Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

12 នៃ 839 កាត

លុបតម្រង
ពិតណាស់ណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច លោកអង្គុយនៅកន្លែងសឡាតរបស់លោក រហូតដល់ថ្ងៃរះខ្ពស់។ គាត់បាននិយាយថា៖ លោកមិនក្រោកចេញពីកន្លែងដែលលោកសឡាតស៊ូពុស ឬសឡាតពេលព្រឹកឡើយ រហូតដល់ថ្ងៃរះ។ នៅពេលថ្ងៃរះ លោកក្រោកឡើង។ ហើយពួកគេ(សហាហ្ពាត់)ធ្លាប់និយាយគ្នាដោយលើកយករឿងរ៉ាវនៃសម័យកាលជើហ៊ីលីយ៉ះមកនិយាយ។ ពេលនោះ ពួកគេនាំគ្នាហើយ ហើយលោកវិញ គឺញញឹម។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ អ៊ុមមូសាឡាម៉ះ បានរៀបរាប់ប្រាប់រ៉ស៊ូលុលឡោះ ﷺ អំពីវិហារគ្រឹស្ទានមួយដែលនាងបានឃើញនៅប្រទេសអេត្យូពីដែលគេហៅថា ម៉ារីយ៉ះ។ នាងបានរៀបរាប់ប្រាប់លោកអំពីរូបភាពដែលនាងបានឃើញនៅក្នុងវិហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់ និងគូររូបភាពទាំងនោះនៅក្នុងវិហារ។ ពួកទាំងនោះ គឺជាមនុស្សដ៏អាក្រក់បំផុតនៅចំពោះអល់ឡោះជាម្ចាស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)មួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតផ្សេងមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ(ដែលទទួលបានផលបុណ្យលើសនេះ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ប្រាំពីរក្រុមដែលអល់ឡោះជាម្ចាស់ឲ្យជ្រកក្រោមម្លប់របស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាក្រៅពីម្លប់របស់ទ្រង់ឡើយគឺ មេដឹកនាំដែលយុត្ដិធម៌, យុវជនដែលធំឡើងស្ថិតនៅក្នុងការគោរពសក្ការៈទៅចំពោះអល់ឡោះ, បុរសដែលចិត្ដរបស់គេផ្សារភ្ជាប់នឹងម៉ាស្ជិត, បុរសពីរនាក់ដែលស្រលាញ់រាប់អានគ្នាដើម្បីអល់ឡោះ ពួកគេជួបគ្នានិងបែកគ្នាក្នុងបុព្វហេតុនេះ, បុរសដែលស្ដ្រីមានពូជអម្បូរនិងរូបសម្រស់បបួលខ្លួនមករួមមេត្រី តែរូបគេឆ្លើយតបថា៖ (ទេ) ពិតណាស់ ខ្ញុំខ្លាចអល់ឡោះ, បុរសដែលធ្វើការបរិច្ចាគទាន ហើយលាក់បាំង រហូតដល់ដៃឆេ្វងរបស់គេមិនដឹងពីអ្វីដែលដៃស្ដាំរបស់គេធ្វើការបរិច្ចាគ និងបុរសដែលរលឹកដល់អល់ឡោះពេលនៅស្ងាត់ម្នាក់ឯង ដោយសម្រក់ទឹកភ្នែក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម