Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

32 នៃ 839 កាត

លុបតម្រង
“សុបិនល្អ គឺមកពីអល់ឡោះ។ ចំណែកឯសុបិនអាក្រក់ គឺមកពីស្ហៃតន។ ហេតុនេះ ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកឃើញសុបិនអាក្រក់ដែលធ្វើឱ្យគេខ្លាច ចូរឲ្យគេព្រួសទឹកមាត់តិចៗទៅខាងឆ្វេង និងចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់វា។ ពិតណាស់ វាមិនបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“មិនអនុញ្ញាតឲ្យស្ត្រីមូស្លីមធ្វើដំណើរក្នុងរយៈចម្ងាយដើរមួយយប់ដោយគ្មានបុរសដែលជាម៉ះរ៉មរបស់នាងទៅជាមួយឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ការស្បថធ្វើឱ្យទំនិញលក់ដាច់ ប៉ុន្តែធ្វើឲ្យប្រាក់ចំណេញគ្មានពរជ័យ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកកុំចូលក្នុងលំនៅឋានទាំងឡាយរបស់ពួកដែលបំពានលើខ្លួនឯង លើកលែងតែពួកអ្នកយំ ព្រោះខ្លាចក្រែងពួកអ្នកទទួលរង(នូវទណ្ឌកម្ម)ដូចអ្វីដែលពួកគេបានទទួលរង”។ បន្ទាប់មក លោកបានដេញសត្វឲ្យដើរលឿន រហូតដល់បានឆ្លងផុតទីនោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលស្លៀកពាក់សូត្រក្នុងលោកិយនេះ គេនឹងមិនបានស្លៀកពាក់វាឡើយនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ មានបុរសអារ៉ាប់ជនបទម្នាក់បានមកជួបណាពី ﷺ ហើយនិយាយថា៖ សូមលោកបង្ហាញខ្ញុំពីទង្វើមួយដែលប្រសិនបើខ្ញុំធ្វើវា នោះខ្ញុំនឹងបានចូលឋានសួគ៌។ លោកបានមានប្រសាសន៍ថា៖ “អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះដោយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ហើយត្រូវប្រតិបត្តិសឡាតដែលជាកាតព្វកិច្ច ត្រូវបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច និងត្រូវបួសក្នុងខែរ៉ម៉ាហ្ទន”។ បុរសនោះបាននិយាយថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ខ្ញុំនឹងមិនបន្ថែមលើសពីនេះទេ។ នៅពេលដែលបុរសនោះចេញទៅ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលចង់មើលទៅកាន់បុរសម្នាក់ក្នុងចំណោមអ្នកឋានសួគ៌ ចូរឱ្យគេមើលទៅកាន់បុរសនេះចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកកុំផ្ដើមឲ្យសាឡាមទៅចំពោះពួកយូដា និងពួកគ្រឹស្ទានមុន។ ប្រសិនបើពួកអ្នកបានជួបនរណាម្នាក់ក្នុងចំណោមពួកគេនៅតាមផ្លូវ ចូរពួកអ្នករុញគេឲ្យទៅកាន់ផ្នែកចង្អៀតនៃផ្លូវ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរកុំឲ្យនរណាម្នាក់នៃចំណោមពួកអ្នកកាន់លិង្គរបស់ខ្លួននឹងដៃស្តាំពេលបត់ជើងតូច និងមិនត្រូវសម្អាតក្រោយពីបត់ជើងរួចដោយដៃស្តាំ ហើយក៏មិនត្រូវដកដង្ហើមក្នុងសម្ភាៈដាក់ទឹកដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម