Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

25 នៃ 839 កាត

លុបតម្រង
ណាពី ﷺ លោកបានដើរកាត់ផ្នូរពីរ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ គេទាំងពីរពិតជាកំពុងត្រូវបានគេដាក់ទណ្ឌកម្ម ហើយគេទាំងពីរមិនមែនត្រូវគេដាក់ទណ្ឌកម្មដោយសារតែរឿងធំដុំអ្វីឡើយ។ ម្នាក់ក្នុងចំណោមគេទាំងពីរ គឺមិនបានការពារខ្លួនពេលបត់ជើងតូច។ ចំណែកឯម្នាក់ទៀត គឺតែងដើរនិយាយចាក់រុកគេ”។ ក្រោយមក លោកបានយកធាងល្មើស្រស់មួយ រួចពុះវាជាពីរ ហើយដោតនៅលើផ្នូរនីមួយៗ។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ហេតុអ្វីបានជាលោកធ្វើបែបនេះ? លោកឆ្លើយថា៖ “សង្ឃឹមថា គេនឹងបន្ធូរបន្ថយទណ្ឌកម្មដល់ពួកគេទាំងពីរ ដរាបណាធាងល្មើទាំងពីរនេះមិនទាន់ស្ងួត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ ស្ហៃតនវាពិតជាអស់សង្ឃឹមក្នុងការឲ្យអ្នកសឡាតគោរពសក្ការៈទៅចំពោះវានៅក្នុងឧបទ្វីបអារ៉ាប់ ប៉ុន្ដែវាមិនអស់សង្ឃឹមចំពោះការបំបែកបំបាក់រវាងពួកគេនោះទេ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ប្រមូលផ្តុំអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយនៅថ្ងៃបរលោក គេបានលើកទង់មួយសម្រាប់អ្នកដែលក្បត់គ្រប់រូប ហើយមានគេនិយាយថា៖ នេះគឺជាភាពក្បត់របស់បុគ្គលឈ្មោះនេះ កូនរបស់បុគ្គលឈ្មោះនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ប្រសិនបើកូនចៅអាហ្ទាំមានទ្រព្យសម្បត្តិពេញជ្រលងភ្នំពីរ គេប្រាកដជាចង់បានពេញជ្រលងភ្នំបី។ ហើយគ្មានអ្វីអាចបំពេញពោះកូនចៅអាហ្ទាំបានឡើយ លើកលែងតែដីប៉ុណ្ណោះ។ ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសចំពោះជនណាដែលបានសារភាពកំហុស”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណានិយាយនូវដំណឹងអ្វីមួយអំពីខ្ញុំដែលខ្លួនយល់ថា វាជាការភូតកុហក ពិតណាស់ រូបគេគឺជាអ្នកភូតកុហកម្នាក់ក្នុងចំណោមអ្នកភូតកុហកទាំងឡាយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម នៅក្នុងអារម្ភកថារបស់គាត់
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់ពីកោរសក់ផ្នែកខ្លះ ហើយទុកមួយផ្នែកទៀតលើក្បាល។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ មនុស្សដែលអល់ឡោះទ្រង់ក្រោធខឹងជាងគេ គឺអ្នកដែលរឹងរូស ចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ អ្នកដែលតែងដាក់បណ្តាសាគេមិនអាចក្លាយជាសាក្សី ហើយក៏មិនអាចធ្វើជាអ្នកជួយអន្តរាគមន៍បានដែរនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម