Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

5 នៃ 839 កាត

លុបតម្រង
“ពិតប្រាកដណាស់ នៅពេលដែលមនុស្សបានឃើញអ្នកប្រព្រឹត្តអយុត្តិធម៌ តែមិនបានទាញដៃគេចេញពីទង្វើនោះទេនោះ បញ្ជាក់ថា អល់ឡោះជិតដាក់ទណ្ឌកម្មលើពួកគេទាំងអស់គ្នាហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
“បុគ្គលណាហើយក្នុងចំណោមពួកអ្នកបានឃើញប្រការអាក្រក់ ចូរឲ្យគេកែប្រែវាដោយដៃរបស់ខ្លួន។ តែបើគ្មានលទ្ធភាពទេ ចូរឲ្យគេកែប្រែវាដោយអណ្តាតរបស់ខ្លួន។ បើនៅតែគ្មានលទ្ធភាពទៀត ត្រូវកែប្រែវាដោយចិត្តរបស់ខ្លួន តែការធ្វើដូចេ្នះ វាជាកម្រិតខ្សោយបំផុតនៃជំនឿ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរកុំឲ្យការខ្លាចមនុស្សលោករារាំងអ្នកណាម្នាក់នៃពួកអ្នកមិនឲ្យនិយាយការពិតនៅពេលដែលរូបគេបានឃើញ ឬបានដឹង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ការប្រៀបធៀបអ្នកដែលរក្សានូវព្រំដែនច្បាប់របស់អល់ឡោះ និងអ្នកដែលល្មើសនឹងព្រំដែនទាំងនោះ គឺដូចជាក្រុមមួយដែលចាប់ឆ្នោតដើម្បីជិះលើសំពៅមួយ។ អ្នកខ្លះបានទទួលកន្លែងនៅជាន់លើ និងអ្នកខ្លះទៀតនៅជាន់ក្រោម។ អ្នកដែលនៅជាន់ក្រោម នៅពេលពួកគេត្រូវការដងទឹក គឺពួកគេត្រូវឆ្លងកាត់អ្នកដែលនៅខាងលើពួកគេ។ ពេលនោះ ពួកគេក៏និយាយថា៖ ប្រសិនបើយើងចោះរន្ធនៅផ្នែករបស់ពួកយើងដើម្បីកុំឲ្យរំខានដល់អ្នកនៅខាងលើពួកយើង(វាជាការប្រសើរ)។ ដូចនេះ ប្រសិនបើអ្នកនៅខាងលើបណ្តោយឱ្យពួកគេធ្វើតាមបំណង នោះពួកគេនឹងអន្តរាយទាំងអស់គ្នា។ តែប្រសិនបើពួកគេឃាត់ដៃ(រារាំង)អ្នកទាំងនោះ នោះពួកគេនឹងរួចផុត(ពីគ្រោះថ្នាក់)ទាំងអស់គ្នា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ជាការពិតណាស់ នឹងកើតមានឡើងនូវមេដឹកនាំជាច្រើនដែលភូតកុហក និងប្រព្រឹត្តអំពើអយុត្តិធម៌។ ដូចនេះ ជនណាដែលជឿជាក់ចំពោះការកុហករបស់ពួកគេ និងជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេនោះ ពិតប្រាកដណាស់ ជននោះពុំមែនជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ។ ហើយគេក៏មិនអាចជួបខ្ញុំនៅឯស្រះទឹកនោះដែរ។ ចំណែកឯជនណាដែលមិនជឿជាក់ចំពោះការកុហករបស់ពួកគេ និងមិនជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេទេនោះ ពិតប្រាកដណាស់ ជននោះជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏ជាក្រុមរបស់គេ ហើយគេនឹងបានជួបខ្ញុំនៅឯស្រះទឹក”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់