Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

63 នៃ 839 កាត

លុបតម្រង
“ក្នុងចំណោមមនុស្សដែលអាក្រក់បំផុត គឺអ្នកដែលមានជីវិតទាន់ថ្ងៃបរលោក និងអ្នកដែលយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិត”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អះម៉ាត់
ចូរអ្នកសូត្រថា៖ " اللَّهُمَّ اكْفِني بِحَلاَلِكَ عَنْ حَرَامِكَ ، وَأغْنِنِي بِفَضْلِكَ عَمَّنْ سِواكَ " (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងប្រការដែលទ្រង់អនុញ្ញាតដោយមិនត្រូវការប្រការដែលទ្រង់បានហាមឃាត់ ហើយសូមមេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងភាពសប្បុរសរបស់ទ្រង់ដោយមិនត្រូវការពីអ្នកផេ្សងក្រៅអំពីទ្រង់ផង)។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
ខ្ញុំធ្លាប់បានសឡាតជាមួយណាពី ﷺ ។ នៅពេលលោកឲ្យសាឡាមទៅខាងស្ដាំ លោកសូត្រថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ” ហើយឲ្យសាឡាមទៅខាងឆ្វេងដោយសូត្រថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ” ។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ
នៅពេលដែលអាយ៉ាត់នេះបានបញ្ចុះមក៖ ﴿ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ﴾ [سورة التكاثر(8)] (ក្រោយមក ពួកអ្នកពិតជានឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការគុណទាំងឡាយ)។ អាសហ្ស៊ូពៃរ៍ បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើឧបការគុណអ្វីដែលពួកយើងនឹងត្រូវគេសួរអំពីវានោះ? នៅពេលដែលយើងមានតែរបស់ខ្មៅទាំងពីរ គឺផ្លែល្មើ និងទឹកនោះ? លោកបានឆ្លើយថា៖ “ត្រូវដឹងថា វានឹងកើតឡើង”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ពិតណាស់ មានមនុស្សមួយក្រុមបានមកជួបរ៉ស៊ូលុលឡោះ ﷺ ។ ពេលនោះ លោកបានទទួលយកការសច្ចាប្រណិធានពីមនុស្សប្រាំបួននាក់ និងមិនទទួលយកពីមនុស្សម្នាក់។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! លោកទទួលយកការសច្ចាប្រណិធានពីមនុស្សប្រាំបួននាក់ ហើយទុកម្នាក់នេះចោលឬ? លោកបានឆ្លើយថា៖ “ពិតណាស់ នៅលើខ្លួនគេមានពាក់ខ្សែគាថា”។ ពេលនោះ បុរសនោះបានលូកដៃចូល ហើយក៏បានកាត់ខ្សែគាថានោះចេញ។ បន្ទាប់មក ណាពីក៏បានទទួលយកការសច្ចាប្រណិធានរបស់បុរសនោះ ហើយលោកបានមានប្រសាសន៍ថា៖ “ជនណាដែលពាក់ខ្សែគាថា គឺគេពិតជាបានប្រព្រឹត្តអំពើស្ហ៊ីរិក”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អះម៉ាត់
“គ្មានអ្វីមួយដែលឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ជាងការបួងសួងឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ការបោះបង់ក្តីប្រាថ្នាចំពោះលោកិយនេះ នោះអល់ឡោះជាម្ចាស់នឹងស្រលាញ់មកចំពោះអ្នក។ ហើយបោះបង់ក្តីប្រាថ្នាចំពោះរបស់ដែលមនុស្សមាន នោះមនុស្សនឹងស្រលាញ់អ្នក”។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហហាសាន់ រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ និងអ្នកផ្សេងទៀត តាមរយៈបណ្តាញអ្នករាយការណ៍ល្អ(សាណាត់ហាសាន់)