Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

38 នៃ 839 កាត

លុបតម្រង
“ចូរអ្នកកោតខ្លាចអល់ឡោះទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ ចូរអ្នកធ្វើអំពើល្អបន្ទាប់ពីធ្វើអំពើអាក្រក់រួចដើម្បីលុបលាងនូវអំពើអាក្រក់នោះ។ ហើយចូរអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សដោយសីលធម៌ល្អ”។
អាត់តៀរមីហ្ស៊ីបាននិយាយថា៖ ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
“ការបួងសួង គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)”។ ក្រោយមក លោកបានសូត្រ៖ ﴿وَقَالَ رَبُّكُمُ ادْعُونِي أَسْتَجِبْ لَكُمْ إِنَّ الَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِي سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ﴾ [سورة غافر(60)] “ហើយម្ចាស់របស់អ្នកបានមានបន្ទូលថា៖ ចូរពួកអ្នកបួងសួងសុំមកចំពោះយើងចុះ យើងនឹងទទួលយកការបួងសួងសុំរបស់ពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមចំពោះការគោរពសក្ការៈមកចំពោះយើង ពួកគេនឹងចូលនរកជើហាន់ណាំយ៉ាងអាម៉ាស់បំផុត”។ (ហ្គហ្វៀរ៖៦០)
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“គ្មានអ្វីមួយដែលឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ជាងការបួងសួងឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ខ្ញុំបាននិយាយទៅកាន់ណាពី ﷺ ថា៖ គ្រប់គ្រាន់ហើយសម្រាប់លោក ដែលសហ្វីយ៉ះមានលក្ខណៈយ៉ាងនេះ យ៉ាងនោះ។ (អ្នករាយការណ៍ម្នាក់បាននិយាយថា៖ គាត់ចង់មានន័យថា នាងទាប)។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកពិតជាបាននិយាយនូវពាក្យមួយ ប្រសិនបើគេយកវាទៅលាយនឹងទឹកសមុទ្រ ប្រាកដជាវានឹងធ្វើឲ្យទឹកសមុទ្រនោះប្រែប្រួលជាមិនខាន”។ គាត់បាននិយាយទៀតថា៖ ខ្ញុំបានរំលឹកប្រាប់លោកពីមនុស្សម្នាក់។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនចូលចិត្ដនិយាយពី(ចំណុចអាក្រក់)នរណាម្នាក់ឡើយ ទោះជាខ្ញុំទទួលបានផលយ៉ាងនេះ យ៉ាងនោះក៏ដោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“អ្នកដែលមិនចេះដឹងគុណមនុស្ស គេក៏មិនដឹងគុណអល់ឡោះដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“នៅពេលដែលបុរសម្នាក់ស្រលាញ់បងប្អូនរបស់ខ្លួន ចូរឲ្យគាត់ប្រាប់អ្នកដែលគាត់ស្រលាញ់នោះថា គាត់ពិតជាស្រលាញ់រូបគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់