Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

38 នៃ 839 កាត

លុបតម្រង
“ចូរពួកអ្នកកុំរារាំងទាសីរបស់អល់ឡោះទាំងឡាយពីម៉ាស្ជិត។ ក៏ប៉ុន្តែ ចូរឲ្យពួកនាងចាកចេញទៅដោយខ្លួនមិនមានក្លិនក្រអូប”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមនុស្សអួតអាងគ្នានៅតាមម៉ាស្ជិត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
“គេលើកស្លាប់ប៉ាកកា(មិនយកទោស)ពីមនុស្សបីប្រភេទ៖ អ្នកដែលដេកលក់ រហូតដល់គេភ្ញាក់ឡើង កុមារ រហូតដល់ពេញវ័យ និងមនុស្សវិកលចរិត រហូតដល់គេមានស្មារតីវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើសិទ្ធិភរិយារបស់ពួកយើងចំពោះស្វាមីមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “អ្នកត្រូវផ្ដល់អាហារដល់នាងពេលអ្នកទទួលទាន ត្រូវផ្ដល់សម្លៀកបំពាក់ដល់នាងពេលអ្នកស្លៀកពាក់ មិនត្រូវវាយមុខ មិនត្រូវជេរប្រមាថ និងមិនត្រូវបំបែកនាងពីកន្លែងដេកឡើយ លើកលែងតែនៅក្នុងផ្ទះប៉ុណ្ណោះ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ស្ត្រីណាម្នាក់ដែលរៀបការដោយគ្មានការអនុញ្ញាតពីអាណាព្យាបាល(វ៉ើលី)របស់នាង ការរៀបការនោះចាត់ទុកជាមោឃៈ”។ (លោកមានប្រសាសន៍ចំនួនបីដង)។ ”ប្រសិនបើគេបានរួមដំណេកជាមួយនាង នាងមានសិទ្ធិទទួលបានបណ្ណាការទាំងអស់ ព្រោះតែគេបានរួមដំណេកជាមួយនាងហើយ។ ហើយប្រសិនបើមានការឈ្លោះប្រកែកគ្នា នោះថ្នាក់ដឹកនាំ គឺជាអាណាព្យាបាលសម្រាប់អ្នកដែលគ្មានអាណាព្យាបាល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ចូរពួកអ្នកតស៊ូប្រឆាំងនឹងពួកពហុទេពនិយមដោយទ្រព្យសម្បត្តិរបស់អ្នក ខ្លួនប្រាណរបស់អ្នក និងអណ្តាតរបស់អ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអះម៉ាត់
“ជនណាដែលបោះបង់បីជុមអាត់ដោយធ្វេសប្រហែស អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ជននោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ បានកាន់សូត្រដោយដៃឆ្វេង និងមាសដោយដៃស្តាំ។ បន្ទាប់មក លោកបានលើកវាទាំងពីរឡើង ហើយបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ វត្ថុទាំងពីរនេះត្រូវបានហាមឃាត់ចំពោះបុរសនៃប្រជាជាតិរបស់ខ្ញុំ តែត្រូវបានអនុញ្ញាតសម្រាប់ស្ត្រី”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ