“អ្នកដែលមើលថែស្ត្រីមេម៉ាយ និងជនក្រីក្រ គឺដូចជាអ្នកតស៊ូក្នុងផ្លូវអល់ឡោះ ឬដូចជាអ្នកដែលឈរសឡាតពេលយប់និងបួសពេលថ្ងៃ”។
អំពី អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“អ្នកដែលមើលថែស្ត្រីមេម៉ាយ និងជនក្រីក្រ គឺដូចជាអ្នកតស៊ូក្នុងផ្លូវអល់ឡោះ ឬដូចជាអ្នកដែលឈរសឡាតពេលយប់និងបួសពេលថ្ងៃ”។
«السَّاعِي عَلَى الأَرْمَلَةِ وَالمِسْكِينِ، كَالْمُجَاهِدِ فِي سَبِيلِ اللَّهِ، أَوِ القَائِمِ اللَّيْلَ الصَّائِمِ النَّهَارَ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្នកដែលមើលថែរក្សា និងថែទាំស្ត្រីមេម៉ាយដែលប្តីបានស្លាប់ និងគ្មាននរណាម្នាក់មើលថែ ព្រមទាំងអ្នកក្រីក្រដែលត្រូវការជំនួយ ហើយចំណាយលើពួកគេដោយរំពឹងផលបុណ្យពីអល់ឡោះជាម្ចាស់នោះ គឺរូបគេនឹងទទួលបានផលបុណ្យដូចជាអ្នកដែលតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ឬដូចជាអ្នកដែលឈរសឡាតពេលយប់ដោយគ្មាននឿយហត់ និងអ្នកដែលបួសរហូតដោយមិនស្រាយ។
...:
ជំរុញឱ្យសហការគ្នា គាំទ្រគ្នា និងបំពេញតម្រូវការរបស់អ្នកទន់ខ្សោយទាំងឡាយ។
ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)រួមបញ្ចូលគ្រប់ទង្វើល្អទាំងអស់ ហើយក្នុងចំណោមការគោរពសក្ការៈផងដែរនោះ គឺការមើលថែស្ត្រីមេម៉ាយ និងជនក្រីក្រ។
អ៊ិពនូហ៊ូពៃរ៉ោះ បាននិយាយថា៖ អត្ថន័យរបស់វា គឺមានន័យថា ពិតណាស់ អល់ឡោះជាម្ចាស់នឹងផ្តល់ឱ្យជននោះនូវផលបុណ្យនៃអ្នកបួស អ្នកសឡាត និងអ្នកតស៊ូក្នុងពេលតែមួយតែម្តង។ នោះគឺដោយសាររូបគេបានបំពេញតួនាទីជំនួសស្វាមីរបស់ស្ត្រីមេម៉ាយទាំងនោះ និងបានមើលថែជនក្រីក្រដែលអសមត្ថភាពក្នុងការបំពេញតួនាទី(ផ្គត់ផ្គង់ជីវភាពខ្លួនឯង)ដោយខ្លួនឯងបាន។ និងជួយជនក្រីក្រដែលមិនអាចផ្គត់ផ្គង់ជីវភាពខ្លួនឯងបាន ដោយចំនាយទៅលើអាហាររបស់ពួកគេ និងការផ្តល់ទានដោយកម្លាំងញើសឈាមរបស់ពួកគេ។ ដូច្នេះ ការជួយរបស់ជននោះ គឺនឹងទទួលផលបុណ្យស្មើនឹងការបួស ការសឡាត និងការតស៊ូក្នុងមាគ៌ាអល់ឡោះ។
សហេស អាល់ពូខរី (7/ 62) (5353).
សហេស មូស្លីម (4/ 2286) (2982).
បន្ថែមទៀត (9)
بهجة الناظرين شرح رياض الصالحين.
لسليم بن عيد الهلالي (1/ 351).
تطريز رياض الصالحين.
لفيصل بن عبد العزيز المبارك (ص198).
رياض الصالحين (ص107) (265).
شرح رياض الصالحين.
لابن عثيمين (3/ 99).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (275).