“ចូរពួកអ្នកបំពេញជួរទីមួយ។ បន្ទាប់មក ជួរដែលនៅបន្ទាប់។ ប្រសិនបើមានចន្លោះ ចូរទុកវានៅជួរចុងក្រោយ”។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរពួកអ្នកបំពេញជួរទីមួយ។ បន្ទាប់មក ជួរដែលនៅបន្ទាប់។ ប្រសិនបើមានចន្លោះ ចូរទុកវានៅជួរចុងក្រោយ”។
«أَتِمُّوا الصَّفَّ المُقَدَّمَ، ثُمَّ الَّذِي يَلِيهِ، فَمَا كَانَ مِنْ نَقْصٍ فَلْيَكُنْ فِي الصَّفِّ المُؤَخَّرِ».
ណាពី ﷺ លោកបានបង្គាប់ប្រើបុរសទាំងឡាយដែលសឡាតរួមគ្នាឲ្យបំពេញជួរទីមួយឲ្យបានពេញលេញ។ រួចមក ទើបបំពេញជួរបន្ទាប់ទៀត។ ហើយប្រសិនបើនៅមានចន្លោះ ចូរទុកចន្លោះប្រហោងនោះឲ្យនៅជួរចុងក្រោយ។
បញ្ជាក់ពីស៊ុណ្ណះនៅក្នុងតម្រៀបជួរសឡាត។
ចាំបាច់លើអ្នកសឡាតមិនត្រូវទុកឲ្យមានចន្លោះប្រហោងនៅជួរខាងមុខឡើយ។ ផ្ទុយទៅវិញ ត្រូវទុកចន្លោះប្រហោងនោះឲ្យនៅជួរចុងក្រោយបង្អស់។
ស៊ូណាន់ អាពូទើវូទ (2/ 10) (671).
ស៊ូណាន់ អាន់ណាសាអ៊ី (2/ 93) (818).
បន្ថែមទៀត (1)
شرح سنن أبي داود للعباد (89/ 25).
បានដកស្រង់ក្នុងសៀវភៅ
2 សៀវភៅបន្ថែមទៀត (2)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 5«أَتِمُّوا الصَّفَّ المقدَّمَ، ثُمَّ الَّذي يليهِ، فمَا كان مِن نَقْصٍ فَلْيَكُنْ في الصَّفِّ المُؤخَّر».
- مجموعة زاد الفقه (2)الفقه للمستوى الثاني ( مجموعة زاد )«أَتِمُّوا الصَّفَّ الْمُقَدَّمَ، ثُمَّ الَّذِي يَلِيهِ، فَمَا كَانَ مِنْ نَقْصٍ فَلْيَكُنْ فِي الصَّفِّ الْمُؤَخَّرِ».