Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

68 នៃ 839 កាត

លុបតម្រង
“ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោនដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាងលើបុគ្គលម្នាក់ទៀត និងកុំឲ្យបុគ្គលម្នាក់បំពានលើបុគ្គលម្នាក់ទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។ ចូរពួកអ្នកមានក្តីមេត្តាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះពួកអ្នកវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“សូមអល់ឡោះជាម្ចាស់ទ្រង់មានក្តីមេត្តាករុណាដល់បុរសម្នាក់ដែលមានការអធ្យាស្រ័យនៅពេលលក់ នៅពេលទិញ និងនៅពេលទារបំណុល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់អាល់អាសាច់ អាសាច់ អាប់ទុលក័យស៍ ថា៖ “ពិតប្រាកដណាស់ នៅក្នុងខ្លួនរបស់អ្នកមានលក្ខណៈពីរយ៉ាងដែលអល់ឡោះស្រលាញ់ គឺការចេះត្រិះរិះ និងភាពខ្ជាប់ខ្ជួន”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
មានបុរសម្នាក់បានទៅជួបណាពី ﷺ ហើយបាននិយាយថា៖ សត្វជំនិះរបស់ខ្ញុំបានងាប់ទៅហើយ ហេតុនេះ សូមលោកដឹកខ្ញុំផង។ រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “ខ្ញុំគ្មានអ្វី(សម្រាប់ដឹកអ្នក)ឡើយ”។ ពេលនោះ មានបុរសម្នាក់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំនឹងបង្ហាញបុរសនោះទៅកាន់អ្នកដែលអាចដឹកគាត់បាន។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលចង្អុលបង្ហាញ(អ្នកដទៃ)លើប្រការល្អ គឺគេនឹងទទួលបានផលបុណ្យដូចអ្នកដែលបានធ្វើទង្វើនោះដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជាការពិតណាស់ មនុស្សដែលអល់ឡោះទ្រង់ក្រោធខឹងជាងគេ គឺអ្នកដែលរឹងរូស ចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ អ្នកដែលតែងដាក់បណ្តាសាគេមិនអាចក្លាយជាសាក្សី ហើយក៏មិនអាចធ្វើជាអ្នកជួយអន្តរាគមន៍បានដែរនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“មិនមែនជាអ្នកមានជំនឿឡើយ អ្នកដែលចូលចិត្តបន្តុះបង្អាប់គេ ចូលចិត្តដាក់បណ្ដាសាគេ និយាយពាក្យសម្ដីអាក្រក់ និងអសីលធម៌នោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី