“ជនណាដែលទន្ទេញចាំដប់អាយ៉ាត់ដំបូងនៃស៊ូរ៉ោះអាល់កះហ្វីនឹងត្រូវបានគេការពារពីហ្ជាច់ហ្ជាល”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀត៖ “ដប់អាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់កះហ្វី”។
អំពី អាពូអាត់ទើរហ្ទាក رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ជនណាដែលទន្ទេញចាំដប់អាយ៉ាត់ដំបូងនៃស៊ូរ៉ោះអាល់កះហ្វីនឹងត្រូវបានគេការពារពីហ្ជាច់ហ្ជាល”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀត៖ “ដប់អាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់កះហ្វី”។
«مَنْ حَفِظَ عَشْرَ آيَاتٍ مِنْ أَوَّلِ سُورَةِ الكَهْفِ، عُصِمَ مِنَ الدَّجَّالِ». وفي رواية: «مِنْ آخِرِ سُورَةِ الكَهْف».
ណាពី ﷺ លោកបានប្រាប់ថា ជនណាដែលទន្ទេញចាំដប់អាយ៉ាត់ខាងដើមនៃស៊ូរ៉ោះអាល់កះហ្វី នឹងត្រូវបានគេថែរក្សា និងការពារពីភាពវឹកវររបស់ម៉ាសៀហ ហ្ទាច់ហ្ជាល ដែលនឹងលេចមកនៅសម័យកាលចុងក្រោយ(មុនថ្ងៃបរលោកមកដល់) ហើយអះអាងថាខ្លួនជាព្រះ។ ភាពវឹកវររបស់វា គឺជាភាពវឹកវរដ៏ធំបំផុតនៅលើផែនដីចាប់តាំងពីការបង្កើតណាពីអាហ្ទាំ រហូតដល់ថ្ងៃបរលោក ត្បិតអល់ឡោះជាម្ចាស់បានផ្តល់ឲ្យវានូវអំណាចពិសេសមួយចំនួនដែលវាប្រើដើម្បីល្បួងអ្នកដែលដើរតាមវា។ នោះក៏ព្រោះតែផ្នែកដំបូងនៃស៊ូរ៉ោះអាល់កះហ្វី គឺមានលើកឡើងពីភាពអស្ចារ្យ និងសញ្ញាភស្តុតាងជាច្រើនដែលធំធេងជាងអ្វីដែលហ្ទាច់ហ្ជាលប្រើដើម្បីល្បួងមនុស្សទៅទៀត។ ដូចនេះ ជនណាដែលត្រិះរិះពិចារណាចំពោះអត្ថន័យរបស់វានឹងមិនធ្លាក់ទៅក្នុងការល្បួងរបស់ហ្ទាច់ហ្ជាលឡើយ។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀត៖ ដប់អាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់កះហ្វី គឺចាប់ពីបន្ទូលរបស់អល់ឡោះ៖ “أفحسب الذين كفروا أن يتخذوا” ។
បញ្ជាក់ពីឧត្តមភាពនៃស៊ូរ៉ោះអាល់កះហ្វី ហើយពិតណាស់ ផ្នែកដំបូងរបស់វា ឬផ្នែកចុងក្រោយរបស់វា គឺអាចការពារពីភាពវឹកវររបស់ហ្ទាច់ហ្ជាល។
ប្រាប់អំពីរឿងហ្ទាច់ហ្ជាល និងបញ្ជាក់ពីអ្វីដែលអាចការពារអំពីវា។
ជំរុញឱ្យទន្ទេញស៊ូរ៉ោះអាល់កះហ្វីទាំងមូល។ ប្រសិនបើគ្មានសមត្ថភាព ចូរឲ្យគេទន្ទេញដប់អាយ៉ាត់ដំបូង និងដប់អាយ៉ាត់ចុងក្រោយ។
អ៊ីម៉ាំ អាល់គួរទូពី បានពន្យល់ពីមូលហេតុនេះថា៖ អ្នកខ្លះនិយាយថា ព្រោះវាមានភាពអស្ចារ្យ និងសញ្ញាភស្តុតាងជាច្រើន នៅក្នុងរឿងរ៉ាវរបស់អ្នកនៅក្នុងរូងភ្នំ(أصحاب الكهف)។ ដូចនេះ អ្នកដែលដែលសិក្សាឈ្វេងយល់អំពីវានឹងមិនមានអារម្មណ៍ភ្ញាក់ផ្អើលនឹងរឿងរបស់ហ្ទាច់ហ្ជាល ហើយនឹងមិនភ័យខ្លាចរហូតដល់ធ្លាក់ក្នុងការល្បួងរបស់វានោះទេ។ ហើយអ្នកខ្លះទៀតនិយាយថា៖ ដោយសារតែបន្ទូលរបស់អល់ឡោះ៖ “لِيُنْذِرَ بَأْسًا شَدِيدًا مِنْ لَدُنْهُ” (ដើម្បីដាស់តឿនព្រមាន(ពួកគ្មានជំនឿ)នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរពីទ្រង់) ដោយបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃទណ្ឌកម្មដ៏ឈឺចាប់ ហើយប្រភពរបស់វាគឺមកពីអល់ឡោះ។ នេះគឺស្របនឹងអ្វីដែលហ្ទាច់ហ្ជាលនឹងធ្វើ ដូចជាការអះអាងថាខ្លួនជាព្រះ មានអំណាចគ្រប់គ្រង និងអាចបង្កភាពវឹកវរដ៏ខ្លាំងក្កា។ ហេតុនេះហើយបានជាណាពី ﷺ លោកចាត់ទុករឿងរបស់ហ្ទាច់ហ្ជាលជារឿងធំធេង និងបានព្រមានយ៉ាងខ្លាំងអំពីវា និងសុំពីអល់ឡោះឲ្យបញ្ចៀសពីភាពវឹកវររបស់វា។ ដូចនេះ អត្ថន័យនៃហាទីស្ហគឺ៖ ជនណាដែលសូត្រអាយ៉ាត់ទាំងនេះ ត្រិះរិះពិចារណាពីអត្ថន័យរបស់វា នោះគេនឹងមានការប្រុងប្រយ័ត្នចំពោះវា ដែលនឹងធ្វើឱ្យរូបគេមានសុវត្ថិភាពអំពីវា។
សហេស មូស្លីម (1/ 555) (809).
បន្ថែមទៀត (11)
بهجة الناظرين.
لسليم الهلالي (2/ 243).
شرح النووي على مسلم (6/ 92).
فيض القدير شرح الجامع الصغير.
لعبدالرؤوف المناوي (6/ 119).
كنوز رياض الصالحين.
لمجموعة من الباحثين (13/ 115).
مرقاة المفاتيح شرح مشكاة المصابيح.
لملا القاري (4/ 1465).
نزهة المتقين شرح رياض الصالحين.
لمصطفى الخن (2/ 760).
បានដកស្រង់ក្នុងសៀវភៅ
5 សៀវភៅបន្ថែមទៀត (5)
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"من حفظ عشر آيات من أول سورة الكهف عُصِمَ من الدجال" .
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“من حفظ عشر آيات من أول سورة الكهف عصم من الدجال”.
- النفحات المكية في تفسير كتاب رب البرية الجزء الخامس عشر«مَنْ حَفِظَ عَشْرَ آيَاتٍ مِنْ أَوَّلِ سُورَةِ الْكَهْفِ، عُصِمَ مِنَ الدَّجَّالِ»[1].
- حصن المسلم من أذكار الكتاب والسنةحصن المسلم«مَنْ حَفِظَ عَشْرَ آيَاتٍ مِنْ أَوَّلِ سُورَةِ الكَهْفِ عُصِمَ مِنَ الدَّجَّالِ»[244]،
- رياض الصالحينرياض الصالحين مع فوائد وهدايات - 5«مَن حفظَ عشْرَ آياتٍ مِن أوَّلِ سورةِ الكَهْفِ عُصمَ مِنَ الدَّجَّالِ». وفي رواية: «مِن آخرِ سورةِ الكَهْفِ».