“ជនណាម្នាក់ដែលបានឲ្យសាឡាមមកកាន់ខ្ញុំ អល់ឡោះជាម្ចាស់នឹងបង្វិលព្រលឹងរបស់ខ្ញុំមកកាន់ខ្ញុំវិញដើម្បីឲ្យខ្ញុំតបសាឡាមចំពោះគេ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជនណាម្នាក់ដែលបានឲ្យសាឡាមមកកាន់ខ្ញុំ អល់ឡោះជាម្ចាស់នឹងបង្វិលព្រលឹងរបស់ខ្ញុំមកកាន់ខ្ញុំវិញដើម្បីឲ្យខ្ញុំតបសាឡាមចំពោះគេ”។
«ما مِنْ أحَدٍ يُسلِّمُ علي إلا ردَّ اللهُ عليَّ رُوحي حتى أردَّ عليه السَّلامَ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ព្រលឹងរបស់លោកត្រូវបានគេត្រឡប់មកកាន់លោកវិញដើម្បីឲ្យលោកតបសាឡាមទៅកាន់អ្នកដែលបានឲ្យសាឡាមមកកាន់លោក មិនថាពួកគេនៅជិត ឬឆ្ងាយឡើយ។ ជីវិតនៅក្នុងផ្នូរ គឺជារឿងអាថ៌កំបាំងដែលគ្មាននរណាម្នាក់ដឹងពីធាតុពិតរបស់វាឡើយ លើកលែងតែអល់ឡោះប៉ុណ្ណោះ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។
ជំរុញឲ្យបង្កើននូវការសឡាវ៉ាត និងសាឡាមលើណាពី ﷺ ។
ជីវិតរបស់ណាពី ﷺ នៅក្នុងផ្នូររបស់លោក គឺជាជីវិតដ៏ពេញលេញដែលមនុស្សអាចរស់នៅក្នុងផ្នូរ។ ដូចនេះ គ្មាននរណាម្នាក់ដឹងពីធាតុពិតរបស់វាឡើយ លើកលែងតែអល់ឡោះប៉ុណ្ណោះ។
ហាទីស្ហនេះមិនមែនជាភស្តុតាងសម្រាប់អ្នកដែលនិយាយថា ណាពី ﷺ មានជីវិតរស់នៅដូចដែលយើងកំពុងរស់នៅនោះឡើយ ដើម្បីកុំឲ្យពួកដែលធ្វើស្ហ៊ីរិកយកវាធ្វើជាអំណះអំណាងសម្រាប់ការសុំជំនួយពីលោក។ តាមពិត វាគ្រាន់តែជាជីវិតក្នុងផ្នូរប៉ុណ្ណោះ។
ស៊ូណាន់ អាពូទើវូទ (3/ 384) (2041).
មុសណាត់អះម៉ាត់ (16/ 477) (10815).
បន្ថែមទៀត (6)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 486).
شرح رياض الصالحين.
لابن عثيمين (5/ 477).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (2/ 964).
បានដកស្រង់ក្នុងសៀវភៅ
6 សៀវភៅ- ការស្រាវជ្រាវបញ្ជាក់ និងការពន្យល់លម្អិតអំពីបញ្ហាជាច្រើននៃហាជ្ជី អំុរ៉ោះ និងហ្ស៊ីយ៉ារ៉ោះ(ការទស្សនកិច្ច) យោងតាមគម្ពីរគួរអាន និងសុណ្ណះالتحقيق والإيضاح لكثير من مسائل الحج والعمرة والزيارة - النسخة المعتمدة“ជនណាម្នាក់ដែលបានឲ្យសាឡាមមកកាន់ខ្ញុំ អល់ឡោះជាម្ចាស់នឹងបង្វិលព្រលឹងរបស់ខ្ញុំមកកាន់ខ្ញុំវិញដើម្បីឲ្យខ្ញុំតបសាឡាមចំពោះគេ”។ [114]។
- ការស្រាវជ្រាវបញ្ជាក់ និងការពន្យល់លម្អិតអំពីបញ្ហាជាច្រើននៃហាជ្ជី អំុរ៉ោះ និងហ្ស៊ីយ៉ារ៉ោះ(ការទស្សនកិច្ច) យោងតាមគម្ពីរគួរអាន និងសុណ្ណះالتحقيق والإيضاح لكثير من مسائل الحج والعمرة والزيارة - النسخة المعتمدة“ជនណាម្នាក់ដែលបានឲ្យសាឡាមមកកាន់ខ្ញុំ អល់ឡោះជាម្ចាស់នឹងបង្វិលព្រលឹងរបស់ខ្ញុំមកកាន់ខ្ញុំវិញដើម្បីឲ្យខ្ញុំតបសាឡាមចំពោះគេ”។ [122]
បន្ថែមទៀត (4)
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"ما من أحد يُسلمُ عليَّ إلا رد الله علي روحي حتى أرد عليه السلام".
- حصن المسلم من أذكار الكتاب والسنةحصن المسلم«مَا مِنْ أَحَدٍ يُسَلِّمُ عَلَيَّ إِلَّا رَدَّ اللَّهُ عَلَيَّ رُوحِيَ حَتَّى أَرُدَّ عَلَيْهِ السَّلَامَ»[269].
- رسالة في الأذكار1«مَا مِنْ أَحَدٍ يُسَلِّمُ عَلَيَّ إِلَّا رَدَّ اللهُ عَلَيَّ رُوحِي حَتَّى أَرُدَّ عَلَيْهِ السَّلَامَ».
- رياض الصالحينرياض الصالحين مع فوائد وهدايات - 7«ما مِن أحدٍ يُسلِّم عليَّ إلَّا ردَّ اللهُ عليَّ رُوحي حَتَّىٰ أرُدَّ عليه السلام».