អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត
អំពី អាអ៊ីស្ហះ និង អាប់ទុលឡោះ ពិន អាប់ហ្ពាស رضي الله عنهما គាត់ទាំងពីរបាននិយាយថា៖
នៅពេលដែលការស្លាប់បានមកដល់ លោកបានដាក់ក្រណាត់នៅលើមុខរបស់លោក។ នៅពេលដែលពិបាកដកដង្ហើមលោកបានបើកវា។ ហើយលោកបានមានប្រសាសន៍ក្នុងស្ថានភាពដូច្នោះថា៖ “អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត” ដោយលោកព្រមានពីអ្វីដែលពួកគេបានធ្វើ។
لَمَّا نَزَلَ بِرَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ طَفِقَ يَطْرَحُ خَمِيصَةً لَهُ عَلَى وَجْهِهِ، فَإِذَا اغْتَمَّ بِهَا كَشَفَهَا عَنْ وَجْهِهِ، فَقَالَ وَهُوَ كَذَلِكَ: «لَعْنَةُ اللَّهِ عَلَى اليَهُودِ وَالنَّصَارَى، اتَّخَذُوا قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ» يُحَذِّرُ مَا صَنَعُوا.
អាអ៊ីស្ហះ និង អ៊ិពនូអាប់ហ្ពាស رضي الله عنهما គាត់ទាំងពីរបានប្រាប់ថា នៅពេលដែលណាពី ﷺ ហៀបនឹងទទួលមរណភាព លោកបានដាក់ក្រណាត់មួយដុំនៅលើមុខរបស់លោក។ នៅពេលដែលលោកពិបាកដកដង្ហើមដោយសារតែភាពឈឺចាប់នៃសេចក្តីស្លាប់ លោកក៏បានដកក្រណាត់នោះចេញពីមុខរបស់លោកវិញ។ ពេលនោះ លោកបានមានប្រសាសន៍ទាំងដែលលោកស្ថិតក្នុងស្ថានភាពដ៏តានតឹងនោះថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាចំពោះពួកយូដា និងពួកគ្រឹស្ទាន ព្រមទាំងបណ្តេញពួកគេចេញពីក្តីមេត្តាករុណារបស់ទ្រង់។ នោះក៏ព្រោះតែពួកគេបានសាងសង់ម៉ាស្ជិត(វិហារ)នៅលើផ្នូរណាពីទាំងឡាយរបស់ពួកគេ។ ប្រសិនបើនេះមិនមែនជារឿងដ៏គ្រោះថ្នាក់ទេនោះ ច្បាស់ជាណាពី ﷺ លោកក៏មិនរំលឹកពីបញ្ហានេះក្នុងពេលវេលាដ៏តានតឹងនេះដែរ។ ហេតុនេះហើយទើបណាពី ﷺ លោកបានហាមឃាត់ប្រជាជាតិរបស់លោកពីការធ្វើដូច្នោះ ពីព្រោះវាជាទង្វើរបស់ពួកយូដា និងពួកគ្រឹស្ទាន និងក៏ព្រោះតែការធ្វើដូច្នោះ គឺជាផ្លូវមួយដែលនាំទៅកាន់ការធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់។
.....:
ហាមឃាត់ការយកផ្នូររបស់បណ្តាណាពី និងកុសលបុគ្គលទាំងឡាយធ្វើជាម៉ាស្ជិតសឡាតចំពោះអល់ឡោះនៅទីនោះ ព្រោះវាជាផ្លូវឆ្ពោះទៅកាន់អំពើស្ហ៊ីរិក។
ការយកចិត្តទុកដាក់យ៉ាងធំធេងរបស់ណាពី ﷺ ចំពោះបញ្ហាឯកទេពនិយម(តាវហេទ) និងការព្រួយបារម្ភរបស់លោកចំពោះការលើកតម្កើងផ្នូរ ព្រោះវាជាមធ្យោបាយនាំទៅកាន់ប្រការស្ហ៊ីរិក។
អនុញ្ញាតឲ្យដាក់បណ្តាចំពោះពួកយូដា និងពួកគ្រឹស្ទាន ក៏ដូចជាអ្នកទាំងឡាយដែលប្រព្រឹត្តនូវទង្វើណាមួយដូចទៅនឹងទង្វើរបស់ពួកគេ ដូចជាការសាងសង់សំណង់នៅលើផ្នូរ និងការយកផ្នូរធ្វើជាម៉ាស្ជិត។
ការសាងសង់សំណង់នៅលើផ្នូរ គឺជាមាគ៌ារបស់ពួកយូដា និងពួកគ្រឹស្ទាន ហើយនៅក្នុងហាទីស្ហ គឺហាមឃាត់ពីការប្រដូចនឹងពួកគេ។
ក្នុងចំណោមរូបភាពនៃការយកផ្នូរធ្វើជាម៉ាស្ជិតផងដែរនោះ គឺការសឡាតនៅឯទីផ្នូរ និងការសឡាតឆ្ពោះទៅកាន់ផ្នូរ ទោះបីជាគេមិនបានកសាងម៉ាស្ជិតនៅទីនោះក៏ដោយ។
សហេស អាល់ពូខរី (1/ 95) (435).
(2/ 102) (1390).
សហេស មូស្លីម (1/ 377) (531).
(1/ 376) (529).
បន្ថែមទៀត (4)
الملخص في شرح كتاب التوحيد.
للشيخ صالح الفوزان (ص170).
الجديد في شرح كتاب التوحيد.
لمحمد بن عبد العزيز السليمان القرعاوي (ص185).
បានដកស្រង់ក្នុងសៀវភៅ
5 សៀវភៅបន្ថែមទៀត (5)
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهمالصلاة التي علمها النبي ﷺ الصحابة رضي الله عنهملَمَّا نُزِلَ بِرَسُولِ اللهِ ﷺ، طَفِقَ يَطْرَحُ خَمِيصَةً لَهُ عَلَى وَجْهِهِ، فَإِذَا اغْتَمَّ كَشَفَهَا عَنْ وَجْهِهِ، فَقَالَ: وَهُوَ كَذَلِكَ «لَعْنَةُ اللهِ عَلَى الْيَهُودِ وَالنَّصَارَى، اتَّخَذُوا قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ»
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهملَمَّا نُزِلَ بِرَسُولِ اللهِ ﷺ، طَفِقَ يَطْرَحُ خَمِيصَةً لَهُ عَلَى وَجْهِهِ، فَإِذَا اغْتَمَّ كَشَفَهَا عَنْ وَجْهِهِ، فَقَالَ: وَهُوَ كَذَلِكَ «لَعْنَةُ اللهِ عَلَى الْيَهُودِ وَالنَّصَارَى، اتَّخَذُوا قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ»
- المختصر المفيد للمؤذن والإمام والخطيب وأحكام المساجد«لَعْنَةُ اللَّهِ عَلَى اليَهُودِ وَالنَّصَارَى، اتَّخَذُوا قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ»
- مجموعة زاد السیرة النبوية (4)السيرة النبوية 4«لَعْنَةُ ﷲ على اليَهُودِ والنَّصارَى، اتَّخَذُوا قُبُورَ أَنْبيائِهِمْ مَساجِدَ» يُحَذِّرُ ما صَنَعُوا.
- مجموعة زاد العقيده (4)العقيدة 4«لَعْنَةُ الله على اليَهُودِ والنَّصارَى، اتَّخَذُوا قُبُورَ أَنْبِيائِهِمْ مَساجِدَ» يُحَذِّرُ ما صَنَعُوا.