Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

5 នៃ 839 កាត

លុបតម្រង
អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយប្រាប់ពួកយើងថា៖ ពិតណាស់ មានបុរសម្នាក់បានសួរថា៖ ឱណាពីរបស់អល់ឡោះ! តើគេប្រមូលផ្តុំអ្នកគ្មានជំនឿ(នៅថ្ងៃបរលោក)ឲ្យដើរនឹងមុខយ៉ាងដូចម្តេចទៅ? លោកបានមានប្រសាសន៍ថា៖ “តើពុំមែនទេឬ អ្នកដែលឲ្យរូបគេដើរនឹងជើងទាំងពីរនៅក្នុងលោកិយ ក៏ជាអ្នកដែលមានសមត្ថភាពអាចឲ្យរូបគេដើរនឹងមុខរបស់ខ្លួននៅថ្ងៃបរលោកនោះ”? កតាហ្ទះបាននិយាយថា៖ ពិតមែនហើយ ដោយសារមហាខ្លាំងពូកែនៃព្រះអម្ចាស់របស់យើង។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានសួរណាពី ﷺ ថា៖ តើអំពើបាបណាមួយដែលមានលក្ខណៈធំធេងបំផុតនៅឯអល់ឡោះជាម្ចាស់? លោកបានឆ្លើយថា៖ “គឺការដែលអ្នកបង្កើតនូវដៃគូសម្រាប់អល់ឡោះ(ធ្វើស្ហ៊ីរិក) ខណៈដែលទ្រង់ជាអ្នកដែលបានបង្កើតអ្នក”។ ខ្ញុំបាននិយាយថា៖ នោះគឺពិតជាធំធេងមែនហើយ។ ខ្ញុំបានសួរថា៖ បន្ទាប់មក គឺអ្វី? លោកបានឆ្លើយថា៖ “គឺការដែលអ្នកសម្លាប់កូនខ្លួនឯងដោយខ្លាចគេបរិភោគអាហារជាមួយអ្នក(ខ្លាចក្រ)”។ ខ្ញុំបានសួរទៀតថា៖ បន្ទាប់មកទៀត គឺអ្វី? លោកបានឆ្លើយថា៖ “គឺការដែលអ្នកប្រព្រឹត្តអំពើហ្ស៊ីណាជាមួយនឹងប្រពន្ធអ្នកជិតខាងរបស់អ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ ណាពី ﷺ បានជិះសត្វជាជំនិះ ហើយមូអាស្សនៅពីក្រោយលោក។ លោកបានហៅថា៖ “ឱមូអាស្ស ពិន ជើហ្ពាល់”! គាត់បានឆ្លើយថា៖ បាទទាន។ លោកបានហៅទៀតថា៖ “ឱមូអាស្ស”! គាត់បានឆ្លើយថា៖ បាទទាន។ ចំនួនបីដង។ លោកមានប្រសាសន៍ថា៖ “បុគ្គលគ្រប់រូបដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ដោយស្មោះសចេញពីចិត្ដរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋាននរក”។ មូអាស្សបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំគួរប្រាប់ដំណឹងនេះដល់មនុស្សដើម្បីឲ្យពួកគេរីករាយឬទេ? លោកបានឆ្លើយថា៖ “បើដូច្នោះ ពួកគេនឹងផេ្ដកផ្ដួលជាមិនខាន”។ ហើយមូអាស្សបានប្រាប់ហាទីស្ហនេះនៅពេលគាត់ជិតស្លាប់ ដោយសារខ្លាចមានបាបកម្ម(ចំពោះការលាក់បាំងចំណេះដឹង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ បានចូលមកជួបខ្ញុំ ខណៈដែលខ្ញុំគ្របហឹបតូចមួយដោយផ្ទាំងក្រណាត់ដែលមានរូបភាពនៅលើនោះ។ នៅពេលដែលលោកឃើញវា លោកបានទាញវាចេញ ហើយលោកបានប្រែទឹកមុខ។ លោកបានមានប្រសាសន៍ថា៖ “ឱអាអ៊ីស្ហះ! មនុស្សដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នាថ្ងៃបរលោក គឺអ្នកទាំងឡាយណាដែល(គូរូប)ប្រដូចទៅនឹងការបង្កើតរបស់អល់ឡោះ”។ អាអ៊ីស្ហះបាននិយាយថា៖ បន្ទាប់មក ពួកយើងបានកាត់ផ្ទាំងក្រណាត់នោះ ហើយពួកយើងបានប្រើវាធ្វើជាខ្នើយមួយ ឬពីរ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានសឡាតស៊ូពុសធ្វើជាអ៊ីម៉ាំពួកយើងនៅឯហ៊ូទៃពីយ៉ះបន្ទាប់ពីភ្លៀងធ្លាក់នៅពេលយប់។ នៅពេលសឡាតចប់ លោកបានបែរមកកាន់មនុស្ស ហើយបានមានប្រសាសន៍ថា៖ “តើពួកអ្នកដឹងឬទេថា ម្ចាស់របស់ពួកអ្នកបានមានបន្ទូលអ្វីខ្លះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ “គឺទ្រង់បានមានបន្ទូលថា៖ នៅពេលព្រឹកឈានមកដល់ មានខ្ញុំបម្រើរបស់យើងមួយចំនួនមានជំនឿចំពោះយើង និងមួយចំនួនទៀតគ្មានជំនឿ។ ចំពោះអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយក្ដីសប្បុរសរបស់អល់ឡោះ និងក្តីមេត្ដាករុណារបស់ទ្រង់នោះ គឺជាអ្នកមានជំនឿមកចំពោះយើង ហើយគ្មានជំនឿចំពោះផ្កាយនានា។ ចំណែកឯអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយសារផ្កាយនេះ ផ្កាយនោះ គឺជាអ្នកគ្មានជំនឿចំពោះយើង ហើយមានជំនឿចំពោះផ្កាយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម