ប៉ុន្តែ ចូរឲ្យពួកនាងចាកចេញទៅដោយខ្លួនមិនមានក្លិនក្រអូប”។

«لَا تَمْنَعُوا إِمَاءَ اللَّهِ مَسَاجِدَ اللَّهِ، وَلَكِنْ لِيَخْرُجْنَ وَهُنَّ تَفِلَاتٌ».

រាយការណ៍ដោយ អាពូហ្ទាវូទ
ហាទីស្ហហាសាន់
ពន្យល់

ណាពី ﷺ បានហាមឃាត់អ្នកដែលជាអាណាព្យាបាលរបស់ស្ត្រី និងអ្នកដែលទទួលខុសត្រូវលើស្ត្រីមិនត្រូវរារាំងស្ត្រីមិនឲ្យទៅម៉ាស្ជិតនោះឡើយ ហើយលោកបានបង្គាប់ប្រើស្ត្រីទាំងឡាយឲ្យចាកចេញទៅដោយមិនត្រូវប្រើគ្រឿងក្រអូប និងបង្ហាញសម្រស់ដោយការតុបតែងកាយនោះឡើយ ព្រោះការធ្វើដូចនេះ គឺជាមូលហេតុមួយដែលនាំឲ្យមានភាពវឹកវរដល់បុរសទាំងឡាយ។

មេរៀនដែលទាញបានពីហាទីស្ហ

អនុញ្ញាតឲ្យស្រ្តីអាចចេញទៅសឡាតនៅម៉ាស្ជិត បើកាលណាមានសុវត្ថិភាពពីភាពវឹកវរផ្សេងៗ ហើយត្រូវចេញទៅដោយមិនមានតុបតែងកាយ និងមិនប្រើប្រាស់គ្រឿងក្រអូប។

តាមរយៈហាទីស្ហនេះ គេអាចទាញជាភស្តុតាងបានថា ស្ត្រីមិនអាចចាកចេញពីផ្ទះស្វាមីរបស់ខ្លួនឡើយ លើកលែងតែមានការអនុញ្ញាតពីស្វាមី ពីព្រោះការបញ្ជាឱ្យផ្តល់ការអនុញ្ញាតគឺសំដៅទៅលើស្វាមី។

បង្ហាញពីការយកចិត្តទុកដាក់របស់សាសនាឥស្លាមចំពោះស្ត្រី ហើយមិនត្រូវរារាំងពួកនាងអំពីអ្វីដែលជាប្រការល្អសម្រាប់ពួកនាងនោះឡើយ ដូចជាចេញទៅស្វែងរកចំណេះវិជ្ជាជាដើម។

ទទួលស្គាល់នូវភាពជាអាណាព្យាបាល និងការគ្រប់គ្រងរបស់បុរសទៅលើស្ត្រី។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (1/ 423) (565).

បន្ថែមទៀត (3)

شرح سنن أبي داود للعباد (78/ 6).

شرح أبي داود للعيني (3/ 50).

النهاية في غريب الحديث والأثر ص(109).