عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
បង្ហាញប្រភពដែលនៅសល់
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (23)
គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ”។ ហើយគេបានសួរលោកអំពីប្រការដែលនាំឲ្យមនុស្សចូលឋាននរកច្រើនជាងគេ។ លោកឆ្លើយថា៖ “គឺមាត់ និងប្រដាប់ភេទ”។
ហាទីស្ហហាសាន់ សហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“គ្មានក្រុមមនុស្សណាមួយដែលអង្គុយនៅកន្លែងជួបជុំមួយដោយមិនរំឭកទៅចំពោះអល់ឡោះនៅទីនោះ និងមិនសឡាវ៉ាតលើណាពីរបស់ពួកគេ លើកលែងតែវានឹងក្លាយជាភាពសោកសៅសម្រាប់ពួកគេ។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអភ័យទោសឱ្យពួកគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉"
“ជនកំណាញ់ គឺជនដែលមានគេរំលឹកពីខ្ញុំនៅចំពោះមុខខ្លួន ប៉ុន្ដែគេមិនសឡាវ៉ាតមកចំពោះខ្ញុំ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់
“ជាការពិតណាស់ ផ្នូរគឺជាកន្លែងស្នាក់អាស្រ័យដំបូងគេបង្អស់ក្នុងចំណោមកន្លែងស្នាក់អាស្រ័យនៃជីវិតបរលោក។ ដូចនេះ ប្រសិនបើគេរួចផុតពីវា អ្វីដែលនៅខាងមុខ គឺកាន់តែងាយស្រួលជាងនេះ។ តែប្រសិនបើគេមិនអាចរួចផុតពីវាទេនោះ អ្វីដែលនៅខាងមុខ គឺកាន់តែពិបាកជាងនេះទៅទៀត”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“អល់ឡោះជាម្ចាស់ទ្រង់លើកយកផ្លូវត្រង់មួយធ្វើជាឧទាហរណ៍។ នៅអមសងខាងផ្លូវនេះ គឺមានជញ្ជាំង ហើយមានទ្វារដែលបើកចំហជាច្រើន។ ហើយនៅពីលើទ្វារទាំងនោះមានវាំងនព្យួរចុះ។ចំណែកឯនៅខាងមុខច្រកចូលផ្លូវនេះ មានមនុស្សម្នាក់ប្រកាសហៅថា៖ ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកចូលមកក្នុងផ្លូវនេះឱ្យត្រង់ទាំងអស់គ្នា ហើយកុំងាកចេញពីផ្លូវនោះឡើយ។ ទន្ទឹមនឹងនោះ មានមនុស្សម្នាក់ទៀតដែលប្រកាសហៅពីលើផ្លូវនោះមក ប្រសិនបើមានគេចង់បើកទ្វារទាំងនោះ អ្នកប្រកាសនោះនឹងនិយាយថា៖ អន្តរាយហើយអ្នក! ចូរអ្នកកុំបើកវាឱ្យសោះ ព្រោះថាប្រសិនបើអ្នកបើក នោះអ្នកនឹងចូលទៅមិនខាន។ ផ្លូវនោះ គឺជាសាសនាឥស្លាម ហើយជញ្ជាំងនៅសងខាងផ្លូវ គឺជាព្រំដែនច្បាប់របស់អល់ឡោះ។ ចំណែកឯទ្វារដែលបើកចំហរទាំងនោះ គឺជាបម្រាមនានារបស់អល់ឡោះ។ មនុស្សម្នាក់ដែលចាំប្រកាសហៅនៅខាងមុខច្រកចូលផ្លូវនោះ គឺជាគម្ពីររបស់អល់ឡោះ ហើយអ្នកដែលប្រកាសពីលើផ្លូវ គឺជាអ្នកទូន្មានពីអល់ឡោះដែលមាននៅក្នុងដួងចិត្តជនមូស្លីមគ្រប់រូប”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រថា៖
يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ
(ឱអ្នកដែលបង្វែរបេះដូង! សូមទ្រង់មេត្តាធ្វើឱ្យដួងចិត្តរបស់នៅនឹងនរខ្ញុំលើសាសនារបស់ទ្រង់ផង)"។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងមានជំនឿលើលោក និងអ្វីដែលលោកបាននាំមកហើយ តើលោកនៅតែព្រួយបារម្ភចំពោះពួកយើងទៀតឬ? លោកបានឆ្លើយថា៖ “បាទ។ ជាការពិតណាស់ ដួងចិត្តទាំងឡាយស្ថិតនៅចន្លោះម្រាមពីរនៃម្រាមទាំងឡាយរបស់អល់ឡោះជាម្ចាស់ដោយទ្រង់បង្វិលវាតាមដែលទ្រង់មានចេតនា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ចូរអ្នកសូត្រថា៖
" اللَّهُمَّ اكْفِني بِحَلاَلِكَ عَنْ حَرَامِكَ ، وَأغْنِنِي بِفَضْلِكَ عَمَّنْ سِواكَ "
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងប្រការដែលទ្រង់អនុញ្ញាតដោយមិនត្រូវការប្រការដែលទ្រង់បានហាមឃាត់ ហើយសូមមេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងភាពសប្បុរសរបស់ទ្រង់ដោយមិនត្រូវការពីអ្នកផេ្សងក្រៅអំពីទ្រង់ផង)។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបង្រៀនខ្ញុំពីអ្វីមួយដើម្បីឲ្យខ្ញុំសុំទៅចំពោះអល់ឡោះជាម្ចាស់។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសុំពីអល់ឡោះនូវភាពសុខសាន្ត”។ ជាច្រើនថ្ងៃក្រោយមក ខ្ញុំបានទៅជួបលោកម្ដងទៀត ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបង្រៀនខ្ញុំពីអ្វីមួយដើម្បីឲ្យខ្ញុំសុំទៅចំពោះអល់ឡោះជាម្ចាស់។ ពេលនោះ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ឱអាប់ហ្ពាស! ឱឪពុកមារបស់រ៉ស៊ូលុលឡោះ! ចូរអ្នកសុំពីអល់ឡោះនូវភាពសុខសាន្ត ទាំងក្នុងលោកិយ និងថ្ងៃបរលោក”។
ហាទីស្ហសហេសដោយផ្អែកលើហាទីស្ហផ្សេងទៀត រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់