Skip to content

“ជនណាដែលត្រូវបានគេរារាំងពីភាពទន់ភ្លន់ ប្រាកដជាត្រូវបានគេរារាំងពីប្រការល្អ”។

អំពី ជើរៀរ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ជនណាដែលត្រូវបានគេរារាំងពីភាពទន់ភ្លន់ ប្រាកដជាត្រូវបានគេរារាំងពីប្រការល្អ”។

«مَنْ يُحْرَمِ الرِّفْقَ يُحْرَمِ الْخَيْرَ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលគ្មានភាពទន់ភ្លន់ ហើយមិនត្រូវបានណែនាំទាំងនៅក្នុងកិច្ចការសាសនា និងលោកិយ ក៏ដូចជាសកម្មភាពដែលគេប្រព្រឹត្តចំពោះខ្លួនឯង និងអ្នកដទៃ ពិតណាស់ ជននោះប្រាកដជាត្រូវបានគេដកហូតពីប្រការល្អទាំងស្រុង។

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់ពីឧត្តមភាពនៃភាពទន់ភ្លន់ និងជំរុញឱ្យប្រកាន់ខ្ជាប់នូវភាពទន់ភ្លន់ ហើយស្តីបន្ទោសចំពោះភាពឃោរឃៅ។

ភាពទន់ភ្លន់នាំឱ្យមាននូវសេចក្តីល្អនៅក្នុងលោកទាំងពីរ(លោកិយនិងបរលោក) និងវិសាលភាពរបស់វា។ ចំណែកឯភាពឃោរឃៅវិញ គឺផ្ទុយពីនេះ។

ភាពទន់ភ្លន់កើតចេញពីអត្តចរិតល្អ និងសុខុមាលភាព។ ចំណែកភាពឃោរឃៅកើតចេញពីកំហឹង និងភាពគ្រោតគ្រាត។ ដូចនេះហើយទើបណាពី ﷺ លោកកោតសរសើរចំពោះភាពទន់ភ្លន់។

សុហ្វយ៉ាន អាស្សាវរី រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយទៅកាន់មិត្តរបស់គាត់ថា៖ តើពួកអ្នកដឹងទេថា អ្វីទៅជាភាពទន់ភ្លន់? នោះគឺការដាក់កិច្ចការនីមួយៗឲ្យចំកន្លែងរបស់វា ដាក់ភាពតឹងរឹងនៅចំកន្លែងរបស់វា ដាក់ភាពទន់ភ្លន់នៅចំកន្លែងរបស់វា ដាក់ដាវនៅកន្លែងរបស់វា និងដាក់រំពាត់នៅកន្លែងរបស់វា។

ឯកសារយោង

សហេស មូស្លីម (4/ 2003) (2592).

បន្ថែមទៀត (12)

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 532).

تطريز رياض الصالحين.

لفيصل آل مبارك (ص416).

شرح رياض الصالحين.

لابن عثيمين (3/ 592).

كنوز رياض الصالحين.

لمجموعة من الباحثين (9/ 152).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 687).

فيض القدير شرح الجامع الصغير.

للمناوي (6/ 241).