Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

16 នៃ 839 កាត

លុបតម្រង
“ឱអល់ឡោះជាម្ចាស់! តាមពិត ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ហេតុនេះ បុរសណាក៏ដោយក្នុងចំណោមអ្នកមូស្លីមដែលរូបខ្ញុំបានជេរប្រមាថ ឬដាក់បណ្តាសាគេ ឬវាយគេនឹងរំពាត់ សូមទ្រង់មេត្តាចាត់ទុកប្រការទាំងនោះជាហ្សាកាត់ និងជាក្តីមេត្តាករុណាសម្រាប់រូបគេផងចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
តាំងពីមកដល់ក្រុងម៉ាទីណះមក ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារធ្វើពីស្រូវបាឡេបានឆ្អែតចំនួនបីយប់ជាប់ៗគ្នាឡើយ រហូតដល់លោកទទួលមរណភាព។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ណាពី ﷺ បានបញ្ជូនកងទ័ពមួយក្រុម ហើយលោកបានតែងតាំងបុរសម្នាក់នៃពួកអាន់សរ(ធ្វើជាមេទ័ព) និងបានប្រើពួកគេឲ្យប្រតិបត្តិតាមបុរសនោះ។ ពេលមួយ បុរសនោះមានការខឹងសម្បា។ គាត់ក៏និយាយថា៖ តើណាពី ﷺ មិនបានប្រើពួកអ្នកឲ្យប្រតិបត្តិតាមខ្ញុំទេឬ? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ។ បុរសនោះក៏បានបន្តថា៖ ដូចនេះ ចូរពួកអ្នកប្រមូលអុសឲ្យខ្ញុំ។ ពួកគេក៏នាំគ្នាប្រមូលអុស។ បុរសនោះនិយាយថា៖ ចូរពួកអ្នកបង្កាត់ភ្លើង។ ពួកគេក៏បង្កាត់ភ្លើង។ បុរសនោះក៏និយាយទៀតថា៖ ចូរពួកអ្នកចូលទៅក្នុងភ្លើងនេះ។ ពេលនោះ ពួកគេពួកគេហៀបនឹងលោតចូល ប៉ុន្តែមានអ្នកខ្លះបានរារាំងអ្នកផ្សេងទៀត ដោយនិយាយថា៖ ការដែលពួកយើងដើរតាមណាពី ﷺ គឺដើម្បីគេចអំពីភ្លើងនេះឯង។ ពួកគេនៅតែជជែកគ្នាបែបនេះ រហូតដល់ភ្លើងបានរលត់ ហើយបុរសនោះក៏បានរសាយកំហឹង។ ពេលណាពី ﷺ លោកបានទទួលព័ត៌មាននេះ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើពួកគេចូលទៅក្នុងភ្លើងនោះ ពួកគេនឹងមិនអាចចេញពីវាបានឡើយ រហូតដល់ថ្ងៃបរលោក។ ការគោរពប្រតិបត្តិ(ចំពោះនរណាម្នាក់) គឺចំពោះតែប្រការល្អប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ណាពី ﷺ លោកចូលចិត្ដចាប់ផ្ដើមពីខាងស្ដាំ ទាំងចំពោះការពាក់ស្បែកជើង ការសិតសក់ ការជម្រះសម្អាត(យកវូហ្ទុ) និងក្នុងកិច្ចការទាំងអស់របស់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារបានឆ្អែតពីរពេលក្នុងមួយថ្ងៃឡើយ លើកលែងតែអាហារមួយពេលក្នុងចំណោមនោះ គឺផ្លែល្មើ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ខ្ញុំនឹងប្រគល់ទង់ជ័យនេះឱ្យទៅបុរសម្នាក់នៅថ្ងៃស្អែកដែលអល់ឡោះនឹងប្រទានជ័យជម្នះដោយស្នាដៃរបស់គាត់។ គាត់ស្រឡាញ់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ក៏ស្រឡាញ់គាត់ដែរ”។ គាត់បាននិយាយថា៖ នៅយប់នោះ មនុស្សម្នាបាននាំគ្នាជជែកគ្នាថា តើអ្នកណាដែលនឹងត្រូវគេផ្តល់ទង់ជ័យនោះឲ្យ។ លុះព្រឹកឡើង មនុស្សម្នាទាំងឡាយនាំគ្នាមករករ៉ស៊ូលុលឡោះ ﷺ ដោយពួកគេគ្រប់គ្នាសង្ឃឹមថា នឹងត្រូវគេផ្តល់ទង់ជ័យនោះឲ្យ។ ពេលនោះ លោកបានសួរថា៖ “តើ អាលី ពិន អាពីត៏ឡិប នៅឯណា”? មានគេឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ! គាត់ឈឺភ្នែក។ លោកក៏បានមានប្រសាសន៍ថា៖ “ចូរពួកអ្នកបញ្ជូនមនុស្សទៅកាន់គាត់(ហៅគាត់មក)”។ នៅពេលគេនាំគាត់មកដល់ រ៉ស៊ូលុលឡោះ ﷺ បានផ្លុំស្តោះភ្នែកគាត់ និងបានបួងសួងឲ្យគាត់។ ខណៈនោះ គាត់ក៏ជាភ្លាម ហាក់ដូចជាមិនបានឈឺអ្វីទាំងអស់។ បន្ទាប់មក លោកក៏បានផ្តល់ទង់ជ័យនោះឲ្យទៅគាត់។ ពេលនោះ អាលីបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំត្រូវប្រយុទ្ធនឹងពួកគេ រហូតដល់ពួកគេ(ក្លាយជាអ្នកឥស្លាម)ដូចពួកយើងដែរឬ? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកធ្វើដំណើរទៅមុខបន្តិចម្ដងៗ រហូតដល់ទឹកដីរបស់ពួកគេ។ បន្ទាប់មក ចូរអ្នកអំពាវនាវពួកគេទៅកាន់សាសនាអ៊ីស្លាម ហើយប្រាប់ពួកគេពីកាតព្វកិច្ចដែលពួកគេត្រូវបំពេញចំពោះអល់ឡោះជាម្ចាស់។ សូមស្បថនឹងអល់ឡោះ! ប្រសិនបើអល់ឡោះចង្អុលបង្ហាញបុរសណាម្នាក់(ឲ្យចូលអ៊ីស្លាម)តាមរយៈអ្នក គឺវាល្អប្រសើរសម្រាប់អ្នកជាងការដែលអ្នកមានសត្វអូដ្ឋពណ៌ក្រហមទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពូកសម្រាន្តរបស់រ៉ស៊ូលុលឡោះ ﷺ គឺធ្វើពីស្បែកសត្វ ហើយញាត់បំពេញដោយសរសៃធាងល្មើ។ ហើយនៅក្នុងសេចក្តីរាយការណ៍របស់មូស្លីមវិញ៖ ខ្នើយរបស់រ៉ស៊ូលុលឡោះ ﷺ ដែលលោកតែងផ្អែកខ្លួន គឺធ្វើពីស្បែកដែលត្រូវបានសម្លាប់រួច ហើយត្រូវបានញាត់បំពេញដោយសរសៃធាងល្មើ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ គឺជាមនុស្សដែលមានសីលធម៌ល្អជាងគេបំផុត។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម