58 : 14
۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ تَوَلَّوۡاْ قَوۡمًا غَضِبَ ٱللَّهُ عَلَيۡهِم مَّا هُم مِّنكُمۡ وَلَا مِنۡهُمۡ وَيَحۡلِفُونَ عَلَى ٱلۡكَذِبِ وَهُمۡ يَعۡلَمُونَ
តើអ្នក(មូហាំម៉ាត់)មិនបានឃើញពួក(ពួកពុតត្បុត)ដែលបានយកក្រុមដែលអល់ឡោះបានខឹងសម្បារចំពោះពួកគេ(យ៉ាហ៊ូទី)ធ្វើជាមិត្ដភក្ដិទេឬ? ពួកគេមិនមែនជាក្រុមរបស់ពួកអ្នក(មូស្លីម) ហើយពួកគេក៏មិនមែនជាក្រុមរបស់ពួកគេ(យ៉ាហ៊ូទី)ដែរ ហើយពួកគេស្បថដោយភូតកុហក់ខណៈដែលពួកគេដឹងយ៉ាងច្បាស់។