“ខណៈពេលដែលបុរសម្នាក់កំពុងដើរតាមផ្លូវ គាត់បានប្រទះឃើញមែកឈើដែលមានបន្លាមួយនៅលើផ្លូវ គាត់ក៏កាត់វាចេញ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានថ្លែងអំណរគុណចំពោះបុរសនោះ និងបានអភ័យទោសឲ្យគាត់”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ខណៈពេលដែលបុរសម្នាក់កំពុងដើរតាមផ្លូវ គាត់បានប្រទះឃើញមែកឈើដែលមានបន្លាមួយនៅលើផ្លូវ គាត់ក៏កាត់វាចេញ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានថ្លែងអំណរគុណចំពោះបុរសនោះ និងបានអភ័យទោសឲ្យគាត់”។
«بَيْنَمَا رَجُلٌ يَمْشِي بِطَرِيقٍ وَجَدَ غُصْنَ شَوْكٍ عَلَى الطَّرِيقِ فَأَخَّرَهُ، فَشَكَرَ اللَّهُ لَهُ فَغَفَرَ لَهُ».
ណាពី ﷺ លោកបានប្រាប់ថា ខណៈពេលដែលបុរសម្នាក់កំពុងដើរតាមផ្លូវ គាត់ក៏បានដើរកាត់មែកឈើដែលមានបន្លាមួយនៅលើផ្លូវដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកមូស្លីម។ ពេលនោះ បុរសនោះក៏បានយកវាចេញពីផ្លូវ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានថ្លែងអំណរគុណចំពោះបុរសនោះ និងបានអភ័យទោសឲ្យគាត់។
ឧត្តមភាពនៃការយករបស់ដែលបង្កគ្រោះថ្នាក់ចេញពីផ្លូវដើរ ហើយពិតណាស់ វាជាមូលហេតុមួយក្នុងការទទួលបានការអភ័យទោសពីអល់ឡោះ។
មិនត្រូវមើលស្រាលអំពើល្អឡើយ ទោះបីទង្វើនោះសាមញ្ញក៏ដោយ។
ឥស្លាមជាសាសនាអនាម័យ ព្រមទាំងថែរក្សាបរិស្ថាននិងសុវត្ថិភាពសាធារណៈ។
សហេស អាល់ពូខរី (1/ 132) (652).
សហេស មូស្លីម (3/ 1521) (1914).
បន្ថែមទៀត (6)
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 156).
شرح رياض الصالحين.
لابن عثيمين (2/ 175).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 207).