Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

6 នៃ 839 កាត

លុបតម្រង
“នៅពេលដែលពួកអ្នកបត់ជើង ចូរពួកអ្នកកុំបែរមុខទៅរកទិសគិបឡាត់ ហើយក៏កុំបែរខ្នងទៅរកវាដែរ។ ក៏ប៉ុន្តែ ចូរពួកអ្នកបែរទៅទិសខាងកើត ឬទិសខាងលិចវិញ”។ អាពូអៃយ៉ូប បាននិយាយថា៖ ពេលដែលពួកយើងទៅដល់ប្រទេសស្ហាម(ស៊ីរី) ពួកយើងឃើញថា បន្ទប់ទឹកជាច្រើនត្រូវបានសង់បែរឆ្ពោះទៅរកទិសគិបឡាត់។ ដូចនេះ ពួកយើងក៏បានងាកចេញ(ពីទិសគិបឡាត់) ហើយសុំការអភ័យទោសពីអល់ឡោះជាម្ចាស់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ នាងបាននាំកូនប្រុសតូចរបស់នាងដែលមិនទាន់ចេះទទួលទានអាហារនៅឡើយទៅជួបរ៉ស៊ូលុលឡោះ ﷺ ។ រ៉ស៊ូលុលឡោះ ﷺ បានដាក់កូនតូចនោះអង្គុយលើភ្លៅ។ ពេលនោះ កូនតូចនោះបាននោមដាក់សម្លៀកបំពាក់របស់លោក។ លោកក៏សុំទឹក រួចប្រោសទឹកលើកន្លែងនោះដោយលោកមិនបានលាងវាឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំជាបុរសម្នាក់ដែលមានបញ្ហាទឹករំអិល(ម៉ាហ្ស៊ី) ហើយខ្ញុំមានការអៀនខ្មាសក្នុងការសួរណាពី ﷺ ព្រោះតែឋានៈនៃកូនស្រីរបស់លោក។ ដូច្នេះ ខ្ញុំក៏បានប្រើឱ្យ អាល់មិគហ្ទាត ពិន អាល់អាសវ៉ាត់ សួរលោក។ ពេលនោះ លោកបានឆ្លើយថា៖ “គេត្រូវលាងប្រដាប់ភេទរបស់ខ្លួន ហើយយកវូហ្ទុ”។ ចំណែកឯក្នុងសេចក្តីរាយការណ៍របស់ អ៊ីមាំអាល់ពូខរី វិញ៖ “អ្នកត្រូវយកវូហ្ទុ និងលាងប្រដាប់ភេទរបស់អ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលសត្វឆ្កែបានផឹកទឹកពីសម្ភារៈដាក់ទឹករបស់នរណាម្នាក់ក្នុងចំណោមពួកអ្នក ចូរឲ្យគេលាងវាចំនួនប្រាំពីរដង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ ណាពី ﷺ លោកបានជួបគាត់នៅឯផ្លូវមួយក្នុងចំណោមផ្លូវម៉ាទីណះ ខណៈដែលគាត់មានជូនុប។ ហើយគាត់បាននិយាយថា៖ "ខ្ញុំបានចាកចេញពីលោក ដើម្បីទៅងូតទឹក ហើយណាពីក៏បាត់លោករកមិនឃើញ។ នៅពេលដែលគាត់បានត្រឡប់មកវិញ លោកបានសួរថា៖ “ឱអាពូហ៊ូរ៉យរ៉ោះ! មុនហ្នឹង តើអ្នកនៅឯណា”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ! លោកបានជួបខ្ញុំក្នុងខណៈពេលដែលខ្ញុំមានជូនុប។ ហេតុនេះ ខ្ញុំមិនពេញចិត្តនឹងអង្គុយជាមួយលោកឡើយ លុះត្រាតែខ្ញុំងូតទឹករួចសិន។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “سبحان الله (អល់ឡោះមហាស្អាតស្អំ)! ពិតប្រាកដណាស់ អ្នកមានជំនឿ គឺមិនកខ្វក់(ណាជិស)ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
មានម្តងនោះ អ្នកនាំសាររបស់អល់ឡោះ ﷺ ចូលទៅកន្លែងបន្ទោបង់។ ដូច្នេះ ខ្ញុំនិងអ្នកបម្រើម្នាក់ដែលមានអាយុប្រហែលនឹងខ្ញុំបាននាំយកធុងដែលពេញទៅដោយទឹកនិងដំបងមួយ។ បន្ទាប់មក លោកបានធ្វើការលាងសម្អាតដោយទឹក។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម