عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Fon Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Türkmen - Turkmen Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
التصنيف الشرعي
កម្រិតហាទីស
រាយការណ៍ក្នុង
បង្ហាញប្រភពដែលនៅសល់
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (125)
ខ្ញុំបានសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ លើការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ហើយត្រូវបញ្ឈរសឡាត បរិច្ចាគហ្សាកាត់ ស្តាប់បង្គាប់និងគោរពតាម ព្រមទាំងផ្តល់ដំបូន្មានដល់ជនមូស្លីមគ្រប់រូប។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
التصنيف الشرعيالأخلاق الحميدة، حكم الأمر بالمعروف والنهي عن المنكر، حق الإمام على الرعية، وجوب الصلاة وفضلها وحكم تاركها، وجوب الزكاة وحكم تاركها، الإسلامموضوعات الحديثالزكاة ومكانتها، أهمية التوحيد، النصيحة، أحكام الإمامة، مكانة الصلاة وفضلهامحاور التعريف بالإسلامأركان الإسلام
កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
التصنيف الشرعيآداب العطاس والتثاؤب، الهدي النبويموضوعات الحديثالآداب
“ជនណាសូត្រអាយ៉ាត់កួរស៊ីយ៍រៀងរាល់ពេលក្រោយពីសឡាតដែលជាកាតព្វកិច្ចរួច គ្មានអ្វីដែលរារាំងរូបគេពីការចូលឋានសួគ៌ឡើយ លើកលែងតែការស្លាប់ប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាន់ណាសាអ៊ី នៅក្នុងសៀវភៅ"អាល់គុបរ៉"
التصنيف الشرعيفضائل السور والآيات، أذكار الصلاةموضوعات الحديثفضائل السور والآيات، سنن الصلاة
“ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។
ហាទីស្ហសហេសដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
التصنيف الشرعيالأخلاق الحميدةموضوعات الحديثحسن الخلقمحاور التعريف بالإسلاممحاسن الأخلاق
“វិនាសអន្ដរាយហើយពួកដែលមានភាពជ្រុលនិយម”។ លោកបានមានប្រសាសន៍ដូចនេះចំនួនបីដង។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
التصنيف الشرعيقواعد معرفة البدع، الغلو والتطرف، توحيد الألوهيةموضوعات الحديثالبدعة
“នៅពេលដែលពួកអ្នកសឡាត ចូរពួកអ្នកតម្រៀបជួរ(សាហ្វ)របស់ពួកអ្នកឲ្យបានត្រង់ ហើយចូរឲ្យមនុស្សម្នាក់ក្នុងចំណោមពួកអ្នកធ្វើជាអ៊ីម៉ាំពួកអ្នក។ ដូចនេះ នៅពេលដែលអ៊ីម៉ាំតឹកពៀរ ចូរពួកអ្នកតឹកពៀរ។ ហើយនៅពេលដែលអ៊ីម៉ាំសូត្រថា៖ “غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلا الضَّالِّينَ” ចូរពួកអ្នកពោលថា៖ “آمِينَ” (ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងឆ្លើយតបចំពោះការទូអាបួងសួងរបស់ពួកអ្នក)។ នៅពេលដែលអ៊ីម៉ាំតឹកពៀរ ហើយរូកុ ចូរពួកអ្នកតឹកពៀរ ហើយរូកុ។ ជាការពិតណាស់ អ៊ីម៉ាំរូកុមុនពួកអ្នក និងងើបពីរូកុវិញមុនពួកអ្នក។ ហើយរ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា “ហើយវាស្មើនឹងបែបនេះ”។ ហើយនៅពេលដែលអ៊ីម៉ាំសូត្រថា៖ “سَمِعَ اللهُ لِمَنْ حَمِدَهُ” ចូរពួកអ្នកសូត្រថា៖ “اللَّهُمَّ رَبَّنَا لَكَ الْحَمْدُ”។ នោះអល់ឡោះជាម្ចាស់នឹងឮពួកអ្នក ដូចដែលទ្រង់បានមានបន្ទូលតាមរយៈពាក្យសម្តីរបស់ណាពីរបស់ទ្រង់ ﷺ ថា៖ “អល់ឡោះទ្រង់ឮហើយចំពោះអ្នកដែលកោតសរសើរទ្រង់”។ នៅពេលដែលអ៊ីម៉ាំតឹកពៀរ ហើយស៊ូជោត ចូរពួកអ្នកតឹកពៀរ ហើយស៊ូជោត។ ជាការពិតណាស់ អ៊ីម៉ាំស៊ូជោតមុនពួកអ្នក និងងើបពីស៊ូជោតវិញមុនពួកអ្នក។ ហើយរ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ “ហើយវាស្មើនឹងបែបនេះ”។ ហើយនៅពេលដែលដល់កន្លែងអង្គុយ នោះពាក្យពេចន៍ដំបូងគេដែលពួកអ្នកត្រូវសូត្រគឺ៖
التَّحِيَّاتُ الطَّيِّبَاتُ الصَّلَوَاتُ لِلهِ، السَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللهِ وَبَرَكَاتُهُ، السَّلَامُ عَلَيْنَا وَعَلَى عِبَادِ اللهِ الصَّالِحِينَ، أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
التصنيف الشرعيأركان الصلاة، واجبات الصلاة، صفة الصلاة، أذكار الصلاة، أحكام الإمام والمأمومموضوعات الحديثصفة الصلاة، صلاة الجماعة
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំពានលើអំពើល្អរបស់អ្នកមានជំនឿឡើយ។ ទ្រង់នឹងផ្ដល់លាភសក្ការៈដល់គេនៅក្នុងលោកិយ ព្រមទាំងតបស្នងនូវផលបុណ្យនៅថ្ងៃបរលោកថែមទៀត។ ចំណែកអ្នកគ្មានជំនឿវិញ គេនឹងផ្ដល់លាភសក្ការៈចំពោះអំពើល្អដែលរូបគេធ្វើវាក្នុងនាមអល់ឡោះនៅក្នុងលោកិយទាំងអស់ រហូតទៅដល់ថ្ងៃបរលោក គ្មានផលបុណ្យសម្រាប់តបស្នងដល់រូបគេទៀតឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
التصنيف الشرعيتوحيد الأسماء والصفات، الحياة الآخرة، الإيمان، الكفرموضوعات الحديثسعة فضل الله عز وجل، الإيمان باليوم الآخرمحاور التعريف بالإسلامعدل الإسلام، الحساب، النجاة بالدخول في الإسلام
ពួកយើងធ្លាប់បានស្ថិតនៅជាមួយរ៉ស៊ូលុលឡោះ ﷺ ដែលមានគ្នាប្រាំបួន ឬប្រាំបី ឬប្រាំពីរនាក់។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកមិនធ្វើសច្ចាប្រណិធាននឹងអ្នកនាំសាររបស់អល់ឡោះទេឬ”? នៅពេលនោះ ពួកយើងទើបតែបានធ្វើសច្ចាប្រណិធានថ្មីៗ។ ដូច្នេះ ពួកយើងក៏តបថា៖ ពួកយើងពិតជាបានធ្វើសច្ចាប្រណិធាននឹងលោកហើយ ឱរ៉ស៊ូលុលឡោះ។ បន្ទាប់មក លោកបានសួរទៀតថា៖ “តើពួកអ្នកមិនធ្វើសច្ចាប្រណិធាននឹងអ្នកនាំសាររបស់អល់ឡោះទេឬ”? ពួកយើងក៏តបថា៖ ពួកយើងពិតជាបានធ្វើសច្ចាប្រណិធាននឹងលោកហើយ ឱរ៉ស៊ូលុលឡោះ។ បន្ទាប់មកទៀត លោកក៏បានសួរទៀតថា៖ “តើពួកអ្នកមិនធ្វើសច្ចាប្រណិធាននឹងអ្នកនាំសាររបស់អល់ឡោះទេឬ”? ពេលនោះ ពួកយើងក៏បានលាដៃ ហើយនិយាយថា៖ ពួកយើងពិតជាបានសច្ចាប្រណិធាននឹងលោកហើយ ឱរ៉ស៊ូលុលឡោះ។ ហេតុនេះ តើពួកយើងធ្វើសច្ចាប្រណិធាននឹងលោកលើប្រការអ្វី? លោកបានមានប្រសាសន៍ថា៖ “គឺលើការគោរពសក្ការៈចំពោះអល់ឡោះ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ត្រូវប្រតិបត្តិសឡាតទាំងប្រាំពេល ហើយត្រូវគោរពតាមបញ្ជារបស់ទ្រង់ (លោកបានខ្សឹបប្រាប់ពាក្យមួយ) និងមិនសុំអ្វីពីមនុស្សលោកឡើយ”។ ខ្ញុំពិតជាបានឃើញអ្នកខ្លះក្នុងចំណោមពួកគេ នៅពេលដែលរំពាត់របស់នរណាម្នាក់នៃពួកគេធ្លាក់ គឺគេមិនសុំឱ្យនរណាម្នាក់រើសវាឲ្យខ្លួនឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
التصنيف الشرعيالأخلاق الحميدة، الزهد والورع، حق الإمام على الرعية، وجوب الصلاة وفضلها وحكم تاركها، توحيد الألوهيةموضوعات الحديثالزهد وقِصَر الأمل، أهمية التوحيد، أحكام الإمامة، التوكل، مكانة الصلاة وفضلهامحاور التعريف بالإسلاموجوب إفراد الله بالعبادة