Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

13 នៃ 839 កាត

លុបតម្រង
“ចូរពួកអ្នកស្លៀកសម្លៀកបំពាក់ពណ៌ស ព្រោះវាជាសម្លៀកបំពាក់ដ៏ល្អបំផុតរបស់ពួកអ្នក។ ហើយចូរយកវារុំសពអ្នកស្លាប់នៃពួកអ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“សារុង(ឬខោ)របស់អ្នកអ៊ីស្លាម គឺត្រឹមពាក់កណ្ដាលស្មងជើង។ ហើយគ្មានបញ្ហាឡើយ(គ្មានទោសពៃរ៍ឡើយ)ចំពោះការស្លៀកត្រឹមពាក់កណ្តាលកំភួនជើងនិងភ្នែកគោល។ ចំណែកអ្វីដែលហៀរក្រោមភ្នែកគោល គឺស្ថិតក្នុងឋាននរក។ ជនណាដើរបង្អូសសារុង(ឬខោ)ដោយភាពក្រអឺតក្រទមនោះ អល់ឡោះជាម្ចាស់នឹងមិនមើលទៅកាន់គេឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ជនណាដែលសិក្សាចំណេះដឹងណាមួយក្នុងចំណោមចំណេះដឹងដែលគេសិក្សាវាដើម្បីស្វែងរកការពេញចិត្ដពីអល់ឡោះ ប៉ុន្ដែរូបគេបែរជាសិក្សាវាដោយគ្មានបំណងអ្វីក្រៅពីចង់បានទ្រព្យសម្បត្ដិលោកិយទៅវិញនោះ រូបគេនឹងមិនបានធំក្លិនឋានសួគ៌ឡើយនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកបានអៀកទីកាហ្វក្នុងម៉ាស្ជិត។ ពេលនោះ លោកបានឮពួកគេសូត្រឮៗ។ លោកក៏បានបើកវាំងនន ហើយមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ពួកអ្នករាល់គ្នាកំពុងតែសន្ទនាជាមួយនឹងព្រះជាម្ចាស់របស់ខ្លួន។ ហេតុនេះ ចូរពួកអ្នកកុំធ្វើឲ្យប៉ះពាល់(រំខាន)ដល់គ្នា និងកុំលើកសំឡេងលើគ្នាទៅវិញទៅមកនៅក្នុងការសូត្រ” ឬលោកមានប្រសាសន៍ថា៖ “នៅក្នុងការសឡាត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ
“នៅពេលដែលបុរសម្នាក់ស្រលាញ់បងប្អូនរបស់ខ្លួន ចូរឲ្យគាត់ប្រាប់អ្នកដែលគាត់ស្រលាញ់នោះថា គាត់ពិតជាស្រលាញ់រូបគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់