Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

82 នៃ 839 កាត

លុបតម្រង
“ចាំបាច់លើពួកអ្នកត្រូវប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ ព្រោះភាពទៀងត្រង់នាំទៅកាន់ទង្វើកុសល ហើយពិតណាស់ ទង្វើកុសលនាំទៅកាន់ឋានសួគ៌។ មានអ្នកខ្លះនៅប្រព្រឹត្តទៀងត្រង់ រហូតដល់ត្រូវបានគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សទៀងត្រង់បំផុត។ ហើយចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការភូតកុហក ព្រោះការភូតកុហកនាំទៅកាន់ទង្វើអាក្រក់ ហើយពិតណាស់ ទង្វើអាក្រក់នាំទៅកាន់ឋាននរក។ មានអ្នកខ្លះនៅនិយាយកុហក រហូតដល់ត្រូវបានគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សកុហកបំផុត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“សុបិនល្អ គឺមកពីអល់ឡោះ។ ចំណែកឯសុបិនអាក្រក់ គឺមកពីស្ហៃតន។ ហេតុនេះ ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកឃើញសុបិនអាក្រក់ដែលធ្វើឱ្យគេខ្លាច ចូរឲ្យគេព្រួសទឹកមាត់តិចៗទៅខាងឆ្វេង និងចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់វា។ ពិតណាស់ វាមិនបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“មិនមែនជាអ្នកខ្លាំងពូកែដោយការបោកចំបាប់ឡើយ។ តាមពិតអ្នកខ្លាំងពូកែ(ពិតប្រាកដ) គឺអ្នកដែលអាចទប់ខ្លួនបាននៅពេលខឹង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ណាពី ﷺ លោកបានដើរកាត់ផ្នូរពីរ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ គេទាំងពីរពិតជាកំពុងត្រូវបានគេដាក់ទណ្ឌកម្ម ហើយគេទាំងពីរមិនមែនត្រូវគេដាក់ទណ្ឌកម្មដោយសារតែរឿងធំដុំអ្វីឡើយ។ ម្នាក់ក្នុងចំណោមគេទាំងពីរ គឺមិនបានការពារខ្លួនពេលបត់ជើងតូច។ ចំណែកឯម្នាក់ទៀត គឺតែងដើរនិយាយចាក់រុកគេ”។ ក្រោយមក លោកបានយកធាងល្មើស្រស់មួយ រួចពុះវាជាពីរ ហើយដោតនៅលើផ្នូរនីមួយៗ។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ហេតុអ្វីបានជាលោកធ្វើបែបនេះ? លោកឆ្លើយថា៖ “សង្ឃឹមថា គេនឹងបន្ធូរបន្ថយទណ្ឌកម្មដល់ពួកគេទាំងពីរ ដរាបណាធាងល្មើទាំងពីរនេះមិនទាន់ស្ងួត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មនោះច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“មិនអនុញ្ញាតឲ្យស្ត្រីមូស្លីមធ្វើដំណើរក្នុងរយៈចម្ងាយដើរមួយយប់ដោយគ្មានបុរសដែលជាម៉ះរ៉មរបស់នាងទៅជាមួយឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ការស្បថធ្វើឱ្យទំនិញលក់ដាច់ ប៉ុន្តែធ្វើឲ្យប្រាក់ចំណេញគ្មានពរជ័យ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
" នៅពេលដែលបុគ្គលណាម្នាក់នៃពួកអ្នកយល់សប្ដិ៍ឃើញ អ្វីដែលគាត់ស្រលាញ់ វាគឺមកអំពីអល់ឡោះ ហេតុនេះ ចូរអោយគាត់ថ្លែងអំណរ គុណចំពោះអល់ឡោះ និងនិយាយអំពីវា នៅពេលគាត់យល់សប្ដិ៍ឃើញអ្វីដែលគាត់មិនពេញចិត្ដនោះ វាគឺមកអំពីស្សៃតន (បិសាច) ហេតុនេះ ចូរអោយគាត់សុំពីអល់ឡោះ អោយបញ្ជៀសប្រការអាក្រក់ នោះអំពីគាត់ ហើយមិនត្រូវនិយាយប្រាប់អ្នកណាម្នាក់ឡើយ វានឹងមិនអាចបង្ក ភាពអាក្រក់ដល់គាត់ឡើយ"។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី