عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
បង្ហាញប្រភពដែលនៅសល់
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (53)
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់ពួកអ្នកពីទង្វើដ៏ល្អបំផុតរបស់ពួកអ្នក ស្អាតស្អំបំផុតនៅចំពោះម្ចាស់របស់ពួកអ្នក លើកឋានៈរបស់ពួកអ្នកឲ្យខ្ពស់ខ្ពស់បំផុត ហើយល្អជាងការបរិច្ចាគមាសប្រាក់ និងល្អជាងការដែលពួកអ្នកជួបសត្រូវរបស់ពួកអ្នក ពួកអ្នកសម្លាប់ពួកគេ ហើយពួកគេសម្លាប់ពួកអ្នកវិញដែរឬទេ”? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “គឺការហ្ស៊ីកៀរ(រលឹក)ទៅចំពោះអល់ឡោះជាម្ចាស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
នាយប់មួយដែលមានភ្លៀងធ្លាក់ និងងងឹតខ្លាំង ពួកយើងបានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ ដើម្បីឲ្យលោក(ធ្វើជាអ៊ីម៉ាំ)ដឹកនាំពួកយើងសឡាត។ គាត់បានបន្តថា៖ ពេលនោះ ខ្ញុំក៏ទៅទាន់លោក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “ចូរអ្នកសូត្រ”។ ពេលនោះ ខ្ញុំក៏សួរថា៖ តើខ្ញុំត្រូវសូត្រអ្វី? លោកបានមានប្រសាសន៍ថា៖ “قُلْ هُوَ اللهُ أَحَدٌ” និង អាល់មូអាវវីហ្សាតាន នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង។ វានឹងការពារអ្នកពីគ្រប់អ្វីៗទាំងអស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
ខ្ញុំបានទៅជួបនឹងណាពី ﷺ ដោយខ្ញុំចង់ចូលសាសនាឥស្លាម។ ពេលនោះ លោកបានប្រើខ្ញុំឲ្យងូតទឹកនឹងទឹកស្លឹកពុទ្រា។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារមុខរបស់គេពីឋាននរកនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“នៅពេលដែលទឹកមានបរិមាណស្មើនឹងពីរកុលឡះ វាមិនកើតមានភាពកខ្វក់ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ជនណាសូត្រថា៖
بِسْمِ اللهِ الَّذِي لا يَضُرُّ مَعَ اسْمِهِ شَيْءٌ في الأرْضِ وَلا في السَّمَاءِ وَهُوَ السَّمِيعُ العَلِيمُ
(ក្នុងនាមអល់ឡោះដែលគ្មានអ្វីអាចបង្កគ្រោះថ្នាក់នឹងនាមរបស់ទ្រង់ឡើយទាំងនៅលើផែនដី និងនៅលើមេឃ។ ហើយទ្រង់មហាឮ មហាដឹងបំផុត) ចំនួនបីដង នោះគេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលព្រឹក។ ហើយជនណាដែលសូត្រវានៅពេលព្រឹកចំនួនបីដង គេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលល្ងាច”។ គាត់បាននិយាយថា៖ អាហ្ពាន ពិន អ៊ូស្មាន رضي الله عنه បានកើតជំងឺស្ពឹកដៃជើង។ ខណៈនោះ បុរសម្នាក់ដែលបានឮហាទីស្ហនេះពីគាត់បានសម្លឹងមើលទៅកាន់គាត់ដោយភាពងឿងឆ្ងល់។ ពេលនោះ គាត់ក៏បាននិយាយទៅកាន់បុរសនោះថា៖ ហេតុអ្វីបានជាអ្នកមើលមកខ្ញុំ? សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនបានកុហកបំផ្លើសលើអ៊ូស្មានឡើយ ហើយអ៊ូស្មានក៏មិនបានកុហកបំផ្លើសលើណាពី ﷺ នោះដែរ។ ប៉ុន្តែនៅថ្ងៃដែលខ្ញុំបានជួបរឿងនេះ គឺខ្ញុំបានខឹង ហើយក៏ភ្លេចសូត្រទូអានេះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
“បុគ្គលណាពន្យារពេលសងបំណុលដល់អ្នកទីទ័លក្រ ឬលើកលែងបំណុលឲ្យគេ អល់ឡោះជាម្ចាស់នឹងឲ្យគាត់បាននៅក្រោមម្លប់អារ៉ស្ហរបស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាផេ្សងក្រៅពីម្លប់របស់ទ្រង់ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់