Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

18 នៃ 839 កាត

លុបតម្រង
“ជាការពិតណាស់ នឹងកើតមានឡើងនូវមេដឹកនាំជាច្រើនដែលភូតកុហក និងប្រព្រឹត្តអំពើអយុត្តិធម៌។ ដូចនេះ ជនណាដែលជឿជាក់ចំពោះការកុហករបស់ពួកគេ និងជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេនោះ ពិតប្រាកដណាស់ ជននោះពុំមែនជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ។ ហើយគេក៏មិនអាចជួបខ្ញុំនៅឯស្រះទឹកនោះដែរ។ ចំណែកឯជនណាដែលមិនជឿជាក់ចំពោះការកុហករបស់ពួកគេ និងមិនជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេទេនោះ ពិតប្រាកដណាស់ ជននោះជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏ជាក្រុមរបស់គេ ហើយគេនឹងបានជួបខ្ញុំនៅឯស្រះទឹក”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់
“ជនណាដែលចាកចេញពីការគោរពតាម(មេដឹកនាំ) និងចាកចេញពីសហគមន៍មូស្លីម រួចមករូបគេបានស្លាប់ គឺរូបគេស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)។ ហើយជនណាដែលប្រយុទ្ធក្រោមផ្ទាំងបដាខ្វាក់ ដែលកើតឡើងដោយសារក្រុមជ្រុលនិយម អំពាវនាវឱ្យប្រយុទ្ធ ឬដើម្បីគាំទ្រក្រុមជ្រុលនិយម រួចជននោះត្រូវបានគេសម្លាប់ គឺរូបគេស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជា។ ហើយជនណាដែលចេញបះបោរប្រឆាំងនឹងប្រជាជាតិរបស់ខ្ញុំដោយរូបគេសម្លាប់ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់ ហើយរូបគេមិនគេចពីអ្នកមានជំនឿក្នុងចំណោមពួកគេ និងមិនអនុវត្តតាមកិច្ចព្រមព្រៀងចំពោះអ្នកដែលមានកិច្ចព្រមព្រៀង គឺរូបគេមិនមែនជាក្រុមរបស់ខ្ញុំនោះទេ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម