Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

3 នៃ 839 កាត

លុបតម្រង
នាយប់មួយដែលមានភ្លៀងធ្លាក់ និងងងឹតខ្លាំង ពួកយើងបានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ ដើម្បីឲ្យលោក(ធ្វើជាអ៊ីម៉ាំ)ដឹកនាំពួកយើងសឡាត។ គាត់បានបន្តថា៖ ពេលនោះ ខ្ញុំក៏ទៅទាន់លោក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “ចូរអ្នកសូត្រ”។ ពេលនោះ ខ្ញុំក៏សួរថា៖ តើខ្ញុំត្រូវសូត្រអ្វី? លោកបានមានប្រសាសន៍ថា៖ “قُلْ هُوَ اللهُ أَحَدٌ” និង អាល់មូអាវវីហ្សាតាន នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង។ វានឹងការពារអ្នកពីគ្រប់អ្វីៗទាំងអស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“ជនណាសូត្រថា៖ بِسْمِ اللهِ الَّذِي لا يَضُرُّ مَعَ اسْمِهِ شَيْءٌ في الأرْضِ وَلا في السَّمَاءِ وَهُوَ السَّمِيعُ العَلِيمُ (ក្នុងនាមអល់ឡោះដែលគ្មានអ្វីអាចបង្កគ្រោះថ្នាក់នឹងនាមរបស់ទ្រង់ឡើយទាំងនៅលើផែនដី និងនៅលើមេឃ។ ហើយទ្រង់មហាឮ មហាដឹងបំផុត) ចំនួនបីដង នោះគេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលព្រឹក។ ហើយជនណាដែលសូត្រវានៅពេលព្រឹកចំនួនបីដង គេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលល្ងាច”។ គាត់បាននិយាយថា៖ អាហ្ពាន ពិន អ៊ូស្មាន رضي الله عنه បានកើតជំងឺស្ពឹកដៃជើង។ ខណៈនោះ បុរសម្នាក់ដែលបានឮហាទីស្ហនេះពីគាត់បានសម្លឹងមើលទៅកាន់គាត់ដោយភាពងឿងឆ្ងល់។ ពេលនោះ គាត់ក៏បាននិយាយទៅកាន់បុរសនោះថា៖ ហេតុអ្វីបានជាអ្នកមើលមកខ្ញុំ? សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនបានកុហកបំផ្លើសលើអ៊ូស្មានឡើយ ហើយអ៊ូស្មានក៏មិនបានកុហកបំផ្លើសលើណាពី ﷺ នោះដែរ។ ប៉ុន្តែនៅថ្ងៃដែលខ្ញុំបានជួបរឿងនេះ គឺខ្ញុំបានខឹង ហើយក៏ភ្លេចសូត្រទូអានេះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
ពិតណាស់ លោកតែងសូត្រនៅពេលព្រឹកថា៖ اللهُمَّ بِكَ أَصْبَحْنَا، وَبِكَ أَمْسَيْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ (ឱអល់ឡោះជាម្ចាស់! ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលព្រឹកនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលល្ងាចនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំបានរស់ ដោយសារទ្រង់ហើយដែលយើងខ្ញុំនឹងស្លាប់ និងទៅកាន់ទ្រង់ហើយដែលយើងខ្ញុំត្រូវរស់ឡើងវិញ)។ ហើយនៅពេលល្ងាច លោកសូត្រថា៖ بِكَ أَمْسَيْنَا، وَبِكَ أَصْبَحْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ (ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលល្ងាចនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំបានរស់រាន ដោយសារទ្រង់ហើយដែលយើងខ្ញុំនឹងស្លាប់ និងទៅកាន់ទ្រង់ហើយដែលយើងខ្ញុំត្រូវរស់ឡើងវិញ)។ ហើយពេលខ្លះទៀត លោកសូត្រថា៖ “وَإِلَيْكَ الْمَصِيرُ” (និងទៅកាន់ទ្រង់ហើយដែលជាកន្លែងវិលត្រឡប់)”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអ៊ិពនូម៉ាហ្ជះ