Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
មានបុរសម្នាក់បានមករកព្យាការី ﷺ ហើយបាននិយាយថា៖ ឱរ៉សូលុលឡោះ មានម្នាក់ក្នុងចំណោមពួកយើងដែលរកឃើញនៅក្នុងខ្លួនគេ - សញ្ញាអ្វីមួយ- ហើយគេចង់ឱ្យវាក្លាយទៅជាផេះ(ទុកក្នុងចិត្ត)ជាជាងនិយាយវាចេញមក។ បន្ទាប់មក រ៉សូលុលឡោះ បានពោលថា៖ "អល់ឡហ៊ូអឹកពើរ អល់ឡហ៊ូអឹកពើរ។ ការសរសើរទាំងអស់គឺសម្រាប់តែអល់ឡោះដែលបានកាត់បន្ថយល្បិចកលរបស់ស្ហៃតនឱ្យនៅគ្រាន់តែជាការខ្សឹបខ្សៀវ"។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉"
ពិតណាស់ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយបាននិយាយជាមួយលោកអំពីកិច្ចការមួយចំនួន។ ក្រោយមក បុរសនោះបាននិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងលោកមានចេតនា(វានឹងកើតឡើង)។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើអ្នកចាត់ទុកខ្ញុំស្មើនឹងអល់ឡោះឬ? អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។
បណ្តាញអ្នករាយការណ៍របស់វា ល្អ (អ៊ិសណាត ហាសាន់) رواه ابن ماجه والنسائي في الكبرى وأحمد
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍នាព្រឹកថ្ងៃអាក៏ហ្ពះ ខណៈដែលលោកស្ថិតនៅលើសត្វអូដ្ឋរបស់លោកថា៖ “សូមអ្នករើសគ្រាប់ក្រួសឱ្យខ្ញុំ”។ ខ្ញុំក៏បានរើសគ្រាប់ក្រួសចំនួនប្រាំពីរគ្រាប់ដែលមានទំហំប្រហាក់ប្រហែលនឹងគ្រាប់សណ្តែកសម្រាប់គប់(មានទំហំប៉ុនគ្រាប់សណ្តែកឬគ្រាប់កៅឡាក់ភ្នំ)។ ពេលនោះ លោកបានដាក់វានៅក្នុងបាតដៃរបស់លោក ហើយបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកគប់គោលដោយប្រើគ្រាប់ក្រួសដែលមានទំហំប្រហាក់ប្រហែលនឹងគ្រាប់ក្រួសទាំងនេះចុះ”។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះភាពជ្រុលនិយមក្នុងសាសនា។ តាមពិត គេបានបំផ្លាញអ្នកជំនាន់មុនពួកអ្នក គឺដោយសារតែការមានភាពជ្រុលនិយមក្នុងសាសនានេះឯង”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ អាន់ណាសាអ៊ី និងអះម៉ាត់
“អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅកាន់បុរសដែលរួមមេត្រីជាមួយបុរស ឬរួមមេត្រីជាមួយនឹងស្ត្រីតាមទ្វារក្រោយឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉"