Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

54 នៃ 839 កាត

លុបតម្រង
“ចូរជ្រាបចុះថា ពេលវេលាជិតដល់ ហាទីស្ហរបស់ខ្ញុំនឹងទៅដល់បុរសម្នាក់ ខណៈដែលរូបគេអង្គុយទម្រេតខ្លួនលើគ្រែរបស់ខ្លួន ហើយនិយាយថា៖ នៅចំពោះមុខពួកយើងនិងចំពោះមុខពួកអ្នក គឺមានគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)។ ហេតុនេះ អ្វីដែលពួកយើងបានឃើញក្នុងគម្ពីរនេះអំពីប្រការដែលគេអនុញ្ញាត(ប្រការហាឡាល់) ពួកយើងចាត់ទុកវាជាប្រការដែលគេអនុញ្ញាត។ ហើយអ្វីដែលពួកយើងបានឃើញនៅក្នុងគម្ពីរនេះអំពីប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) នោះពួកយើងចាត់ទុកវាជាប្រការដែលគេហាមឃាត់។ ហើយជាការពិតណាស់ អ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បម្រាម ក៏ដូចជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ដាក់បម្រាមដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“ពិតប្រាកដណាស់ នៅពេលដែលមនុស្សបានឃើញអ្នកប្រព្រឹត្តអយុត្តិធម៌ តែមិនបានទាញដៃគេចេញពីទង្វើនោះទេនោះ បញ្ជាក់ថា អល់ឡោះជិតដាក់ទណ្ឌកម្មលើពួកគេទាំងអស់គ្នាហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
“ភាពខុសគ្នារវាងពួកយើង និងពួកគេ(អ្នកគ្មានជំនឿ) គឺការសឡាត។ ហេតុនេះ ជនណាបោះបង់សឡាត គេពិតជាក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក”(បីដង)។ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង លើកលែងតែមាន(គំនិតបែបនេះ)។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់លុបបំបាត់វាតាមរយៈការប្រគល់ការទុកចិត្ត(លើទ្រង់)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ពិតណាស់ណាពី ﷺ នៅពេលដែលលោកចេញពីការបន្ទោបង់ លោកតែងសូត្រថា៖ “غُفْرَانَكَ”(សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាបុរសដែលស្លៀកពាក់ដូចស្ត្រី និងស្ត្រីដែលស្លៀកពាក់ដូចបុរស។
ហាទីស្ហសហេស រាយការណ៍ដោយ អាន់ណាសាអ៊ី នៅក្នុងសៀវភៅ"អាល់គុបរ៉" និងអ៊ិពនូម៉ាហ្ជះដែលមានអត្ថន័យដូចគ្នា ហើយនិងអះម៉ាត់
“ចូរឲ្យអណ្ដាតរបស់អ្នកសើមជាប់ជានិច្ចដោយការរលឹកទៅចំពោះអល់ឡោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ពួកយើងជាប្រជាជាតិចុងក្រោយគេបង្អស់ តែជាប្រជាជាតិដែលគេជំនំជម្រះមុនគេ(នៅថ្ងៃបរលោក)។ គេសួរថា៖ តើប្រជាជាតិអនក្ខរជន និងណាពីរបស់ប្រជាជាតិនោះនៅឯណា? ពិតណាស់ ពួកយើងជាប្រជាជាតិចុងក្រោយគេ តែនាំមុខគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ