عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (109)
នៅពេលដែលគេផ្តល់ឲ្យរ៉ស៊ូលុលឡោះ ﷺ ធ្វើការជ្រើសរើសរវាងប្រការពីរ លោកតែងជ្រើសយកប្រការដែលមានភាពងាយស្រួលជាងគេ ដរាបណាវាមិនមែនជាបាបកម្ម។ តែប្រសិនបើនោះជាបាបកម្មវិញ លោកគឺជាមនុស្សដែលឃ្លាតឆ្ងាយអំពីវាជាងគេបំផុត។ ហើយរ៉ស៊ូលុលឡោះ ﷺ មិនដែលសងសឹកដើម្បីខ្លួនលោកឡើយ លើកលែងតែនៅពេលណាដែលគេបំពានលើប្រការដែលអល់ឡោះបានហាមឃាត់ នោះលោកនឹងសងសឹកក្នុងនាមអល់ឡោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ កាលណាលោកដាក់បទបញ្ជាដល់ពួកគេ គឺលោកដាក់បទបញ្ជាដល់ពួកគេនូវទង្វើទាំងឡាយណាដែលពួកគេមានលទ្ធភាព។ ពួកគេនិយាយថា៖ ជាការពិតណាស់ ពួកយើងមិនដូចលោកឡើយ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានអភ័យទោសដល់លោកនូវបាបកម្មដែលលោកបានសាងកន្លងមក និងអ្វីដែលលោកមិនទាន់បានសាង។ ពេលនោះ លោកមានការខឹងសម្បា រហូតដល់គេអាចដឹងពីការខឹងសម្បាតាមរយៈទឹកមុខរបស់លោក។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុងចំណោមពួកអ្នក និងដឹងពីអល់ឡោះជាងគេក្នុងចំណោមពួកអ្នក គឺខ្ញុំ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
ពិតណាស់ អាល់ហាវឡាក កូនស្រីរបស់ ទូវៃត៍ ពិន ហាពីប ពិន អាសាត់ ពិន អាប់ទុលអ៊ុសហ្សា បានដើរកាត់គាត់ ខណៈដែលរ៉ស៊ូលុលឡោះ ﷺ ក៏នៅជាមួយនឹងគាត់ផងដែរ។ ពេលនោះ ខ្ញុំបាននិយាយថា៖ នេះជា អាល់ហាវឡាក កូនស្រីរបស់ ទូវៃត៍។ ពួកគេបានអះអាងថា នាងមិនគេងពេលយប់ឡើយ។ ខណៈនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នាងមិនគេងពេលយប់ទេ! ចូរពួកអ្នកសាងទង្វើកុសលតាមដែលពួកអ្នកមានលទ្ធភាព។ សូមស្បថនឹងអល់ឡោះ! អល់ឡោះជាម្ចាស់ទ្រង់មិនធុញទ្រាន់ឡើយ រហូតទាល់តែពួកអ្នកធុញទ្រាន់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
”អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត(កន្លែងគោរពសក្ការៈ)”។ គាត់បាននិយាយថា៖ ប្រសិនបើមិនដូច្នោះទេនោះ ផ្នូររបស់លោកនឹងត្រូវគេបង្ហាញឲ្យឃើញជាមិនខាន ប៉ុន្តែដោយសារខ្លាចថា គេយកផ្នូររបស់លោកធ្វើជាម៉ាស្ជិត។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហ៊ិនទ៍ កូនស្រីរបស់ អ៊ុតហ្ពះ ដែលជាភរិយារបស់អាពូសុហ្វយ៉ាន បានចូលទៅជួបរ៉ស៊ូលុលឡោះ ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ជាការពិតណាស់ អាពូសុហ្វយ៉ាន គឺជាមនុស្សកំណាញ់។ គាត់មិនផ្តល់ឲ្យខ្ញុំនូវការផ្គត់ផ្គង់ជីវភាពដែលគ្រប់គ្រាន់សម្រាប់ខ្ញុំ និងកូនខ្ញុំឡើយ លើកលែងតែអ្វីដែលខ្ញុំយកពីទ្រព្យសម្បត្តិរបស់គាត់ដោយគាត់មិនដឹងប៉ុណ្ណោះ។ ដូចនេះ តើខ្ញុំមានទោសពៃរ៍ដែរឬទេចំពោះការធ្វើដូច្នោះ? រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរនាងយកពីទ្រព្យសម្បត្តិរបស់គាត់នូវអ្វីដែលអាចគ្រប់គ្រាន់សម្រាប់ខ្លួននាង និងកូនរបស់នាង ដោយសមរម្យ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
មានមនុស្សជាច្រើនបានសួររ៉ស៊ូលុលឡោះ ﷺ អំពីគ្រូទាយ។ ពេលនោះ លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ “គ្រូទាយទាំងនោះគ្មានដឹងអ្វីឡើយ”។ ពួកគេបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ជាការពិតណាស់ ជួនកាលពួកគេ(គ្រូទាយ)និយាយពីអ្វីមួយ ហើយវាក៏បានកើតឡើងពិតមែន។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នោះគឺជាពាក្យដែលជាប់ទាក់ទងនឹងការពិតដែលពួកជីនបានចាប់យក ហើយបានខ្សឹបដាក់ត្រចៀកគ្នីគ្នារបស់វា បន្ទាប់មកពួកវាបានលាយវាជាមួយពាក្យកុហកលើសពីមួយរយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ មនុស្សដែលអល់ឡោះទ្រង់ក្រោធខឹងជាងគេ គឺអ្នកដែលរឹងរូស ចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អ្នកដែលសូត្រគម្ពីរគួរអានដោយស្ទាត់ជំនាញ រូបគេនឹងមានឋានៈស្មើនឹងម៉ាឡាអ៊ីកាត់ដែលមានកិត្ដិយសថ្លៃថ្នូរ អនុវត្ដតាមបទបញ្ជា។ ចំណែកឯអ្នកដែលសូត្រគម្ពីរគួរអាន ហើយរូបគេមានការរអាក់រអួល និងមានការលំបាកនោះ រូបគេនឹងទទួលបានផលបុណ្យពីរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម