មានបុរសម្នាក់ដែលខ្ញុំមិនដឹងថា មានអ្នកណានៅឆ្ងាយពីម៉ាស្ជិតជាងគាត់ទេ។ គាត់មិនដែលខកខានក្នុងការមកសឡាត(នៅម៉ាស្ជិត)ឡើយ
អំពី អ៊ូពៃ ពិន កាអាប់ رضي الله عنه បាននិយាយថា៖
មានបុរសម្នាក់ដែលខ្ញុំមិនដឹងថា មានអ្នកណានៅឆ្ងាយពីម៉ាស្ជិតជាងគាត់ទេ។ គាត់មិនដែលខកខានក្នុងការមកសឡាត(នៅម៉ាស្ជិត)ឡើយ។ គាត់បានបន្តថា៖ ហើយមានគេនិយាយទៅគាត់ ឬខ្ញុំបាននិយាយទៅគាត់ថា៖ ហេតុអ្វីបានជាអ្នកមិនទិញសត្វលាមួយក្បាលសម្រាប់ជិះ(មកសឡាត)នៅពេលយប់ងងឹត ឬពេលថ្ងៃក្តៅខ្លាំង? បុរសនោះបានឆ្លើយថា៖ ខ្ញុំមិនចង់មានលំនៅឋាននៅក្បែរម៉ាស្ជិតឡើយ។ ជាការពិតណាស់ ខ្ញុំចង់ឲ្យគេកត់ត្រា(ផលបុណ្យ)នៃជំហានរបស់ខ្ញុំពេលខ្ញុំដើរទៅម៉ាស្ជិត និងពេលខ្ញុំត្រឡប់មករកក្រុមគ្រួសាររបស់ខ្ញុំវិញ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះពិតជាបានប្រមូលផ្តុំប្រការទាំងអស់នោះឲ្យអ្នក”។
كَانَ رَجُلٌ لَا أَعْلَمُ رَجُلًا أَبْعَدَ مِنَ الْمَسْجِدِ مِنْهُ، وَكَانَ لَا تُخْطِئُهُ صَلَاةٌ، قَالَ: فَقِيلَ لَهُ: أَوْ قُلْتُ لَهُ: لَوْ اشْتَرَيْتَ حِمَارًا تَرْكَبُهُ فِي الظَّلْمَاءِ، وَفِي الرَّمْضَاءِ، قَالَ: مَا يَسُرُّنِي أَنَّ مَنْزِلِي إِلَى جَنْبِ الْمَسْجِدِ، إِنِّي أُرِيدُ أَنْ يُكْتَبَ لِي مَمْشَايَ إِلَى الْمَسْجِدِ، وَرُجُوعِي إِذَا رَجَعْتُ إِلَى أَهْلِي، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «قَدْ جَمَعَ اللهُ لَكَ ذَلِكَ كُلَّهُ».
អ៊ូពៃ ពិន កាអាប់ رضي الله عنه បានប្រាប់ថា មានបុរសម្នាក់ក្នុងចំណោមពួកអាន់សរដែលមានផ្ទះនៅឆ្ងាយពីម៉ាស្ជិតជាងគេ។ គាត់មិនដែលខកខានក្នុងការមកសឡាតនៅម៉ាស្ជិតឡើយ។ ផ្ទុយទៅវិញ គាត់តែងតែមកសឡាតរៀងរាល់ពេលជាមួយណាពី ﷺ។ ហើយមានគេនិយាយទៅគាត់ថា៖ ហេតុអ្វីបានជាអ្នកមិនទិញសត្វលាមួយក្បាលសម្រាប់ជិះមកសឡាតនៅពេលយប់ងងឹត ឬពេលថ្ងៃក្តៅខ្លាំងទៅ? បុរសនោះបានឆ្លើយថា៖ ខ្ញុំមិនចង់មានលំនៅឋាននៅក្បែរម៉ាស្ជិតឡើយ ពីព្រោះខ្ញុំចង់ឲ្យគេកត់ត្រាផលបុណ្យនៃជំហានរបស់ខ្ញុំពេលដើរទៅម៉ាស្ជិត និងពេលខ្ញុំត្រឡប់មករកក្រុមគ្រួសាររបស់ខ្ញុំវិញ។ ណាពី ﷺ បានភ្ជាប់សម្តីរបស់បុរសនោះ ដោយលោកបានមានប្រសាសន៍ថា៖ អល់ឡោះពិតជាបានប្រមូលផ្តុំប្រការទាំងអស់នោះឲ្យអ្នក។
ការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់សហាហ្ពាត់ رضي الله عنهم ចំពោះអំពើល្អ និងខិតខំបង្កើននូវអំពើល្អ និងស្វែងរកផលបុណ្យ។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ពីផលបុណ្យចំពោះជំហាននៃការវិលត្រឡប់មកពីសឡាតវិញ ដូចដែលមានបញ្ជាក់ពីផលបុណ្យនៃការទៅសឡាត។
អ្នកមូស្លីមត្រូវចេះផ្តាំផ្ញើគ្នាពីប្រការល្អ និងណែនាំគ្នាពីអំពើល្អ។ ហេតុនេះ ជនណាដែលបានឃើញបងប្អូនរបស់ខ្លួនជួបការលំបាក ចូរឲ្យគេផ្តល់ដំបូន្មានដល់ជននោះដើម្បីបំបាត់ការលំបាកនោះ។
ផ្ទះនៅឆ្ងាយពីម៉ាស្ជិតមិនមែនជាហេតុផលក្នុងការបោះបង់សឡាតរួមគ្នា(សឡាតជើម៉ាអះ)នោះឡើយ ដរាបណាគេឮសំឡេងអាហ្សាន។
សហេស មូស្លីម (1/ 460) (663).
បន្ថែមទៀត (4)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 162).
شرح رياض الصالحين.
لابن عثيمين (2/ 199).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالحكان رجل لا أعلم رجلا أبعد من المسجد منه، وكان لا تخطئه صلاة، فقيل له: لو اشتريت حمارا تركبه في الظلماء، وفي الرمضاء، قال: ما يسرني أن منزلي إلى جنب المسجد، إني أريد أن يكتب لي ممشاي إلى المسجد، ورجوعي إذا رجعت إلى أهلي فقال رسول الله صلى ال
- رياض الصالحينرياض الصالحين مع فوائد وهدايات - 1 «قَدْ جَمَعَ الله لَكَ ذلِكَ كُلَّهُ».
- رياض الصالحينرياض الصالحين مع فوائد وهدايات - 5«قَدْ جَمَعَ اللهُ لَكَ ذلكَ كُلَّه».