Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

8 នៃ 839 កាត

លុបតម្រង
ខ្ញុំបានទៅជួបនឹងណាពី ﷺ ដោយខ្ញុំចង់ចូលសាសនាឥស្លាម។ ពេលនោះ លោកបានប្រើខ្ញុំឲ្យងូតទឹកនឹងទឹកស្លឹកពុទ្រា។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“នៅពេលដែលនរណាម្នាក់នៃពួកអ្នកទៅសឡាតជុមអាត់ ចូរឲ្យគេងូតទឹក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកតែងងូតទឹកសម្អាតកាយពីជូនុបដោយប្រើទឹកមួយសក និងយកវូហ្ទុដោយប្រើទឹកមួយមុទ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ ណាពី ﷺ លោកបានជួបគាត់នៅឯផ្លូវមួយក្នុងចំណោមផ្លូវម៉ាទីណះ ខណៈដែលគាត់មានជូនុប។ ហើយគាត់បាននិយាយថា៖ "ខ្ញុំបានចាកចេញពីលោក ដើម្បីទៅងូតទឹក ហើយណាពីក៏បាត់លោករកមិនឃើញ។ នៅពេលដែលគាត់បានត្រឡប់មកវិញ លោកបានសួរថា៖ “ឱអាពូហ៊ូរ៉យរ៉ោះ! មុនហ្នឹង តើអ្នកនៅឯណា”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ! លោកបានជួបខ្ញុំក្នុងខណៈពេលដែលខ្ញុំមានជូនុប។ ហេតុនេះ ខ្ញុំមិនពេញចិត្តនឹងអង្គុយជាមួយលោកឡើយ លុះត្រាតែខ្ញុំងូតទឹករួចសិន។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “سبحان الله (អល់ឡោះមហាស្អាតស្អំ)! ពិតប្រាកដណាស់ អ្នកមានជំនឿ គឺមិនកខ្វក់(ណាជិស)ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលណាងូតទឹកនៅថ្ងៃជុមអាត់នូវការងូតទឹកសម្អាតពីជូនុប បន្ទាប់មក គេចេញទៅសឡាត គឹគេប្រៀបដូចជាបានបរិច្ចាគទានសត្វអូដ្ឋមួយក្បាល។ បុគ្គលណាចេញទៅសឡាតនៅម៉ោងទីពីរ គឹប្រៀបដូចជាបានបរិច្ចាគទានសត្វគោមួយក្បាល។ បុគ្គលណាដែលចេញទៅសឡាតនៅម៉ោងទីបី គឹប្រៀបដូចជាបានបរិច្ចាគទានសត្វពពែមួយក្បាល។ បុគ្គលណាចេញទៅសឡាតនៅម៉ោងទីបួន គឹប្រៀបដូចជាបានបរិច្ចាគទាននូវសត្វមាន់មួយក្បាល។ ហើយបុគ្គលណាចេញទៅសឡាតនៅម៉ោងទីប្រាំ គឹគេប្រៀបដូចជាបានបរិច្ចាគទានពងមាន់មួយគ្រាប់។ នៅពេលដែលអ៊ីម៉ាំចេញមក(ដើម្បីសូត្រឃុតហ្ពះ) បណ្តាម៉ាឡាអ៊ីកាត់ក៏បានមកដល់ដើម្បីស្តាប់ឃុតហ្ពះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនមូស្លីមគ្រប់រូបមានកាតព្វកិច្ចត្រូវងូតទឹករៀងរាល់ប្រាំពីរថ្ងៃម្តង ដោយត្រូវងូតលើក្បាល និង ដងខ្លួនរបស់គេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានដាក់ទឹកឲ្យណាពី ﷺ ងូត ហើយខ្ញុំបានបិទបាំងលោកដោយអាវ។ លោកបានចាក់ទឹកលើដៃទាំងពីររបស់លោក រួចលាងវា។ បន្ទាប់មក លោក យកដៃស្តាំចាក់ទឹកលើដៃឆ្វេង រួចលាងប្រដាប់ភេទរបស់លោក។ លោកបានយកដៃទះដី ជូតវា រួចលាងវាម្តងទៀត។ បន្ទាប់មក លោកខ្ពុរមាត់ ស្រូបទឹកចូលច្រមុះនិងបញ្ចេញមកវិញ លាងមុខ និងដៃទាំងពីរ។ ក្រោយមក លោកចាក់ទឹកលើក្បាល និងលើរាងកាយទាំងមូល។ បន្ទាប់មក ផ្លាស់កន្លែង រួចលាងជើងទាំងពីររបស់លោក។ ខ្ញុំបានហុចកន្សែងឲ្យទៅលោក ប៉ុន្តែលោកមិនបានយកវាទេ ហើយលោកបានចេញទៅដោយគ្រលាស់ដៃរបស់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
កាលណារ៉ស៊ូលុលឡោះ ﷺ ងូតទឹកសម្អាតកាយពីជូនុប លោកលាងដៃទាំងពីររបស់លោក ហើយយកវូហ្ទុដូចលោកយកវូហ្ទុដើម្បីសឡាត។ បន្ទាប់មក លោកងូតទឹក។ ក្រោយមក លោកយកដៃឈ្លីសក់ក្បាលរបស់លោក រហូតដល់លោកប្រាកដថា ទឹកបានចូលដល់ស្បែកក្បាល។ បន្ទាប់មក លោកចាក់ទឹកលើក្បាលបីដង។ បន្ទាប់មកទៀត លោកងូតទឹកសព្វទាំងខ្លួនប្រាណរបស់លោក។ អាអ៊ីស្ហះ បាននិយាយថា៖ ខ្ញុំនិងរ៉ស៊ូលុលឡោះ ﷺ ធ្លាប់ងូតទឹកពីប្រដាប់ដាក់ទឹកតែមួយ ដោយពួកយើងដួសទឹកពីវាទាំងអស់គ្នា។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី