Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

13 នៃ 839 កាត

លុបតម្រង
“នៅសម័យកាលចុងក្រោយ(កៀកនឹងថ្ងៃបរលោក) នឹងមានមនុស្សមួយក្រុមដែលជាយុវជន ហើយមានគំនិតរាក់។ ពួកគេនឹងនិយាយពាក្យដែលល្អបំផុតរបស់មនុស្សជាតិ ប៉ុន្តែពួកគេនឹងចេញពីសាសនាឥស្លាម ប្រៀបដូចជាព្រួញចេញពីធ្នូដូច្នេះដែរ។ ជំនឿរបស់ពួកគេនឹងមិនចូលទៅហួសពីបំពង់ករបស់ពួកគេឡើយ។ គ្រប់ទីកន្លែងដែលអ្នកឃើញពួកគេ ចូរសម្លាប់ពួកគេចុះ។ ការសម្លាប់ពួកគេនឹងទទួលបានរង្វាន់ក្នុងនាមជាអ្នកដែលសម្លាប់ពួកគេនៅថ្ងៃបរលោក” ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកកុំសួរដេញដោលខ្ញុំចំពោះអ្វីដែលខ្ញុំមិនបានបញ្ជាក់ប្រាប់ដល់ពួកអ្នក។ តាមពិត អ្នកជំនាន់មុនពួកអ្នកបានវិនាសអន្តរាយ ដោយសារតែការសួរដេញដោលរបស់ពួកគេ(ចំពោះអ្វីដែលគ្មានប្រយោជន៍) ហើយនិងការដែលពួកគេធ្វើខុសនឹងបទបញ្ជាណាពីទាំងឡាយរបស់ពួកគេ។ ហេតុនេះ នៅពេលដែលខ្ញុំហាមឃាត់ពួកអ្នកពីប្រការអ្វីមួយ ចូរពួកអ្នកចៀសវាងអំពីវា។ ហើយនៅពេលដែលខ្ញុំបង្គាប់ប្រើពួកអ្នកនូវបទបញ្ជាណាមួយ ចូរពួកអ្នកធ្វើវាទៅតាមលទ្ធភាពរបស់ពួកអ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ថ្ងៃដ៏ល្អបំផុតដែលព្រះអាទិត្យរះលើ គឺថ្ងៃសុក្រ(ថ្ងៃជុមអាត់)។ ក្នុងថ្ងៃនោះ គេបានបង្កើតណាពីអាហ្ទាំ។ នៅថ្ងៃនោះដែរ គេបានបញ្ចូលគាត់ទៅក្នុងឋានសួគ៌ ហើយនៅថ្ងៃនោះដែរ គេបានបញ្ចេញគាត់ពីឋានសួគ៌វិញ។ ហើយថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លើកលែងតែនៅថ្ងៃសុក្រប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
គេបានបញ្ចុះ(វ៉ាហ៊ី)ឲ្យរ៉ស៊ូលុលឡោះ ﷺ ក្នុងពេលដែលលោកមានអាយុសែសិបឆ្នាំ។ បន្ទាប់មក លោកបានរស់នៅក្រុងម៉ាក្កះរយៈពេលដប់បីឆ្នាំ។ ក្រោយមក គេបានបង្គាប់ប្រើលោកឲ្យធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ) ហើយលោកក៏បានធ្វើចំណាកស្រុកទៅកាន់ក្រុងម៉ាទីណះ។ លោកបានរស់នៅក្រុងម៉ាទីណះរយៈពេលដប់ឆ្នាំ។ ក្រោយមក លោកក៏ទទួលមរណភាព ﷺ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គេបានផ្តល់ឲ្យខ្ញុំនូវប្រាំប្រការដែលគេមិនធ្លាប់បានផ្តល់វាដល់នរណាម្នាក់មុនខ្ញុំឡើយ៖ គេជួយខ្ញុំឲ្យមានជ័យជម្នះដោយការភ័យខ្លាច(របស់សត្រូវ)ក្នុងរយៈចម្ងាយដើរមួយខែ, គេបានចាត់ទុកផែនដីសម្រាប់ខ្ញុំជាម៉ាស្ជិត និងជាភាពជ្រះស្អាត។ ហេតុនេះ បុរសណាក៏ដោយក្នុងចំណោមប្រជាជាតិរបស់ខ្ញុំដែលដល់ពេលសឡាត ចូរឲ្យគេសឡាតចុះ(ទោះនៅកន្លែងណាក៏ដោយ), គេបានអនុញ្ញាតឲ្យខ្ញុំនូវទ្រព្យជ័យភណ្ឌ ខណៈដែលវាមិនត្រូវបានអនុញ្ញាតឲ្យនរណាម្នាក់មុនខ្ញុំឡើយ, គេបានផ្តល់ឲ្យខ្ញុំនូវសិទ្ធិនូវអន្តរាគមន៍(នាថ្ងៃបរលោក) ហើយណាពីគ្រប់រូបត្រូវបានគេតែងតាំងទៅកាន់ក្រុមរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែខ្ញុំវិញត្រូវបានគេតែងតាំងទៅកាន់មនុស្សទូទៅ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃរបស់ទ្រង់ថា គ្មាននរណាម្នាក់នៃប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ហើយរូបគេស្លាប់ទៅដោយមិនមានជំនឿលើអ្វីដែលខ្ញុំត្រូវបានគេបញ្ជូនមកជាមួយទេនោះ លើកលែងតែរូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម