Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

146 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (62)
ខ្ញុំបានជួបសាវហ្ពាន ដែលជាអ្នកបម្រើរបស់រ៉ស៊ូលុលឡោះ ﷺ ។ ពេលនោះ ខ្ញុំបានសួរថា៖ សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលខ្ញុំធ្វើវាទៅ អល់ឡោះជាម្ចាស់នឹងបញ្ចូលខ្ញុំទៅក្នុងឋានសួគ៌ ឬគាត់បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ ទង្វើមួយដែលអល់ឡោះស្រឡាញ់បំផុត។ ពេលនោះ គាត់នៅស្ងៀម។ បន្ទាប់មក ខ្ញុំបានសួរគាត់ម្តងទៀត ហើយគាត់នៅស្ងៀមដដែល។ បន្ទាប់មកទៀត ខ្ញុំក៏សួរគាត់ជាលើកទីបី ពេលនោះ គាត់បាននិយាយថា៖ ខ្ញុំបានសួរសំណួរនេះទៅកាន់រ៉ស៊ូលុលឡោះﷺ ហើយលោកបានឆ្លើយថា៖ “ចូរអ្នកក្រាបស៊ូជោតឲ្យបានច្រើន ព្រោះរាល់ពេលដែលអ្នកក្រាបស៊ូជោតដើម្បីអល់ឡោះម្តង ទ្រង់នឹងលើកតម្កើងឋានៈអ្នកមួយកម្រិត ហើយជម្រុះចោលបាបកម្មរបស់អ្នកមួយ”។ ម៉ាក់ហ្ទាន បាននិយាយថា៖ បន្ទាប់មក ខ្ញុំបានជួប អាពូអាត់ទើរហ្ទាក់ ហើយខ្ញុំបានសួរគាត់ គាត់ក៏បានប្រាប់ខ្ញុំដូចអ្វីដែលសាវហ្ពានបានប្រាប់ខ្ញុំដែរ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
التصنيف الشرعيفضائل الأعمال الصالحة، وجوب الصلاة وفضلها وحكم تاركها، صلاة التطوعموضوعات الحديثمكانة الصلاة وفضلها، صلاة التطوع
អំពីណាពី ﷺ តាមអ្វីដែលលោកបានរាយការណ៍ពីម្ចាស់របស់លោកថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាទង្វើល្អនិងទង្វើអាក្រក់។ ក្រោយមក ទ្រង់បញ្ជាក់ថា៖ បុគ្គលណាប៉ងប្រាថ្នាធ្វើទង្វើល្អមួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ ប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើល្អ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អដប់ រហូតដល់ប្រាំពីររយ ឬលើសពីនេះទៀត។ ហើយជនណាដែលប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ តែប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាឲ្យជននោះនូវទង្វើអាក្រក់តែមួយប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
التصنيف الشرعيفضائل الأعمال الصالحة، توحيد الأسماء والصفاتموضوعات الحديثسعة فضل الله عز وجلمحاور التعريف بالإسلامعدل الإسلام، الحساب
“ជនណាដែលកុហកបំផ្លើសមកលើខ្ញុំដោយចេតនា ចូរឱ្យគេរៀបចំកន្លែងអង្គុយមួយសម្រាប់ខ្លួនឯងក្នុងឋាននរកចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
التصنيف الشرعيالأخلاق الذميمة، مباحث عامة في السنة، أهمية السنة ومكانتهاموضوعات الحديثالكذب، الكذب على الله ورسوله، حقوق النبي ﷺ
“អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយអ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
التصنيف الشرعيالأخلاق الحميدة، العشرة بين الزوجين، الإيمانموضوعات الحديثحسن الخلق، حق الزوجةمحاور التعريف بالإسلاممحاسن الأخلاق
គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ”។ ហើយគេបានសួរលោកអំពីប្រការដែលនាំឲ្យមនុស្សចូលឋាននរកច្រើនជាងគេ។ លោកឆ្លើយថា៖ “គឺមាត់ និងប្រដាប់ភេទ”។
ហាទីស្ហហាសាន់ សហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
التصنيف الشرعيالأخلاق الحميدة، أعمال القلوب، ذم المعاصي، صفات الجنة والنارموضوعات الحديثالزنا، اللواط، حفظ اللسان، حسن الخلق، التقوىمحاور التعريف بالإسلاممحاسن الأخلاق
“នៅពេលដែលនរណាម្នាក់នៃពួកអ្នកទទួលទាន ចូរឲ្យគេទទួលទាននឹងដៃស្តាំរបស់ខ្លួន។ ហើយនៅពេលដែលគេផឹក ចូរឲ្យគេផឹកនឹងដៃស្តាំរបស់ខ្លួន។ ជាការពិតណាស់ ស្ហៃតនវាស៊ីអាហារនឹងដៃឆ្វេងរបស់វា ហើយផឹកនឹងដៃឆ្វេងរបស់វា”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
التصنيف الشرعيأحكام التشبه، آداب الأكل والشربموضوعات الحديثالتشبه بالكفار، آداب الأكل والشرب
ថ្ងៃមួយ ខ្ញុំបាននៅពីក្រោយរ៉ស៊ូលុលឡោះ ﷺ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “នែកេ្មងប្រុស! ពិតណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកសុំពីអល់ឡោះ។ ហើយកាលណាអ្នកចង់សុំជំនួយ ចូរអ្នកសុំជំនួយពីអល់ឡោះ។ ចូរអ្នកដឹងថា មនុស្សលោកទាំងអស់ ប្រសិនបើពួកគេរួបរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍អ្វីមួយដល់អ្នក ពួកគេនឹងមិនអាចផ្តល់ផលប្រយោជន៍នោះដល់អ្នកបានឡើយ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាសម្រាប់អ្នករួចប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេរួបរួមគ្នាបង្កគ្រោះថ្នាក់(ធ្វើបាប)អ្នកលើបញ្ហាអ្វីមួយ ពួកគេក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកបាននោះដែរ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាចំពោះអ្នករួចប៉ុណ្ណោះ។ គេបានលើកស្លាបប៉ាកកា ហើយក្រដាសទាំងឡាយក៏បានស្ងួតអស់ដែរ(ការកត់ត្រារួចរាល់ហើយ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
التصنيف الشرعيفضائل أعمال القلوب، تربية الأولاد، الإيمان بالقضاء والقدر، توحيد الألوهيةموضوعات الحديثالدعاء، حقوق الأولاد، الإيمان بالقدر خيره وشره، التوكل، التقوىمحاور التعريف بالإسلاموجوب إفراد الله بالعبادة
“ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះឡើយ។ អ្នកដែលអធ្យាស្រ័យឲ្យគេ អល់ឡោះនឹងបន្ថែមនូវភាពខ្លាំងដល់ជននោះ។ ហើយអ្នកដែលឱនលំទោនដើម្បីអល់ឡោះ ទ្រង់នឹងលើកតម្កើងរូបគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
التصنيف الشرعيالأخلاق الحميدة، صدقة التطوعموضوعات الحديثالتواضع، العفو عن الناس، صدقة التطوعمحاور التعريف بالإسلاممحاسن الأخلاق