Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

73 នៃ 839 កាត

លុបតម្រង
“មិនមែនជាអ្នកមានជំនឿឡើយ អ្នកដែលចូលចិត្តបន្តុះបង្អាប់គេ ចូលចិត្តដាក់បណ្ដាសាគេ និយាយពាក្យសម្ដីអាក្រក់ និងអសីលធម៌នោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
“គ្មានជំនឿពេញលេញទេអ្នកដែលគ្មានភាពទៀងត្រង់ ហើយក៏មិនទាន់មានសាសនាពេញលេញនោះដែរចំពោះអ្នកដែលមិនប្រកាន់ខ្ជាប់កិច្ចសន្យា”។
ហាទីស្ហហាសាន់ដោយផ្អែកលើហាទីស្ហផ្សេងទៀត រាយការណ៍ដោយ អះម៉ាត់
“ពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលជាទីស្រលាញ់មកចំពោះខ្ញុំជាងគេនៃពួកអ្នក និងមានឋានៈជិតមកចំពោះខ្ញុំជាងគេក្នុងចំណោមពួកអ្នកនៅថ្ងៃបរលោក គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយពិតណាស់ អ្នកដែលជាទីសម្អប់មកចំពោះខ្ញុំជាងគេនៃពួកអ្នក ហើយឃ្លាតឆ្ងាយអំពីខ្ញុំជាងគេនៃពួកអ្នកនៅថ្ងៃបរលោកគឺ ពួកអាសសើរសារូន(ពួកដែលនិយាយច្រើនឥតប្រយោជន៍) ពួកអាល់មូតាស្ហាត់ទីគូន(ពួកដែលអួតកេ្អងក្អាង) និងពួកអាល់មូតាហ្វៃហ៊ីគូន”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងបានដឹងហើយអំពីពួកអាសសើរសារូន និងពួកអាល់មូតាស្ហាត់ទីគូន។ ចុះចំណែកពួកអាល់មូតាហ្វៃហ៊ីគូន វិញ? លោកបានឆ្លើយថា៖ “គឺពួកដែលក្រអឺតក្រទម”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
ណាពី ﷺ មិនមែនជាមនុស្សអសីលធម៌នោះឡើយ ហើយក៏មិនធ្វើនូវទង្វើអសីលធម៌នោះដែរ។ ហើយលោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឱអាអ៊ីស្ហះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ ទ្រង់ស្រលាញ់ភាពទន់ភ្លន់។ ហើយទ្រង់ផ្ដល់ឲ្យអ្នកដែលមានភាពទន់ភ្លន់នូវអ្វីដែលទ្រង់មិនផ្ដល់ដល់អ្នកហិង្សា និងអ្នកផេ្សងទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកជៀសវាងនូវប្រាំពីរប្រការដែលនាំឲ្យអន្ដរាយ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើប្រការទាំងនោះមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ការប្រើមន្ដអាគម ការសម្លាប់ជីវិតដែលអល់ឡោះហាមឃាត់ លើកលែងតែដោយស្របច្បាប់ ការស៊ីប្រាក់ការ ការស៊ីទ្រព្យកេ្មងកំព្រា ការរត់ចោលសមរភូមិក្នុងពេលជួបសត្រូវ និងការចោទប្រកាន់ស្ដ្រីមានជំនឿដែលស្អាតស្អំ បរិសុទ្ធ ថាប្រព្រឹត្តអំពើហ្ស៊ីណា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញឡើយ លុះត្រាតែរូបគេស្រលាញ់ចង់បានល្អសម្រាប់បងប្អូនរបស់ខ្លួនដូចអ្វីដែលគេចង់បានសម្រាប់ខ្លួនឯង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ អ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ទាំងឡាយ នៅចំពោះមុខអល់ឡោះជាម្ចាស់ គឺស្ថិតនៅលើវេទិកាដែលធ្វើអំពីពន្លឺ ស្ថិតនៅផ្នែកខាងស្តាំនៃម្ចាស់ដ៏មហាសប្បុរស ហើយព្រះហត្ថទាំងទ្វេរបស់ទ្រង់ គឺខាងស្តាំ គឺអ្នកដែលប្រកាន់នូវភាពយុត្ដិធម៌នៅក្នុងការកាត់ក្ដីរបស់ខ្លួន នៅក្នុងក្រុមគ្រួសាររបស់ខ្លួន និងអ្វីដែលខ្លួនគ្រប់គ្រង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម