Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

5 នៃ 839 កាត

លុបតម្រង
ឱណាពីរបស់អល់ឡោះ! តើលោកយល់យ៉ាងណា ប្រសិនបើមេដឹកនាំទាមទារសិទ្ធិរបស់គេអំពីពួកយើង ហើយហាមឃាត់ពួកយើងអំពីសិទ្ធិរបស់ពួកយើង តើលោកប្រើពួកយើងឲ្យធ្វើដូចមេ្ដច? ពេលនោះ លោកបានងាកចេញអំពីគាត់។ បន្ទាប់មក គាត់បានសួរលោកម្តងទៀត។ លោកបានងាកចេញអំពីគាត់។ បន្ទាប់មក គាត់បានសួរលោកម្តងទៀតជាទីពីរ ឬលើកទីបីទៀត រហូតដល់ អាល់អាស្ហអាស ពិន ក័យស៍ បានទាញគាត់(សាឡាម៉ះ)។ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកស្ដាប់បង្គាប់ និងគោរពតាម។ តាមពិត ពួកគេនឹងទទួលខុសត្រូវចំពោះអ្វីដែលពួកគេរ៉ាប់រង ហើយពួកអ្នកក៏នឹងទទួលខុសត្រូវចំពោះអ្វីដែលពួកអ្នកត្រូវរ៉ាប់រងដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ បានក្រោកឈរនៅចំពោះមុខពួកយើង ហើយលោកបានផ្តល់ដំបូន្មានដ៏មានអត្ថន័យមួយដល់ពួកយើងដែលធ្វើឲ្យចិត្តរបស់យើងញាប់ញ័រ ហើយស្រក់ទឹកភ្នែក។ ពេលនោះ មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! លោកផ្តល់ដំបូន្មានដល់ពួកយើងហាក់ដូចជាដំបូន្មានចុងក្រោយអញ្ចឹង។ ហេតុនេះ សូមផ្តល់ការណែនាំមកកាន់ពួកយើងមក។ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។ ចូរពួកអ្នកខាំវានឹងធេ្មញថ្គាម ហើយចូរប្រុងប្រយ័ត្នចំពោះប្រការទាំងឡាយដែលគេបង្កើតថ្មី(នៅក្នុងសាសនា) ព្រោះរាល់ប្រការដែលគេបង្កើតថ្មី(ប្រការពិតអះ) គឺសុទ្ធតែវងេ្វង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ជាការពិតណាស់ ជនណាក្នុងចំណោមពួកអ្នកដែលបានរស់នៅបន្ទាប់ពីខ្ញុំស្លាប់ទៅ នោះគេនឹងឃើញមានការខ្វែងគំនិតគ្នាជាច្រើន។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។ ចូរពួកអ្នកខាំវានឹងធេ្មញថ្គាម ហើយចូរប្រុងប្រយ័ត្នចំពោះប្រការទាំងឡាយដែលគេបង្កើតថ្មី(នៅក្នុងសាសនា) ព្រោះរាល់ប្រការដែលគេបង្កើតថ្មី(ប្រការពិតអះ) គឺសុទ្ធតែវងេ្វង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអាត់តៀរមីហ្ស៊ី
“សាសនា គឺជាការអប់រំទូន្មាន”។ ពួកយើងបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ដើម្បីអ្នកណាទៅ? លោកបានឆ្លើយថា៖ “ដើម្បីអល់ឡោះ ដើម្បីគម្ពីររបស់ទ្រង់ ដើម្បីអ្នកនាំសាររបស់ទ្រង់ ដើម្បីមេដឹកនាំអ៊ីស្លាម និងប្រជាពលរដ្ឋទូទៅ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជាការពិតណាស់ នឹងកើតមានឡើងនូវមេដឹកនាំជាច្រើនដែលភូតកុហក និងប្រព្រឹត្តអំពើអយុត្តិធម៌។ ដូចនេះ ជនណាដែលជឿជាក់ចំពោះការកុហករបស់ពួកគេ និងជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេនោះ ពិតប្រាកដណាស់ ជននោះពុំមែនជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ។ ហើយគេក៏មិនអាចជួបខ្ញុំនៅឯស្រះទឹកនោះដែរ។ ចំណែកឯជនណាដែលមិនជឿជាក់ចំពោះការកុហករបស់ពួកគេ និងមិនជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេទេនោះ ពិតប្រាកដណាស់ ជននោះជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏ជាក្រុមរបស់គេ ហើយគេនឹងបានជួបខ្ញុំនៅឯស្រះទឹក”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់