“នៅពេលដែលបុរសម្នាក់ចំណាយទ្រព្យសម្បត្ដិអ្វីមួយទៅលើក្រុមគ្រួសាររបស់ខ្លួនដោយរំពឹងផលបុណ្យពីអល់ឡោះជាម្ចាស់នោះ ពិតណាស់ វាជាការបរិច្ចាគទានមួយសម្រាប់រូបគេ”។
អំពី អាពូម៉ាស្អ៊ូទ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“នៅពេលដែលបុរសម្នាក់ចំណាយទ្រព្យសម្បត្ដិអ្វីមួយទៅលើក្រុមគ្រួសាររបស់ខ្លួនដោយរំពឹងផលបុណ្យពីអល់ឡោះជាម្ចាស់នោះ ពិតណាស់ វាជាការបរិច្ចាគទានមួយសម្រាប់រូបគេ”។
«إِذَا أَنْفَقَ الرَّجُلُ عَلَى أَهْلِهِ يَحْتَسِبُهَا فَهُوَ لَهُ صَدَقَةٌ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅពេលដែលបុរសម្នាក់ចំណាយទ្រព្យសម្បត្ដិផ្គត់ផ្គង់ទៅលើក្រុមគ្រួសាររបស់ខ្លួនដែលចាំបាច់លើរូបគេផ្គត់ផ្គង់ជីវភាពពួកគេ ដូចជាភរិយា កូនៗ និងឪពុកម្តាយរបស់ខ្លួន ក៏ដូចជាអ្នកដទៃទៀត ដោយរូបគេធ្វើដូច្នោះដើម្បីជាការបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់ និងរំពឹងផលបុណ្យពីទ្រង់ចំពោះអ្វីដែលរូបគេបានចំណាយនោះ ពិតណាស់ សម្រាប់រូបគេនឹងទទួលបានផលបុណ្យនៃការបរិច្ចាគទាន។
...:
ទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់តាមរយៈការចំណាយទ្រព្យសម្បត្តិលើក្រុមគ្រួសារ។
អ្នកមានជំនឿពួកគេធ្វើទង្វើអ្វីមួយដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ និងរំពឹងផលបុណ្យអំពីទ្រង់។
គប្បីមានការនៀតល្អនៅគ្រប់អំពើល្អទាំងអស់ ក្នុងចំណោមនោះ គឺនៅពេលដែលរូបគេចំណាយទ្រព្យសម្បត្ដិផ្គត់ផ្គង់ទៅលើក្រុមគ្រួសាររបស់ខ្លួន។
សហេស អាល់ពូខរី (1/ 20) (55).
សហេស មូស្លីម (2/ 695) (1002).
បន្ថែមទៀត (8)
كنوز رياض الصالحين.
لمجموعة من الباحثين (5/ 334).
شرح رياض الصالحين.
لابن عثيمين (3/ 157).
نزهة المتقين بشرح رياض الصالحين.
لمصطفى الخن وغيره (1/ 293).
بهجة الناظرين شرح رياض الصالحين.
سليم الهلالي (1/ 375).