Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

38 នៃ 839 កាត

លុបតម្រង
“ជនណាទៅសួរសុខទុក្ខអ្នកជំងឺដែលអាយុកាលកំណត់របស់ខ្លួនមិនទាន់មកដល់ ហើយគេបានសូត្រនៅក្បែរអ្នកជំងឺនោះចំនួនប្រាំពីរដងថា៖ “أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ” (ខ្ញុំសុំពីអល់ឡោះដ៏មហិមា ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏មហិមា សូមទ្រង់ឲ្យអ្នកជាសះស្បើយ) នោះអល់ឡោះជាម្ចាស់នឹងឲ្យរូបគេជាសះស្បើយពីជំងឺនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ពិតណាស់ណាពី ﷺ លោកតែងសូត្រក្នុងចន្លោះស៊ូជោតទាំងពីរថា៖ “رَبِّ اغْفِرْ لِي، رَبِّ اغْفِرْ لِي” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង។ បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
មានបុរសម្នាក់បានសួររ៉ស៊ូលុលឡោះ ﷺ ថា៖ ឱរ៉ស៊ូលុលឡោះ! ពិតណាស់ ពួកយើងជិះសំពៅនៅក្នុងសមុទ្រ ហើយពួកយើងយកទឹកតិចតួចប៉ុណ្ណោះទៅជាមួយ។ ប្រសិនបើពួកយើងយកវូហ្ទុនឹងទឹកនោះ ពួកយើងនឹងស្រេកទឹកជាមិនខាន។ ដូចនេះ តើពួកយើងអាចយកវូហ្ទុនឹងទឹកសមុទ្របានដែរឬទេ? រ៉ស៊ូលុលឡោះ ﷺ បានឆ្លើយថា៖ “ទឹកសមុទ្រ គឺជ្រះស្អាត ហើយសត្វសមុទ្រដែលងាប់ គឺត្រូវបានអនុញ្ញាតឱ្យបរិភោគ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“បុគ្គលណាថែរក្សាលើការសឡាតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់ក្រោយពីវា អល់ឡោះជាម្ចាស់នឹងដាក់បម្រាមរូបគេពីឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ណាពី ﷺ តែងសូត្រនៅចន្លោះស៊ូជោតទាំងពីរថា៖ اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំ អាណិតស្រឡាញ់ចំពោះរូបខ្ញុំ ផ្តល់ភាពសុខសាន្តដល់រូបខ្ញុំ ចង្អុលបង្ហាញដល់រូបខ្ញុំ និងប្រទានលាភសក្ការៈដល់រូបខ្ញុំផងចុះ)។
ហាទីស្ហហាសាន់ដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ចូរពួកអ្នកកុំវាយដំស្រី្ដដែលជាខ្ញុំបម្រើរបស់អល់ឡោះ”។ ពេលនោះ អ៊ូមើរ បានមកជួបរ៉ស៊ូលុលឡោះ ﷺ ហើយនិយាយថា៖ ស្ដ្រីទាំងឡាយហ៊ានបំពានលើប្ដីរបស់ខ្លួន។ ខណៈនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានអនុញ្ញាតឲ្យវាយពួកនាង។ ក្រោយមក មានស្ដ្រីជាច្រើនបានមកប្ដឹងភរិយារ៉ស៊ូលុលឡោះ ﷺ អំពីស្វាមីរបស់ខ្លួន។ រ៉ស៊ូលុលឡោះ ﷺ ក៏បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ មានស្ដ្រីជាច្រើនបានមកប្ដឹងភរិយារបស់មូហាំម៉ាត់អំពីស្វាមីរបស់ខ្លួន។ អ្នកទាំងនោះមិនមែនជាមនុស្សល្អជាងគេនៃពួកអ្នកឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអ៊ិពនូម៉ាហ្ជះ