Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

15 នៃ 839 កាត

លុបតម្រង
“បុគ្គលណាធានាចំពោះខ្ញុំថែរក្សាអវយវៈដែលនៅចន្លោះពុកមាត់និងពុកចង្ការបស់គេ(អណ្តាត) និងអវយវៈដែលនៅចន្លោះជើងទាំងពីររបស់គេ(ប្រដាប់ភេទ) ខ្ញុំនឹងធានាឲ្យជននោះនូវឋានសួគ៌”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“(នៅថ្ងៃបរលោក)គេនាំយកសេចក្តីស្លាប់មកដែលវាមានរូបរាងប្រៀបដូចជាសត្វចៀមដែលមានពណ៌សលាយខ្មៅ។ នៅពេលនោះ មានគេប្រកាសថា៖ ឱអ្នកឋានសួគ៌។ ពេលនោះ អ្នកឋានសួគ៌ក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ក្រោយមក មានគេប្រកាសទៀតថា៖ ឱអ្នកឋាននរក។ ពេលនោះ អ្នកឋាននរកក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ពេលនោះ សេចក្តីស្លាប់ក៏ត្រូវបានគេសំឡេះ។ ក្រោយមក គេក៏ប្រកាសទៀតថា៖ ឱអ្នកឋានសួគ៌! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ ឱអ្នកឋាននរក! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ បន្ទាប់ រ៉ស៊ូលុលឡោះបានសូត្រថា៖ “ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេនូវថ្ងៃសោកស្ដាយ(ថ្ងៃបរលោក) នៅពេលដែលការកាត់ក្ដីត្រូវបានគេសមេ្រច ខណៈដែលពួកគេស្ថិតក្នុងភាពព្រងើយកន្ដើយ”។ (ម៉ារយ៉ាំ៖៣៩)។ ពួកដែលស្ថិតក្នុងភាពព្រងើយកន្តើយទាំងនោះ គឺពួកដែលរស់នៅដើម្បីតែលោកិយ។ “ហើយពួកគេគ្មានជំនឿឡើយ”។ (ម៉ារយ៉ាំ៖៣៩)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គេបានបង្ហាញឲ្យខ្ញុំឃើញឋានសួគ៌ និងឋាននរក។ ខ្ញុំមិនធ្លាប់ឃើញប្រការល្អ និងប្រការអាក្រក់ដូចថ្ងៃនេះឡើយ។ ប្រសិនបើពួកអ្នកដឹងនូវអ្វីដែលខ្ញុំបានដឹង ពួកអ្នកប្រាកដជាសើចតិច ហើយយំច្រើនជាមិនខាន”។ គាត់បាននិយាយថា៖ គ្មានថ្ងៃណាមួយដែលបណ្ដាសហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ ជួបប្រទះនូវទុក្ខព្រួយជាងថ្ងៃនោះឡើយ។ គាត់បាននិយាយទៀតថា៖ ពួកគេបានគ្របមុខ យំខ្សឹកខ្សួល។ គាត់បានបន្តថា៖ ពេលនោះ អ៊ូមើរបានក្រោកឈរ ហើយនិយាយថា៖ ពួកយើងពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា និងមូហាំម៉ាត់ជាណាពី។ អាណាសបាននិយាយទៀតថា៖ នៅពេលនោះ បុរសម្នាក់នោះបានក្រោកឈរ ហើយសួរថា៖ តើឪពុកខ្ញុំជានរណា? រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “ឪពុករបស់អ្នក ឈ្មោះនេះ”។ ពេលនោះ គេបានបញ្ចុះអាយ៉ាត់៖ ﴿يَا أَيُّهَا الَّذِينَ آمَنُوا لَا تَسْأَلُوا عَنْ أَشْيَاءَ إِنْ تُبْدَ لَكُمْ تَسُؤْكُمْ ﴾ [سورة المائدة(101)] (ឱបណ្ដាអ្នកមានជំនឿ! ចូរពួកអ្នកកុំសួរដេញដោលពីប្រការនោះឱ្យសោះ(អ្វីដែលគេមិនបានបង្គាប់នៅក្នុងសាសនា) ព្រោះបើសិនជាប្រការនោះត្រូវលាតត្រដាងចំពោះពួកអ្នក គឺវានឹងធ្វើឱ្យពួកអ្នកមានផលអាក្រក់ជាមិនខាន)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានរៀបចំសម្រាប់ខ្ញុំបម្រើរបស់យើងនូវអ្វីដែលភ្នែកមិនធ្លាប់បានឃើញ ត្រចៀកមិនធ្លាប់បានឮ ហើយក៏ចិត្ដមនុស្សក៏មិនធ្លាប់គិតដល់"។ អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ប្រសិនបើអ្នកចង់ ចូរអ្នកសូត្រចុះ៖ “فَلاَ تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ” (ហើយគ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេនៃភាពសប្បាយរីករាយនោះឡើយ)។ [អាស្សាជើហ្ទះ៖១៧]
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ ដើមឈើមួយដើមនៅក្នុងឋានសួគ៌ អ្នកដំណើរជិះសេះដែលលឿនបំផុតចំណាយពេលមួយរយឆ្នាំក៏មិនទាន់ផុតដើមឈើនោះផង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ជាខ្ញុំបម្រើនិងជាអ្នកនាំសាររបស់ទ្រង់ ហើយអ៊ីសាជាខ្ញុំបម្រើនិងអ្នកនាំសាររបស់អល់ឡោះ និងជាពាក្យពេចន៍របស់ទ្រង់ដែលទ្រង់បានបញ្ជូនទៅកាន់ម៉ារយ៉ាំ ព្រមទាំងជាវិញ្ញាណមួយពីទ្រង់ ហើយពិតណាស់ ឋានសួគ៌មានពិត និងឋាននរកមានពិត នោះអល់ឡោះជាម្ចាស់នឹងបញ្ចូលជននោះទៅក្នុងឋានសួគ៌ទៅតាមទង្វើដែលគេបានសាង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅថ្ងៃបររលោក គេនាំបុរសម្នាក់មក ហើយបោះទម្លាក់ទៅក្នុងឋាននរក។ ពេលនោះ ពោះវៀនរបស់បុរសនោះបានធ្លាយចេញក្រៅ ហើយគេបានដើរជុំវិញពោះវៀនរបស់ខ្លួនដូចជាសត្វលាដែលបង្វិលត្បាល់កិន។ ពេលនោះ អ្នកឋាននរកបានប្រមូលផ្តុំគ្នាជុំវិញបុរសនោះ ហើយសួរថា៖ នែអ្នក! តើមានអ្វីកើតឡើងចំពោះអ្នក? តើអ្នកមិនធ្លាប់បានប្រើគេឲ្យធ្វើអំពើល្អ និងហាមឃាត់គេពីអំពើអាក្រក់ទេឬ? បុរសនោះបានឆ្លើយថា៖ ពិតមែនហើយ ខ្ញុំពិតជាបានប្រើគេឲ្យធ្វើអំពើល្អមែន តែខ្ញុំមិនធ្វើវាឡើយ។ ហើយខ្ញុំក៏បានហាមឃាត់គេពីអំពើអាក្រក់ពិតមែន តែខ្ញុំបែរជាធ្វើវាទៅវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម